ដំណើរវិវត្តន៏ទឹកស្អាតក្រុងភ្នំពេញភាគ២
ក្រោយការបោះឆ្នាតជាតិឆ្នាំ១៩៩៣
វាជាពេលវេលាដ៏ស័កសមដើម្បីស្តារស្ថានភាពទឹកស្អាតឡើងវិញ។ ព្រោះមុនឆ្នាំ ១៩៩៣
យើងជួបប្រទះបញ្ហាហិរញ្ញវត្ថុ និង ចំណេះដឹងក្នុងការផលិតទឹកស្អាត។
ដូច្នេះក្រោយការបោះឆ្នោតយើងមានការជួយពីសហគមន៏អន្តរជាតិ
ពីរបៀបគ្រប់គ្រងការផលិតយ៉ាងមានប្រសិទ្ធភាព។
ងាកមកមើលបញ្ហាខាងក្នុងពោលគឺត្រូវឲ្យបុគ្គលិកទឹកបង់ប្រាក់នូវចំនួនទឹកដែលពួកគេប្រើប្រាស់។
ដោយនៅក្នុងទីក្រុងមិនមានមនុស្សច្រើនទេដែលភ្ជាប់ទឹកនោះ ឆ្លៀតឪកាសនេះពួកគេភ្ជាប់ទឹកដោយខុសច្បាប់លក់ទៅឲ្យអ្នកជិតខាងហើយមិនព្រមបង់ប្រាក់ឡើយ។
អតីតអ្នកគ្រប់គ្រងក្នុងនៅទីនេះ បានភ្ជាប់ទឹកក្នុងកម្រិតសម្ពាធ ៣០០ ទៅ ៤០០
ម៉ែត្រដែលអាចឲ្យគាត់លក់ទឹកបន្តទៅអ្នកដទៃទៀតដោយគ្មានបង់ប្រាក់មួយសេនឡើយ។
ដើម្បីដោះស្រាយបញ្ហានេះខ្ញុំបាននិយាយជាមួយគាត់ដោយផ្ទាល់ថា សម្លាញ់! ល្មមដល់ពេលដែលត្រូវឈប់ធ្វើបែបនេះហើយ។
យើងបំភ្លេចរឿងចាស់ចោល។ ខ្ញុំបានកុំម៉្មង់ នាឡិកាម៉ែត្រសម្រាប់ដាក់វាស់ចំនួនម៉ែត្រគូប
ដែលអ្នកប្រើប្រាស់ ចឹងអ្នកត្រូវចាប់ផ្តើមបង់លុយទៅតាមការប្រើហើយ។ ហើយខ្ញុំមិនខ្វល់ថាអ្នកលក់ទឹកបន្តឡើយ
អូខេ! ធ្វើវាចុះ ព្រោះពួកគេមិនអាចភ្ផាប់ទឹកបាន។ តែអ្នកត្រូវតែបង់លុយតាមហ្នឹង!
តែគាត់តបវិញថា “ទេ!
