ad

ad

ព្រឹត្តិការណ៏ថ្មី


ចំនុចពិសេសសម្រាប់អ្នកប្រើដៃឆ្វេង



ជាក់ស្តែងអ្នកប្រើប្រាស់ដៃឆ្វេងមានតែ ១០% នៃប្រជាជនសរុបរបស់ពិភពលោកប៉ុណ្ណោះ។  ពួកគេទទួលរងការរើសអើង  និងមានបញ្ហាជាប្រចាំ សូម្បីតែកន្រ្តៃ ក៏គ្មានអ្នកផលិតសម្រាប់ អ្នកប្រើដៃឆ្វេងដែរ។  ជាច្រើនឆ្នាំមកហើយ គេសង្កេតឃើញថា វាជាការលំបាកណាស់ ដើម្បីព្យាបាលអ្នកប្រើដៃឆ្វេង ឲ្យបែរមកប្រើដៃស្តាំវិញ ព្រោះវាហាក់ដូចជាទម្លាប់មួយពីកំណើត ដែលមិនអាចកែប្រែបាន។  ប៉ុន្តែសព្វថ្ងៃនេះ អ្នកប្រើប្រាស់ដៃឆ្វេង មានមោទនភាព នឹងអំណោយពីធម្មជាតិ របស់ពួកគេណាស់។
ខាងក្រោមនេះ គឺជាហេតុផល ដែលបង្ហាញថា អ្នកប្រើប្រាស់ដៃឆ្វេងជាមនុស្សពិសេស
១. ជាកំពូលមនុស្សមាន IQ ខ្ពស់
ប្រធាធាធិបតី ៥ រូបចុងក្រោយគេ របស់សហរដ្ឋអាមេរិក គឺសុទ្ធតែជាអ្នកដែលប្រើប្រាស់ដៃឆ្វេងទាំងអស់ លើកលែងតែ លោក George W Bush ចេញប៉ុណ្ណោះ។
ប្រហែលជារឿងចៃដន្យហើយមែនទេ? ជាក់ស្តែង អ្នកប្រើប្រាស់ដៃខាងឆ្វេង មានបញ្ញាទាក់ទងនឹង គណិតវិទ្យា និងខាងនយោបាយ ពីធម្មជាតិ ហេតុនេះ វាជារឿងធម្មតាដែល ពួកគេមានភាពវ័យឆ្លាតជាងគេ។ មិនថាហេតុផលអ្វីទេ អ្នកប្រើដៃឆ្វេង ភាគច្រើន គឺជាកំពូលមនុស្ស។ ប្រសិនបើអ្នក ក្រឡេកទៅមើល បញ្ជីនៃជ័យលាភី ពានរង្វាន់ណូបែល នោះអ្នកនឹងចំនួនអ្នកប្រើដៃឆ្វេង ច្រើនជាងមនុស្សដែលប្រើដៃស្តាំ ជាងពាក់កណ្តាលឯណោះ!
២. ជាអ្នកឈ្នះរាល់ការលេងកីឡា
អត្តពលិកដែលមានសម្ថភាពខ្ពស់ ​ ភាគច្រើនជា អ្នកប្រើប្រាស់ដៃខាងឆ្វេង។ ដោយសារតែអ្នកប្រើដៃខាងឆ្វេង ទើបធ្វើឲ្យដៃគូប្រកួតដែលប្រើដៃខាងស្តាំ មានផលលំបាក។ ឧទាហរណ៍ ដូចជា កីឡាវាយតេន្នីសជាដើម។ សម្រាប់កីឡាប្រដាល់វិញ ក៏ដូច្នោះដែរ ដែលអ្នកប្រដាល់ភាគច្រើន ប្រាកដជាមិនទម្លាប់ប្រឈម នឹងដៃគូប្រកួតប្រជែង ដែលប្រយុទ្ធដោយប្រើដៃឆ្វេងនោះទេ។  អ្នកវាយបាល់ (Cricket batsmen) ក៏អាចលេង និងវាយបាល់បានល្អជាង អ្នកប្រើដៃស្តាំឆ្ងាយដែរ។ ហេតុនេះ កីឡាវាយ តេន្នីស   កីឡាប្រដាល់  និងកីឡាវាយកូនបាល់  ជាជម្រើសដ៏ល្អបំផុតសម្រាប់ អ្នកប្រើដៃឆ្វេង។
៣. អាចមើលច្បាស់ក្នុងទឹក
