ទស្សនៈវិជ្ជាស្រមោច
សួស្តីមិត្តអ្នកអានទាំងអស់ តើអ្នកចង់ជោគជ័យទេ?
តើអ្នកចង់សម្រេចគោលដៅជីវិតទេ?
ថ្ងៃនេះហ្វរស៊ែរ(4share-ចែកចាយ)អំពីទស្សនៈវិជ្ជារបស់ស្រមោចដល់លោកអ្នក។
ខាងក្រោមនេះជាទស្សនៈវិជ្ជារបស់ស្រមោចដែលអ្នកអាចរៀនសូត្របានដើម្បីធ្វើការអភិវឌ្ឍន៍ខ្លួនដើម្បីឲ្យក្តីសុបិនរបស់អ្នកក្លាជាកាពិត។
ស្រមោចទស្សនៈវិជ្ជាពីរយ៉ាង៖
១. ស្រមោចជាសត្វដែលមិនដែលបោះបង់គោលដៅនិងការតស៊ូប្រឹងប្រែងរបស់ខ្លួនទេ
ស្រមោចជាសត្វដែលខាំមិនលែងនូវគោលដៅរបស់ខ្លួននិងអ្វីដែលវាធ្វើដូចគ្នាដែរបើអ្នកចង់ជោគជ័យក្នុងជីវិត
អ្នកត្រូវតែកំណត់គោលដៅឲ្យបានច្បាស់លាស់ថាអ្វីដែលយើងចង់បានក្នុងជីវិតហើយអ្នកនឹងអាចទទួលជោគជ័យបើអ្នកមិនបោះបង់នូវអ្វីអ្នកបានធ្វើនិងកំពុងធ្វើ។អ្នកនឹងជាអ្នកបរាជ័យដរាបណាអ្នកបោះបង់ចោលនូវគោលបំណងនិងអ្វីដែលអ្នកខំប្រឹងធ្វើជាយូរមកហើយ។
២. ស្រមោចជាសត្វដែលចេះរៀបចំផែនការទុកមុន
លក្ខណៈពិសេសរបស់ស្រមោចមួយទៀតគឺចេះរៀបចំផែនការទុកមុនមុនពេលខែវស្សាមកដល់ស្រមោចតែងតែខិតខំរកស្បៀងដើម្បីទុកផ្គត់ផ្គង់នៅវដូវវស្សា។ ជាមួយគ្នានេះដែរចំពោះមនុស្សដែលចេះរៀបចំផែនការសកម្មភាពទុកមុននិងធ្វើសកម្មភាពតាមផែនការរបស់ខ្លួននោះគាត់កំពុងតែស្ថិតនៅលើវិថីទៅកាន់ជោគជ័យហើយ។
ដកស្រង់និងកែសម្រួលពីសៀវ 7strategies for wealth
and happiness
ដោយ ស៊ិង សុង
បញ្ចេញ វាចារណ៏
No comments