អរគុណ” ។ ខ្ញុំក៏និយាយថា មិនអីទេ
ខ្ញុំទុកពេលឲ្យអ្នក៣ ថ្ងៃ ប្រសិនបើអ្នកមិនព្រមតម្លើងនាឡិកាទឹក
អ្នកនឹងខ្ញុំនឹងមានបញ្ញាជាមួយគ្នាជាមិនខាន។ មួយថ្ងៃក្រោយមកគាត់ក៏មកកាន់ បន្ទប់របស់ខ្ញុំហើយនិយាយថា “អូខេ”
!។
បញ្ហាចំបងបន្ទាប់គឺអំពើពុករលួយ។
វាពិតជាលំបាកក្នុងការឲ្យពួកគាត់ធ្វើការដោយស្មោះត្រង់ដោយទទួលបានប្រាក់ ២០
ដុល្លារក្នុងមួយខែ គឺមិនបាន១ ដុល្លារក្នុងមួយថ្ងៃ។ ប៉ុន្តែអ្នកផ្សេងទៀតរកបាន ២០០
ដុល្លារឯណោះ ដូច្នេះវាមិនមានភាពស្មើរគ្នាទេ។ ចឹងយើងបានរកដំណោះស្រាយរួមមួយគឺលើកទឹកចិត្តដល់អ្នកដែលខិតខំ
មានន័យថា អ្នកខំធ្វើការខ្លាំងអ្នកនឹងទទួលបានប្រាក់ប៉ុនហ្នឹងដែរ។
ឥឡូវនេះពួកគាត់ទទួលបាន ប្រាក់បន្ថែម ជាង១លានរៀលក្នុងមួយខែ ហើយប្រាក់ខែគាត់ទទួលបាន
ជាង ៣០០ ដុល្លារចឹងពួកគាត់អាចរកបានកម្រៃក្នង១ខែ ឃាង ៤០០ទៅ ៥០០ ដុល្លារអាមេរិក។
ងាកមកមើលការចាប់ផ្តើមប្រមូលលុយលើថ្លៃទឹកដំបូងមានការលំបាកជាខ្លាំង។
លោកបន្តថា បញ្ហានៃការប្រមូលប្រាក់មាន៣កត្តាចំបង។ កត្តាទី១គឺអ្នកប្រមូលលុយខ្លួនឯង
កត្តាទី២ គឺអ្នកដែលមានអំណាចមិនព្រមបង់ប្រាក់តាមការស្នើសុំឡើយ
ហើយកត្តាចុងក្រោយគីប្រព័ន្ធនៃការប្រមូលប្រាក់មិនមានតម្លាភាព
ខ្វះបច្ចេកទេសក្នុងការគ្រប់គ្រង។ តែក្រោយពីទទួលបានជំនួយបច្ចេកទេស ប្រព័ន្ធទូទាត់ស្វ័យប្រវត្តិ
ពីប្រទេសបារាំងមក លោកអាចគ្រប់គ្រងវិក័យប័ត្រទាំងនោះបានល្អជាបណ្តើរៗ
ហើយដោយសារប្រព័ន្ធនេះទើបធ្វើឲ្យព័តមានដែលទទួលបានមានតម្លាភាព។
រឿងមួយទៀតដែលធ្វើឲ្យការប្រមូលប្រាក់មិនបានល្អដោយសារពីមុនរដ្ឋាភិបាលផ្តល់ទឹកដោយឥតគិតថ្លៃដល់អ្នកដែលមករស់នៅទីក្រុងភ្នំពេញ
ដូច្នេះវាបានក្លាយជាទំលាប់របស់ប្រជាជនទៅហើយ។ នៅឆ្នាំ ១៩៨៨
រដ្ឋាភិបាលបានកែប្រែគោនយោបាយថ្មីដោយតម្រូវឲ្យមានការបង់ប្រាក់លើថ្លៃទឹកដែលប្រើប្រាស់។
ប្រជាជនមិនព្រមបង់លុយដោយមានហេតុផល ២យ៉ាង៖ " មួយគឺអ្នកប្រើប្រាស់ទឹកដោយមិនមានបង់ប្រាក់
ហើយខ្ញុំក៏ស្ថិតក្នុងរដ្ឋាភិបាលចឹងខ្ញុំក៏អាចធ្វើដូចលោកដែរ ” ។ ហេតុផលមួយទៀតគឺដោយសារពួកគេមានអំណាច
បើទោះបីពូកគេមិនបង់ប្រាក់ក៏គ្មានអ្នកណាហ៊ានធ្វើអីគេដែរ។