លោក Mark Spitz ដែលជាកីឡាករហែលទឹក ប្រើដៃខាងឆ្វេង ក៏បានលើកឡើងថា លោកមានភាពងាយស្រួល ដោយអាចលៃតម្រូវមើលបានច្បាស់ក្នុងទឹក។ វាជាផលប្រយោជន៍មួយ ដែលមិនគួរឲ្យជឿ សម្រាប់អ្នកប្រើប្រាស់ដៃឆ្វេង អាចមានសមត្ថភាព មើលឃើញច្បាស់ទាំងនៅក្នុងទឹកក៏ដោយ។ ទោះបីជាមិនប្រើសមត្ថភាពពិសេសនេះរាល់ថ្ងៃ ក៏វាជារឿងល្អសម្រាប់ អ្នកដែលរស់នៅក្បែរសមុទ្រ និងអ្នកដែលចូលចិត្តហែលទឹក។ ថ្វីត្បិតមិនទាន់មានការបកស្រាយច្បាស់លាស់ ក៏អ្នកវិទ្យាសាស្ត្របានលើកឡើងថា វាអាចបណ្តាលមកពី ខួរក្បាលខាងឆ្វេង របស់ពួកគេមានលក្ខណៈពិសេសណាមួយ។
៤. លទ្ធភាពអាចរកលុយបានច្រើន
បើតាមស្ថិតិពី ការិយាល័យជាតិស្រាវជ្រាវសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក បានបង្ហាញថា បុរសជានិស្សិត នៅមហាវិទ្យាល័យ ដែលប្រើប្រាស់ដៃឆ្វេង អាចរកប្រាក់បាន ច្រើនជាងអ្នកប្រើប្រាស់ដៃស្តាំដល់ទៅ ១៥% ឯណោះ។ វាជា គម្លាតនៃភាពខុសគ្នា ដ៏គួរឲ្យកត់សម្គាល់ ប៉ុន្តែបែរជាគ្មាននរណាម្នាក់ អាចធ្វើការពន្យល់ ឲ្យបានច្បាស់ថា មកពីមូលហេតុអ្វីឡើយ។
៥. ប្រលងយកប័ណ្ណបើកបរឆាប់ជាប់
ស្ថិតិរបស់សាលាបង្រៀន បើកបរមួយ បានបង្ហាញថា អ្នកប្រើប្រាស់ដៃឆ្វេង មានសមត្ថភាពអាចប្រលងជាប់ យកប័ណ្ណបើកបរបានដល់ទៅ ៥៧% ប្រៀបធៀបទៅនឹង អ្នកប្រើដៃស្តាំ គឺមានតែ ៤៧% ប៉ុណ្ណោះ។ សូម្បីតែកំពូល អ្នកបើកបររថយន្ត ល្អបំផុតរបស់ពិភពលោក ដូចជាលោក Ayrton Senna និង Valentino Rossi ក៏ជាអ្នកប្រើប្រាស់ដៃខាងឆ្វេងដែរ។
៦. មានដុងខាងសិល្បៈ
អ្នកប្រើប្រាស់ដៃខាងឆ្វេង ទំនងជាមានភាពជោគជ័យ ជាងអ្នកប្រើដៃស្តាំ ទាំងខាងតន្រ្តី ស្ថាបត្យកម្ម និងសិល្បៈ។ ភស្តុតាងមានដូចជា Picasso Leonardo da Vinci និង Micehlangelo ដែលពួកគាត់ សុទ្ធតែជាអ្នកគូរគំនូរដោយប្រើប្រាស់ដៃខាងឆ្វេង។ សូម្បីតែ Albert Einstein និង Beethoven ក៏ជាកំពូលអ្នកសិល្បៈ ប្រើប្រាស់ដៃឆ្វេងដែរ។ ជាងនេះទៅទៀត ការសិក្សាមួយលើនិស្សិតផ្នែកសិល្បៈចំនួន ១០៣ នាក់ មាន ៤៧% ទៅហើយជាអ្នកប្រើប្រាស់ដៃខាងឆ្វេង។ អ្នកជំនាញម្នាក់ឈ្មោះ Daniel Geschwind បានលើកឡើងថា អ្នកប្រើដៃឆ្វេង ប្រើប្រាស់ខួរក្បាលមួយចំហៀងស្តាំ បង្កើតភាពច្នៃប្រឌិត ខុសពីមនុស្សធម្មតា ហេតុនេះទើបពួកគេភាគច្រើនជា អ្នកជោគជ័យខាងផ្នែកសិល្បៈ។
៧. មានជំនាញធ្វើការបានច្រើនមុខក្នុងពេលតែមួយ
អ្នកប្រើប្រាស់ដៃឆ្វេង មានខួរក្បាល ដែលអាចគិតបានលឿន។ ទំនាក់ទំនងរវាង អឌ្ឍគោលខួរក្បាលទាំងពីរ មានភាពរហ័ស និងមានប្រសិទ្ធភាព ហេតុនេះទើបពួកគេអាច ធ្វើការបានច្រើនមុខក្នុងពេលតែមួយ មិនថាជារឿងធំ រឿងតូច ឬបញ្ហាស្មុគ្រស្មាញយ៉ាងណាទេ។


