ad

ad

ព្រឹត្តិការណ៏ថ្មី


ដំណើរ​វិវត្តន៏ទឹកស្អាតភ្នំ​ពេញ

ឯកឧត្តម ឯក​ ស៊ុនចាន់

លោក ឯក ស៊ុនចាន់ បានបំពេញតួនាទី​ក្នុងរដ្ឋាករទឹកស្វ័យក្រុងភ្នំពេញអស់រយៈពេលជាង ១៦​ ឆ្នាំគិតត្រឹមឆ្នាំ ២០០៩។​ លោកត្រូវបាន​ស្នើរមកកាន់ក្នុងវិស័យនេះចាប់តាំងពីឆ្នាំ ១៩៩៣ បន្ទាប់ពីការ​បោះឆ្នោតជាតិដែលគាំទ្រដោយ​អ៊ុនតាក់។ លោកបានដើរតួនាទីយ៉ាងសម្ខាន់ក្នុងការកែប្រែស្ថាប័នដែលពុករលួយ​និងអសម្ថភាពទៅស្ថាប័នដែលផ្តល់ទឹកស្អាត សុវត្ថភាព និងតម្លៃសមរម្យសម្រាប់ផ្គត់ផ្គង់ទឹកក្នុងទីក្រុងភ្នំពេញ។

ខាងក្រោមនេះជាខ្លឹមសារកែសម្រួលពីបទសម្ភាសន៏របស់លោក ឯក ស៊ុនចាន់ជាមួយលោក Rohan Mukherjee នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០០៩។

បន្ទាប់ពីបោះឆ្នោតឆ្នាំ ១៩៩៣ លោកត្រូវបានអភិបាលក្រុងភ្នំពេញ​ស្នើផ្លាស់ប្តូរតំណែងមកជួយធ្វើការកែទម្រង់ក្រសួង ស្ថាប័នសាធារណៈដែលកំពុងជួបការលំបាកជាពិសេស ហេដ្ឋារចនាសម្ព័ន្ធ។ ភ្លាមនោះលោកសម្រេចជ្រើសយក វិស័យទឹកស្អាត។ មុនការ​ជ្រើសតាំងលោក​ឲ្យ​កាន់តំណែង​ក្នុងរដ្ឋករទឹកក្រុងភ្នំពេញ លោក ឯក ស៊ុនចាន់ ពុំបានដឹងស៊ីជម្រៅទេក្នុងវិស័យ​នេះ ដូច្នេះលោកបាកសុំពេលគេ មួយខែ ដើម្បី​ស្វែងយល់ពីប្រព័ន្ធនៅទីនោះ។ បន្ទាប់ពី​ស្វែងយល់អស់រយៈពេលមួយខែមក លោកបានធ្វើសេចក្តីសន្និដ្ឋានថា បុគ្គលិកមួយភាគធំ​ដែលបំរើ​ការនៅ​ក្នុងវ័ស័យនេះ ធ្វើការ​ដើម្បីតែប្រយោជន៏ខ្លួនប៉ុណ្ណោះ។ ពួកគេ​ព្យាយាមគ្រប់បែបយ៉ាងដើម្បីរកចំណូលសម្រាប់គ្រួសារគេ លើកលែងតែបុគ្គលិកមួយភាគតូចប៉ុណ្ណោះដែលប្រឹងប្រែងដើម្បី​ស្ថាប័នមួយនេះ។ ដើម្បីដោះស្រាយបញ្ហាទាំងនេះបានលោក បាន​រៀបចំប្រព័ន្ធគ្រប់គ្រងជាថ្មី រក​មនុស្ស​​ដែល​មានចិត្តធ្វើការ ​ដើម្បីស្តារស្ថានភាពដែលកំពុងយ៉ាប់យឹននេះ។ លោកបានចាត់ថ្នាក់​មនុស្សជាបី​ប្រភេទ ៖ ប្រភេទទីមួយ​ក្រុង​មនុស្សដែល​ខ្វល់ខ្ខាយដែលរឿង​ប្រយោជន៏ផ្ទាល់ខ្លួន ប្រភេទទី​ពី ជាក្រុងមនុស្សដែលអសកម្មពោលគឺមិនដឹងថាត្រូវធ្វើដូចម្តេច​ដើម្បីអភិវឌ្ឈន៏​ស្ថាប័ននេះ និងប្រភេទទី​បី ជាក្រុមមនុស្សដែលបានបញ្ចប់ការសិក្សាមកពីបរទេស ដូចជា រុស្សី អាល្លឺម៉ង់ អាល្លឺម៉ងខាងលិចដែលមានគំនិតអភិវឌ្ឈន៏។​ ហើយក្រុមមនុស្សទីបីនេះហើយដែល​លោកប្រើដើម្បីរុញស្ថាប័ននេះឲ្យដើរ​លើផ្លូវត្រូវវិញ។ វាមិនមែនជារឿងងាយស្រួលឡើយ​ដោយធ្វើការផ្លាស់ប្តូរមុខតំណែង​បុគ្គលក្នុងស្ថាប័ននេះ ដោយ​រុញក្រុមមនុស្សទី​បី​ឲ្យដើរជួរមុខ​ហើយដក​មនុស្សអសកម្មចេញ។ លោក ឯក ស៊ុនចាន់ត្រូវបាន​កាសែត​ដែលមាន​ឥទ្ធិពល​នាពេលនោះធ្វើការវាយប្រហារជាញាក់ញាប់។ យ៉ាប់ជាងនេះទៅទៀត​បុគ្គលិកដែល​ធ្វើការនៅ​ផ្នែក​សំអាតទឹក (Treatment Plant)​បានលួចយក​សារធាតុគីមីទៅលក់ក្នុងផ្សារងងឹត។ បុគ្គលិកដែលដើរប្រមូលលុយ​តាមផ្ទះ​ យកលុយដែលបានមកពីការប្រមូលនេះដាក់ក្នុងហោប៉ៅខ្លួនទៅវិញ។ លោកព្យាយាមអស់រយៈពេល​យ៉ាងតិច​១ឆ្នាំកន្លះទៅ​២ឆ្នាំដើម្បីស្តារស្តានការណ៏នេះឡើងវិញ។ ហើយពេលខ្លះពួកគាត់ស្ទើរតែបោះបង់វាចោលទៅហើយ។