ដូច្នេះយើងបានអនុវត្តនូវវិធីសាស្ត្រ២ យ៉ាងគឺ កែប្រែយុទ្ធសាស្ត្រផ្ទៃក្នុង
ពោលគឺលែងឲ្យមានបុគ្គលិកដែលធ្វើការក្នុងវិស័យទឹកទាំងអស់ទទួលបានទឹកប្រើប្រាស់ដោយមិនបង់ប្រាក់ទៀតឡើយ។
ទី២គីចាប់បង្ខំឲ្យប្រជាជនរាប់ពាន់គ្រួសារដែលមិនដែលបង់ប្រាក់។
តែលោកមានការលំបាកដោយគ្រួសារដែលមានឥទ្ធិពលដូចជាទាហ៊ាន មិនព្រមធ្វើតាមការស្នើសុំ។
លោកបានបន្តថា មន្ត្រី ទាហ៊ានមិនព្រមដាក់នាឡិកាម៉ែត្រទេ
ពេលនោះក្រុមមនុស្សរបស់លោកបាននាំគ្នាជីករកបំពងទឹកដើម្បីផ្តាច់ពីប្រព័ន្ធមេ។
តែពេលនេះកូនចៅរបស់មន្ត្រី ទាហ៊ាននោះមិនអនុញ្ញាតិឡើយ។ ភ្លាមនោះលោកបាននាំ
មនុស្សរបស់លោក ៤ទៅ ៥នាក់ដើម្បីមកផ្តាច់ដោយខ្លួនឯង ព្រោះជាមេដឹកនាំលោកត្រូវធ្វើជាគំរូដល់កូនចៅ។
នៅពេលដែលលោកបម្រុងនឹងកាត់ផ្តាច់ទឹក ស្រាប់តែមានអ្វីមួយផ្ជុងមកលើក្បាលរបស់លោក ភ្លាមគាត់ក៏ក្រលេកមើលក្រោយស្រាប់តែកូនចៅរបស់លោកនាំគ្នារត់អស់
សល់ តែឧត្តមសេនីយដែលកំពុងផ្ជង់លោក។ គាត់ក៏ត្រលប់មកវិញទាំងកំហឹង
ហើយទូរស័ព្ទទៅប៉ូលីស ស្នើរសុំកំលាំង ២០
នាក់ដើម្បីទៅកាត់ផ្តាច់ទឹកនៅផ្ទះឧត្តមសេនីយនោះតែម្តង។
នៅពេលដែលផ្ទះឧត្តមសេនីយនោះគ្មានទឹកប្រើប្រាស់
គាត់បាននាំអង្គរក្ស១០នាក់មកកាន់បន្ទប់ធ្វើការរបស់លោក។ លោក ស៊ុនចាន់ក៏ប្រាប់ទៅ
មន្ត្រីម្នាក់នោះថា “ទេ!
អ្នកត្រូវមកម្នាក់ឯង ហើយត្រូវមានការណាត់ជួបជាមុនសិន”
គាត់មិនអាចធ្វើអ្វីកើត ក៏ត្រលប់ទៅវិញហើយ យល់ព្រម។
ដើម្បីភ្លាប់ទឹកឡើងវិញលោកបានដាក់លក្ខខណ្ឌ២ ៖ ទីមួយក៏ត្រូវគោរពអជ្ញាធរទឹកស្អាត
និងទី២ ត្រូវទទួលពិន័យចំពោះអាកប្បកិរិយាដែលលោកបានធ្វើមកលើលោកផ្ទាល់។ នៅពេលដែលពត៏មានផ្សាព្វផ្សាយទៅខាងក្រៅ
ពីរឿងនេះវាបានបញ្ជូនសារយ៉ាងសំខាន់ដល់សាធារណៈនូវការផ្លាស់ប្តូរវប្បធម៍ក្នុងវិស័យទឹកនៅទីក្រុងភ្នំពេញ។
លោក
ស៊ុនចាន់បានចំណាយពេលវេលាក្នុងការជួបដោយផ្ទាល់ជាមួយអ្នកដែលមានអំណាចឲ្យយល់ព្រមគោរពតាមគោលការណ៏របស់អាជ្ញាធរទឹកស្អាត។
រឿងការបង់វិក័យប័ត្រជារឿងតូចទេ តើពួកគេចាំមើលថាតើអ្នកណាបង់មុន។ វប្បធម៏ពីមុន
គាត់យល់ថា ខ្លួនគាត់មានអំណាចគ្មានអ្នកណាហ៊ានធ្វើអ្វីគាត់ឡើយ
បើទោះគាត់មិនគោរពច្បាប់ជាដើម។
បញ្ចេញ វាចារណ៏
No comments