ad

ad

ព្រឹត្តិការណ៏ថ្មី


វិធីសាស្ត្រក្នុងការទិញបេះដូងបុរសៗ





វិធីសាស្ត្រក្នុងការទិញបេះដូងបុរសៗ


តើអ្វីទៅដែលពួកបុរសៗចង់បាននិងត្រូវការបំផុត?

ប្រសិនបើអ្នកធ្វើរឿងត្រូវនិងចិត្តសាស្ត្ររបស់គាត់នោះអ្នកពិតជាមិនលំបាកទេក្នុងការទិញយកបេះដូងរបស់គាត់។
មធ្យោបាយដ៏ល្អដើម្បីទិញបានបេះដូងបុរសៗគឺជារឿងសមញ្ញធម្មតាទេដោយអ្នកគ្រាន់តែសួរសំណួរគាត់មួយចំនួនទាក់ទងនិងប្រវត្តិគាត់ គោលបំណងគាត់ អ្វីដែលគាត់ចូលចិត្តបំផុត និងធ្វើការលើកសរសើរនូវស្នាដៃការងាររបស់គាត់ និងសម្ធិផលរបស់គាត់ដែលគាត់ទទួលបាន។ជាពិសេសនោះគឺអ្នកត្រូវតែទទួលស្គាល់នូវសម្ធិផលនៃស្នាដៃដែលគាត់បានធ្វើនិងទទួលបាននោះអ្នកអាចអន្ទងចិត្តរបស់បុរសបាន។

តើចំណុចអ្វីខ្លះដែលបុរសៗត្រូវការ?

បុរសៗត្រូវបានអ្នកយកបេះដូងគាត់បាននៅពេលដែលអ្នកសរសើរលើកតម្កើងគាត់នូវសមត្ថភាពរបស់គាត់និងអ្វីដែលគាត់បានផ្តល់ឲ្យទៅអ្នកជុំវិញក៏ដូចជាសង្គម។
នៅពេលដែលនារីៗបញ្ចេញស្នាមញញឹមទៅកាន់គាត់ហើយញញឹមនោះបានធ្វើឲ្យពួកគាត់សែនសប្បាយចិត្តក្រៃលែង ធ្វើឲ្យគាត់មានភាពគោរពស្រឡាញ់និងឲ្យតម្លៃខ្លួនគាត់កាន់តែខ្លាំងនិងធ្វើឲ្យគាត់កាន់តែមានទំនុកចិត្តលើខ្លួនឯងខ្លាំងឡើង។
សារបញ្ជាក់ពី ការសរសើរ ការយល់ស្របយល់ព្រម ការគោរពឲ្យតម្លៃ ពីភាពជោគជ័យ និងសម្ធិផលរបស់ពួកគាត់ធ្វើឲ្យបេះដូងគាត់ពោរពេញទៅដោយភាពកកក្តៅនិងភាពសប្បាយរីករាយក្នុងចិត្ត។ ចំណុចនេះបានធ្វើគាត់មើលអ្នកក្នុងផ្លូវល្អគាត់ថែមទាំងយល់ថាអ្នកជាមនុស្សល្អនិងគួឲ្យទុកចិត្តបំផុត។​ ឆ្លងតាមចំណុចដែលរៀបរាប់ខាងលើមកវាជាសក្ខីភាពមួយបញ្ជាក់ថាអ្នកបានទិញយកបេះដូងបុរសៗបានហើយ។


ដកស្រង់និងកែសម្រួលចេញពីសៀវភៅ The Power of Charm របស់លោក Brain Tracy


ដោយ ស៊ិង សុង

បញ្ចេញ វាចារណ៏

No comments