លោកបន្តថា​ដើម្បី​ធ្វើរឿងនេះទៅបានលោកមាន​ការគាំទ្រ​បីប្រភេទ៖ ទីមួយគឺការគាំទ្រពីថ្នាក់លើជាពិសេស​អតីត​អភិបាលក្រុង​ដែលផ្តល់ការគាំទ្រយ៉ាងពេញទំហំ។ ហើយរឿងដែលធ្វើឲ្យលោកសប្បាយចិត្តទៀតនោះគឺ​ការជួយពី ធនាគារពិភពលោក។ ហើយរឿងទីបីគឺអ្នកគ្រប់គ្រងថ្មីដែលជួយលោកក្នុងការដើរទៅមុខបន្តទៀត។ នៅពេលនោះ​មហាជន​គ្មានការចាប់អារម្មណ៏មកលើស្ថាប័នមួយនេះឡើយ​ ពីព្រោះតែ​គុណភាព សេវាកម្ម មានកម្រិតទាបបំផុត។ ហើយប្រសិនបើអ្នកគ្មានអំណាច ឬមិនមែនជាអ្នកមាន អ្នកមិនអាចតភ្ជាប់ទឹកប្រើប្រាស់បានឡើយ ព្រោះគ្រាន់តម្លៃតទឺកដំបូងអ្នកត្រូវចំណាយអស់ ១០០០ ដុល្លារឯណោះ។ 

Mr. Ek Sonn Chan, General Director of Phnom Penh Water Supply Authority (PPWSA), the winner, with Mr. Peter Forssman, Chairman of Stockholm Water Foundation at the 2010 ceremony (photo credit: Exray Foto / SIWI)


ដកស្រង់ពីបទសំភាសន៏ Innovations for Successful Societies. 
ដោយ៖ ប៊ួ ចា

បញ្ចេញ វាចារណ៏

No comments