ad

ad

ព្រឹត្តិការណ៏ថ្មី


ពិតទេដែល ហុីឡារី គ្លីនតុន ចាញ់ឆ្នោតដោយសារពលរដ្ឋអាមេរិច ១១០លាននាក់មិនទៅបោះឆ្នោត

លោកស្រី ហ៊ីលឡារី គ្លីនតុន ចាញ់ឆ្នោតដោយសារពលរដ្ឋអាមេរិក១១០លាននាក់មិនទៅបោះឆ្នោតតួលេខពីការបោះឆ្នោតអាមេរិក ឆ្នាំ២០១៦ បានបង្ហាញឲ្យឃើញថា មានពលរដ្ឋរហូតដល់ទៅ១១០លាននាក់ មិនទៅបោះឆ្នោត ជ្រើសរើសប្រធានាធបិតី ទាំងនោះហើយ ដែលធ្វើឲ្យើលោកស្រី ហ៊ីលឡារី បរាជ័យនៅក្នុងរដ្ឋសំខាន់ៗរបស់ខ្លួន ។

បណ្តាញព័ត៌មានជុំវិញពិភពលោកបានទទួលស្គាល់ នៅជ័យជំនះរបស់លោកត្រាំ គឺជាជ័យជំនះចៃដន្យបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ។ ដោយសារតែពលរដ្ឋអាមេរិកទៅបោះឆ្នោតមានចំនួនតិចបំផុត ពិសេសនៅតំបន់ដែលជាទឹកដីរបស់គណបក្សប្រជាធិបតេយ្យ ។តាមតួលេខរបស់ US Election Project បានបង្ហាញឲ្យឃើញថា មានពលរដ្ឋអាមេរិកប្រមាណ១២០លាននាក់ទៅបោះឆ្នោតនៅក្នុងឆ្នាំនេះ ក្នុងចំណោមពលរដ្ឋគ្រប់អាយុបោះឆ្នោត ២៣១លាននាក់។ តួលេខនោះ ទាបជាងការបោះឆ្នោត កាលពីឆ្នាំ២០១២ និង២០០៨ ទៅទៀត បើទោះបីចំនួនពលរដ្ឋអាមេរិកកើនឡើង ។ ចំនួនពលរដ្ឋទៅបោះឆ្នោតឆ្នាំនេះ មានតែ៥៦ភាគរយ ចំណែកកាលពីឆ្នាំ២០១២ មាន៥៨ភាគរយ និងឆ្នាំ២០០៨មាន៦៣ភាគរយ ។ ការដែលពលរដ្ឋអាមេរិកទៅបោះឆ្នោតធ្លាក់ចុះដោយសារតែ ពួកគត់គិតថា សន្លឹកឈ្នោតរបស់ខ្លួនមិនមានអត្ថិពលគ្រប់គ្រាន់។

ក្រៅពីនេះ ការចុះឈ្មោះទៅបោះឆ្នោតនៅតំបន់មួយចំនួនជួបផលលំបាក ពិសេសនៅតាមតំបន់ជនជាតិភាគតិច ហើយត្រូវរងចាំរាប់ម៉ោង នៅតំបន់ជាច្រើនទើបធ្វើឲ្យពលរដ្ឋធុនទ្រាន់ ក្នុងការទៅបោះឆ្នោត។លោកដូណាលត្រាំទទួលបានជ័យជំនះក៏ដោយតែ សន្លឹកឆ្នោតដែលលោកទទួលបានគឺតិចជាង ទាំងបេក្ខភាព Mitt Romney ទៅទៀតកាលពីបោះឆ្នោតឆ្នាំ២០១២ ដោយពេលលនោះ ចាញលោកអូបាម៉ា។តាមសារព័ត៌មាន Washington Post បានផ្សាយថា មានពលរដ្ឋអាមេរិកតែ ២៦ភាគរយប៉ុណ្ណោះទៅបោះឆ្នោត ឲ្យលោកដូណាលត្រាំ ។ បើទោះទទួលជ័យជំនះ ពីចំនួនអាសនៈ ប៉ុន្តែសន្លឹកឆ្នោតរួមគឺចាញ់លោកស្រីហ៊ីលឡារីគ្លីនតុន ជាច្រើន ដោយលោកត្រាំទទួលបានតែ ៥៩,៨ភាគរយប៉ុណ្ណោះ ចំណែកលោកស្រី គ្លីនតុន ទទួលបាន៦០,១ភាគរយ។



No comments