ad

ad

ព្រឹត្តិការណ៏ថ្មី


ជម្រើសជាតិកម្ពុជាទទួលបាន៥មឺុនដុល្លារ ក្រោយពីឈ្នះការប្រកួតលើទីម័រខាងកើត

 

ក្រោយពីទទួលបានជ័យជំនះលើទីម័រខាងកើតក្នុងការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ AFF Suzuki Cup ២០១៦ ក្រុមគោព្រៃកម្ពុជាទទួលបានប្រាក់ឧបត្ថម្ភ ៥មឺុនដុល្លារ បើយោងទៅតាមគេហះទំព័រហ្វេសប៊ុក របស់សម្ដេច នាយករដ្ឋមន្ត្រីកម្ពុជា ដោយបានប្រកាសថា  សូមអបអរសាទរក្រុមកីឡាបាល់ទាត់ជម្រើស ជាតិកម្ពុជា ដែលបានប្រកួតឈ្នះក្រុមកីឡាទីម័រឡេស្ត (Timor-Leste) 3-2 នៅក្នុងការប្រកួតពានរង្វាន់ AFF SUZUKI CUP 2016 ដែលទើបបានបញ្ចប់ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅមុននេះបន្តិច។

ខ្ញុំសូមកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាករដែលបានខិតខំលេងបានល្អ។ ខ្ញុំសូមឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមកីឡាជម្រើសជាតិកម្ពុជា រួមទាំងគ្រូបង្វឹកនូវថវិកាចំនួន $50,000 (ប្រាំម៉ឺនដុល្លារ)។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា នឹងផ្តល់នូវថវិកានេះជូនដល់ក្មួយៗក្រុមកីឡាករទាំងអស់។
 



 

 


ដោយ ៖ វុទ្ធី

No comments