អ្នកវិទ្យាសាស្រ្ត រកឃើញពីមូលហេតុដែលមនុស្សពូកែឬឆ្លាតមិនងាយធ្លាក់ក្នុងអន្លង់ស្នេហ៏
ពាក្យថា " ស្នេហា" ពិបាកយល់ណាស់
បើទោះបីអ្នកកំពុងស្ថិតក្នុងកាលៈទេសៈហ្នឹងក៏ដោយ។
ថ្ងៃនេះយើងនឹងធ្វើការបកស្រាយនូវសំណួរដ៏លំបាកមួយ។
តើហេតុអ្វីបានជាមនុស្សពូកែឬឆ្លាតមិនងាយធ្លាក់ក្នុងអន្លង់ស្នេហ៏?
បើតាមអ្នកវិទ្យាសាស្ត្របានពន្យល់ថា៖
១. ពួកគេស្វែងយល់ពីអារម្មណ៏ផ្ទាល់ខ្លួននិងអ្នកដទៃ
មនុស្សឆ្លាតមានចំណុចដ៏អស្ចារ្យមួយគឺគេអាចធ្វើការប្រមូលពត៏មាន
ហើយសន្មត់ចេញជាសេចក្តីសន្និដ្ឋានមួយដែលសមរម្យ។ វាអាចមានទាំងគុណវិបត្តិនិងគុណសម្បត្តិ
ព្រោះពូកគេអាចនឹងងាកចេញពីបញ្ហាភ្លាមៗ នៅចំណុចចាប់ផ្តើមនៃក្តីស្រលាញ់នោះ។
២. ពួកគេត្រូវការពេលវេលាច្រើនដើម្បីបើកចិត្តទៅកាន់អ្នកផ្សេង
ខួរក្បាលរបស់គេមិនតែងតែធ្វើការគិតជានិច្ច
ហើយព្យាយាមរកចម្លើយរបស់បញ្ហាផ្សេងៗឲ្យល្អិតល្អន់។ ជាលទ្ធផលនោះ
ពួកគេនឹងពិបាកបើកចិត្តរបស់គេទៅកាន់អ្នកដទៃ គេយល់ថាទំនាក់ទំនងបែបហ្នឹងមានហានិភ័យខ្ពស់ណាស់។
៣. ពួកគេខ្លាចបរាជ័យដូចស្នេហ៏គ្រាដំបូង
ដោយសារស្នេហាគ្រាដំបូងរបស់គេធ្វើឲ្យគេរៀងចាល
លែងហ៊ានសាកល្បងនឹងស្នេហាទីពីរទៀត។ ពូកគេទើបនឹងជួបស្នេហាដំបូង ហើយក៏បែកគ្នា
ដែលធ្វើឲ្យគេចងចាំការឈឺចាប់ទាំងនោះ ហើយគិតថាគ្រប់ជីវិតស្នេហាគឺមានតែបែបនេះ។
៤. គេចង់បានអាជីពនៅលីវហ្នឹង
ការពិត មនុស្សឆ្លាតទាំងនោះ យល់យ៉ាងច្បាស់ថា ការនៅលីវរបស់គេនឹងធ្វើឲ្យជីវិតរបស់គេកាន់តែប្រសើរ
មានសិទ្ធសេរីភាពពេញបរិបូរណ៏។ ភាគច្រើន ពួកគេជាមនុស្សឯកោ នេះដោយសារគេចង់ធ្វើបែបនេះ
ដោយសារពូកគេមានអារម្មណ៏ថា ល្អប្រសើរនៅម្នាក់ឯងបែបនេះ។
ប្រភព៖ IHeartIntelligence
បញ្ចេញ វាចារណ៏
No comments