សញ្ញា ៦ យ៉ាងដែលបញ្ជាក់ថាដៃគូរបស់អ្នកពិតជាស្រលាញ់អ្នកខ្លាំង
១. គេនឹងមិនលេងល្បែងស្នេហាជាមួយអ្នកឡើយ
នៅពេលដែលមនុស្សម្នាក់ស្រលាញ់អ្នកពិត
គេមិនយកអារម្មណ៏របស់គេមកធ្វើជាល្បែងស្នេហ៏ជាមួយយើងឡើយ។
ស្នេហ៏ពិតកើតឡើងតាមរយៈភាពស្មោះត្រង់ មិនលាក់លៀមគ្នាឡើយ។
២. គេតែងតែដឹងថាត្រូវធ្វើដូចម្តេចឲ្យអ្នករីករាយ
នៅពេលដែលមនុស្សពីរនាក់ស្រលាញ់គ្នាខ្លាំង
ពួកគេមានអារម្មណ៏ពិសេសម្យ៉ាងដែលធ្វើឲ្យគេដឹងថា នឹងត្រូវនិយាយអ្វី និង
ពេលណាដែលត្រូវនិយាយទៅកាន់ដៃគូរបស់គេ។ ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ
គេនៅតែអាចធ្វើឲ្យអ្នកញញឹមជានិច្ច។
៣. គេជឿជាក់លើអ្នក
៤. គេតែងតែមានវត្តមាននៅពេលដែលអ្នកត្រូវការ
មានរឿងជាច្រើនដែលកើតមាន
ហើយទាមទារការលើកទឹកចិត្តពីមិត្តភក្តិ និងក្រុមគ្រួសារជាដើម។
ហើយទោះបីជាអ្នកកំពុងដើរកាត់ព្យុះភ្លៀងក៏ដោយ
មនុស្សដែលស្រលាញ់អ្នកពិតប្រាកដនិងនៅជាមួយអ្នកគ្រប់ពេលដើម្បីចាំជួយអ្នក។
៥. គេនឹងព្យាយាមយល់ពីអ្នក
ការស្រលាញ់គ្នាទាមទារការយល់ចិត្ត
ហើយការយល់ចិត្តនោះទៀតសោតទាមទារពេលវេលា។ ចំពោះអ្នកដែលស្រលាញ់អ្នកពិតប្រាកដ
គេនឹងព្យាយាមយល់ពីអ្នកគ្រប់យ៉ាង។
៦. គេជាមិត្តល្អដែលអ្នកមិនធ្លាប់មាន
ក្នុងជីវិតរបស់អ្នក អ្នកអាចមានមិត្តភក្តិល្អៗមិនច្រើនទេ
ហើយមិត្តល្អរបស់អ្នកនឹងជួយធ្វើឲ្យជីវិតរបស់អ្នកកាន់តែប្រសើរឡើង។
ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៏ពិសេសម្យ៉ាងជាមួយដៃគូរបស់អ្នកនូវភាពជាមិត្តដ៏ល្អនោះ
វានឹងធ្វើឲ្យទំនាក់ទំនងរបស់អ្នកកាន់តែរឹងមាំឡើង។ ហើយប្រសិនបើអ្នកក្រោកឡើងជារៀងរាល់ថ្ងៃ
ដឹងថាមនុស្សដែលអ្នកកំពុងរស់នៅជាមួយជាមិត្តល្អនោះ អ្នករកឃើញស្នេហ៏ពិតហើយ!!
បញ្ចេញ វាចារណ៏
No comments