ad

ad

ព្រឹត្តិការណ៏ថ្មី


សំបុត្រយន្តហោះទៅកាណាដាមិនត្រលប់វិញ​​ និងប្រទេសផ្សេងទៀត កើនអ្នករកទិញ ក្រោយ ដូណាល់ ត្រាំ ឈ្នះឆ្នោត



ក្រោយពេលដែល បេក្ខភាពប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឈ្នះឆ្នោត កាលពីម្សិលមិញមក ពលរដ្ឋអាមេរិកជាច្រើន នាំគ្នាដុតដៃដុតជើង ស្វែងរកផ្លូវចេញពីប្រទេស បើយោងតាមគេហទំព័រ ទីភ្នាក់ងារទេសចរណ៍អនឡាញ Cheapflights.com ដែលមានចំនួនកើនឡើងមិនធ្លាប់មានពីមុនមក។
                គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃអង្គារ ទី០៨ (ថ្ងៃបោះឆ្នោតនៅអាមេរិក) ការសាកសួររកជើងហោះហើរ ធ្វើដំណើរឆ្ពោះទៅកាណាដា បានកើនឡើង ១៣៣ភាគរយ បើប្រៀបធៀបទៅនឹង រយៈពេល ៤ម៉ោងមុន ក្នុងថ្ងៃនោះ។ជាមួយគ្នានេះ នៅចន្លោះពីម៉ោង ៦ល្ងាច និង កណ្ដាលអធ្រាត្រ ខណៈលទ្ធផលកាន់តែច្បាស់ថា លោក ដូណាល់ ត្រាំ នឹងទទួលបានជ័យជំនះ ចំនួនអ្នកសួររកបានកើនឡើង រហូតដល់ទៅ ៩០០ភាគរយ បើប្រៀបធៀបទៅនឹងចំនួនធម្មតា។ មិនតែប៉ុណ្ណោះ ស្របពេលដែលលោក ដូណាល់ ត្រាំ បានប្រកាសទទួលជ័យជម្នះ ការស្វែងរកជើងហោះហើរ ទៅកាណាដា ដោយមិនត្រលប់មកវិញ បានកើនឡើង ដល់ ១ ០០០ភាគរយ នៅចន្លោះកណ្ដាលអធ្រាត្រ និង ម៉ោង ៨ព្រឹក (ថ្ងៃបន្ទាប់ នៅអាមេរិក) បើប្រៀបធៀបទៅនឹង កំណត់ត្រានៃកម្រិតស្វែងរក ក្នុងអំឡុងពេលដូចគ្នា រយៈពេល៤សប្តាហ៍ កន្លងមកនេះ។
               លើសពីនេះទៅទៀត ការស្វែងរកជើងហោះហើរ ឆ្ពោះទៅកាន់ ប្រទេសជប៉ុន ចក្រភពអង់គ្លេស នូវែលហ្សេឡង់ អាហ្វ្រិកខាងត្បូង និង អាល្លឺម៉ង់ ក៏បានកើនឡើងយ៉ាងហោចណាស់ ៥០០ ភាគរយ ផងដែរ កាលពីថ្ងៃអង្គារ

 

បញ្ចេញ វាចារណ៏

No comments