ad

ad

ព្រឹត្តិការណ៏ថ្មី


អំណាចនៃការកំណត់គោលដៅ





អំណាចនៃការកំណត់គោលដៅ

ការសរសេរអំពីគោលដៅរបស់យើងវាពិតជាមានសារៈសំខាន់ខ្លាំងចំពោះការគិតរបស់យើងគោលដៅដែលយើងបានសរសេរជួយជម្រុញយើងឲ្យចាប់ផ្តើមធ្វើសកម្មភាពភ្លាមៗហើយវាជួយឲ្យមានគំនិតឆ្នៃប្រឌិត បញ្ចេញថាមពលរបស់យើងចំពោះគោលដៅ និង វាជាកត្តាជួយឲ្យយើងជំនះការពន្យាពេល។


ការកំណត់គោលដៅជាកម្លាំងចលករក្នុងការជួយឲ្យយើងទទួលជោគជ័យកាលណាគោលដៅរបស់អ្នកកាន់តែធំ និងច្បាស់លាស់ នោះអ្នកនឹងមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការទទួលបានវាកាន់តែឆាប់។

ចូរអ្នកគិតស្រម៉ៃនិងរំលឹកពីគោលដៅរបស់អ្នករាល់ថ្ងៃហើយអ្នកត្រូវតែចាប់ផ្តើមធ្វើសកម្មភាពភ្លាម នោះអ្នកកាន់តែឆាប់ទទួលជោគជ័យ។ បើអ្នកគ្មានការកំណត់គោលដៅេជីវិតទេ នោះអ្នកនឹងមិន អាចទទួលនូវអ្វីទាំងអស់។


ដកស្រង់និងកែសម្រួលចេញពីសៀវភៅ៖ Eat That Frog
ដោយ ស៊ិង សុង

បញ្ចេញ វាចារណ៏

No comments