ad

ad

ព្រឹត្តិការណ៏ថ្មី


៧ ចំណុចដែលគួរស្វែងយល់ពីអាស៊ាន


 

១. ឥណ្ឌូនេស៊ី​ជាប្រទេសដែលមានសេដ្ខកិច្ចធំជាងគេនៅអាស៊ាន

ក្នុងចំណោមសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ប្រទេសឥណ្ឌូនេស៊ីមានសេដ្ខកិច្ចធំជាងគេដែលមាន ផលិតផលជាតិសរុប ៨១៩ ពាន់លានដុល្លា។ ចំនណកប្រទេសថៃមានផលិតផលជាតិសរុប ៣៩៥ ពាន់លានដុល្លា ប្រទេសម៉ាលេស៊ី ២៩៦ពាន់លានដុល្លា ភីលីពីនមានផលិតផលជាតិសរុប ២៩២ ពាន់លានដុល្លា។

២. ប្រទេសលាវមានសេដ្ឋកិច្ចលូតលាស់លឿនជាងគេ

 ជាមួយនឹងកំណើនសេដ្ឋកិច្ច ៧.៤ ភាគរយក្នុងឆ្នាំ ២០១៥ ប្រទេសលាវមានសន្ទុះកំណើនសេដ្ខកិច្ចលូតលាស់ខ្លាំងក្នុងចំណោមប្រទេសនៅអាស៊ាន។ ចំណែកឯភីលីពីនមានកំណើន ៥.៩ ភាគរយដើរក្រោយ មីយ៉ាន់ម៉ា កម្ពុជា និងវៀតណាម។

៣. ឥណ្ឌូនេស៊ីមានប្រជាជនច្រើនជាងគេបង្អស់

ឥណ្ឌូនេស៊ីមានប្រជាជនច្រើនជាងគេបង្អស់ក្នុងប្រទេសអាស៊ាន ចំនួន ២៥៧ លាននាក់ ហើយភីលីពីនមាន ១០០ លាននាក់។ វៀតណាមជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយនឹងប្រជាជនចំនួន ៩១ លាននាក់។ ហើយព្រុយនេមានប្រជាជនតិចជាងគេគឺមានត្រឹមតែ ៤២៣ ១៨៨ នាក់ប៉ុណ្ណោះ។

៤. វៀតណាមមានអត្រាកំណើនប្រជាជនកើនឡើងខ្លាំង

ប្រទេសវៀតណាមនឹងវ៉ាដាច់ភីលីពីនលើចំនួនប្រជាជន ដោយសារអត្រាកំណើន ២.១ ភាគរយ។ ហើយព្រុយណេដែលជាប្រទេសមានប្រជាជនតិចជាងគេមានអត្រាកំណើន ១.៦ ភាគរយ នៅពីក្រោយសិង្ហបុរី ដែលមានអត្រាកំណើន ១.៨ ភាគរយ។

៥. ភីលីពីនមានអត្រាឥតការងារធ្វើច្រើនជាងគេបង្អស់

ភាពឥតការងារធ្វើនៅភីលីពីនមានអត្រាច្រើនជាងគេបង្អស់ ក្នុងចំណោមប្រជាជាតិអាស៊ីអាគ្នេយ៍ ៦.៣ ភាគរយ។ ហើយឥណ្ឌូនេស៊ីវិញមានអត្រាឥតការងារធ្វើ ៦.២ ភាគរយ។ ចំនែកឯ ថៃនិងកម្ពុជាមានអត្រាឥតការងារធ្វើរតិចជាងគេ ០.២ ភាគរយ។

៦. សិង្ហបុរីមានអត្រាអ្នកប្រើអ៊ីនធើណីតច្រើនជាងគេ

ច្រើនជាង ៨២ ភាគរយ (ប្រហែល ៤.៤ លាននាក់) នៃប្រជាជនទាំងអស់របស់សិង្ហបុរី ជាអ្នកប្រើអ៊ីនធើណីត។ នៅភីលីពីន ៤០.៧ ភាគរយ (ប្រហែល ៤០ លាននាក់) ប្រើប្រាស់អ៊ីនធើណីត។

៧. ថៃមានភ្ញៀវទេសចរច្រើនជាងគេ

ជាមួយនឹងចំនួនភ្ញៀវទេសចរ ជាង ៣០ លាននាក់ក្នុងឆ្នាំ ២០១៥ ធ្វើឲ្យថៃក្លាយជាប្រទេសដែលទទួលភ្ញៀវទេសចរច្រើនជាងគេក្នុងអាស៊ាន។ ម៉ាលេស៊ីជាប់លេខ ២ ជាមួយនឹងចំនួនភ្ញៀវទេសចរ ២៥ លាននាក់។ ភីលីពីនជាប់លេខ ៦ ជាមួយចំនួន ៥.៣ លាននាក់វ៉ាកម្ពុជា ៥ លាននាក់។

ប្រភព៖ Inquirer.Net

បញ្ចេញ វាចារណ៏

No comments