៨. ពូកែលេងហ្គេម
ដោយសារតែ អ្នកប្រើដៃឆ្វេង ពូកែគិត និងអាចធ្វើការងារច្រើនក្នុងពេលតែមួយ ទើបធ្វើឲ្យពួកគេមានជំនាញ លេងវីដេអូហ្គេម។ ការស្រាវជ្រាវ ដែលធ្វើឡើងដោយ លោកបណ្ឌិត Nick Cherbuin បានបង្ហាញថា អ្នកប្រើដៃឆ្វេងពិតជាអាចលេងហ្គេម ដូចជាបាញ់ Zombies បាញ់សត្វចម្លែក បានយ៉ាងល្អពិតមែន។
៩. វាយអក្សរកុំព្យូទ័របានលឿន
អ្នកណាថា អ្នកប្រើប្រាស់ដៃឆ្វេង វាយអក្សរបានយឺត? ពួកគេមាន សមត្ថភាពអាចវាយអក្សរលើក្តារចុចស្តង់ដារ របស់កុំព្យូទ័រ បានរហូតដល់ទៅ ៣,៤០០ ពាក្យ ខណៈពេលដែលអ្នកប្រើប្រាស់ដៃស្តាំ វាយបានតែ ៤៥០ ពាក្យប៉ុណ្ណោះ។

១០. មានការចងចាំល្អ
ទិន្នន័យ ពីការសិក្សាមួយចំនូន បានបង្ហាញថា អ្នកដែលមកពីគ្រួសារ មានទម្លាប់ប្រើដៃខាងឆ្វេង មានការចងចាំល្អ។ នេះមានន័យថា មិនចាំបាច់តែអ្នកដែលប្រើដៃខាងឆ្វេង ដែលមានការចងចាំល្អនោះទេ។ ត្រឹមតែជាសមាជិកគ្រួសារ ដែលមាននរណាម្នាក់ជាអ្នកប្រើដៃឆ្វេង ក៏មានការចងចាំល្អផងដែរ៕

បញ្ចេញ វាចារណ៏

No comments