ad

ad

ព្រឹត្តិការណ៏ថ្មី


មូលហេតុចំបងដែលធ្វើឲ្យអាមេរិកចាញ់ក្នុងសង្រ្គាមវៀតណាម



សហរដ្ឋអាមេរិក៖

១. សហរដ្ឋអាមេរិកគ្មានឆន្ទះក្នុងការធ្វើសង្គ្រាមដើម្បីផ្តួលរំលំវៀតណាមខាងជើងទេ ពោលគឺគ្រាន់តែទប់ទល់កុំឲ្យវៀតកុងយកវៀតណាមខាងត្បូងប៉ុណ្ណោះ។
២. ប្រជាជនអាមេរិកលែងគាំទ្រដល់ការធ្វើសង្គ្រាមជាមួយប្រទេសមួយដែលនៅសែនឆ្ងាយពីដែនដីរបស់ខ្លួន ហើយដែលខ្លួនត្រូវចំណាយអាយុជីវិតនិងលុយច្រើនសន្ធឹកក្នុងការធ្វើសង្គ្រាមជាមួយ។
៣. វៀតណាមខាងត្បូងដែលជាសម្ព័នរបស់អាមេរិកជារដ្ឋ ដែលពុករលួយ ទន់ខ្សោយ។
៤. កងទ័ពអាមេរិកគ្មានបទពិសោធន៏ក្នុងការធ្វើសង្គ្រាមក្នុងព្រៃនិងមិនបានដឹងច្បាស់ពីទីតាំងភូមិសាស្ត្រនោះឡើយ។

វៀតណាម៖

១. កងទ័ពវៀតកុងមានមានសុំាជាមួយការរស់នៅក្នុងព្រៃ។
២. កងទ័ពវៀតកុងមានជំនួយអាវុធពីចិន និង ប្រទេសរុស្ស៊ី។
៣. កងទ័ពទៀតកុងមានការគាំទ្រពីប្រជាជនខ្លួន ហើយបានផ្តល់ជម្រកនិងស្បៀងដល់ទាហានខ្លួន
កងទ័ពទៀតកុងមានបទពិសោធធ្វើសង្រ្គាមជាមួយជប៉ុនក្នុងអំឡុងសង្រ្គាមលោក។
៤. កងទ័ពទៀងកុងមានឆន្ទះក្នុងការបណ្តេញអាមេរិកបើទោះចំណាយមនុស្សច្រើនប៉ុនណាក៏ដោយ
កងទ័ពទៀតកុងមានចិត្តធ្វើសង្គ្រាមដើម្បីរួបរួមទៀតណាមទាំងពីរ។
៥. កងទ័ពទៀតកុងបានប្រើប្រាស់ដីកម្ពុជាដើម្បីវាយកងទ័ពទៀតណាមខាងត្បូងដែលធ្វើឲ្យអាមេរិកពិបាកស្មានថាមួយណាជាកងទ័ពទៀតកុង មួយណាជាពលរដ្ឋខ្មែរ។

No comments