ad

ad

ព្រឹត្តិការណ៏ថ្មី


ខ្មែរឥស្សរៈជានរណា?


បើយោងតាម សៀវភៅ “ចរិតខ្មែរ” របស់លោក ប៊ុណ្ណ ចន្ទម៉ុល ខ្មែរឥស្សរៈ ត្រូវបានបង្កើតឡើយដោយ មា របស់លោកគឺ លោក ប៉ុក គុណ​ ហៅតា ត្រឡាច និងរូបលោក។ 

ពាក្យថា ឥស្សរៈ មានន័យថា ធំ. មិនកញ្ជៈគេ ជាអ្នកជា ដូច្នេះ ខ្មែរឥស្សរៈគឺជាក្រុមខ្មែរដែលជាម្ចាស់លើខ្លួនឯង គ្មាននៅក្រោមអំណាចអ្នកណា. ជាខ្មែរមានឯករាជ្យ មានសេរីភាព មានសិទ្ធគ្រប់គ្រាន់ជាខ្មែរ។

ខ្មែរឥស្សរៈមានកកើតនៅឆ្នាំ ១៩៤៦ នៅឃុំ អន្លង់វិល ខេត្តបាត់ដំបង។ ការកកើតនេះបានក្រោមការ ជួយទ្រទ្រង់ពីសំណាក់រដ្ឋាភិបាល សៀម ក្នុងគោលបំណង ប្រឆាំងទាមទារឯករាជ្យពីបារំាង។

បើតាមសៀវភៅនេះដដែលបាន បន្តថា មូលហេតុដែល រដ្ឋាភិបាល សៀម ទំនុកបំរុង ទាំងផ្នែក សម្ភារៈ​និង​ស្មារតី គឺក្នុងគោលដៅ ប្រឆាំងខ្មែរ​ និង បារំាងដែលទាមទារយកដីដែលសៀមគ្រប់គ្រងនោះ។ និងការពារឥទ្ធិពលបារាំងកុំឲ្យចូលក្នុងប្រទេសរបស់គេ។

No comments