ដើមកំណើត ទិវានារីអន្តរជាតិ ៨ មីនា
ដើមកំណើតទិវានារីអន្តរជាតិមិនត្រូវបានគេដឹងច្បាស់ថាកើតនៅឆ្នាំណាឡើយតែវាប្រហែលជាដើមកំណើតនៅឆ្នាំ ១៩០៨ នៅពេលដែលមានស្ត្រី ១៥០០០ នាក់ធ្វើធម្មយាត្រាក្នុងទីក្រុង New York ដើម្បីទាមទារសិទ្ធិរបស់ពូកគេក្នុងការបោះឆ្នោត ប្រាក់ឈ្នួលឲ្យល្អជាងមុន និងម៉ោងធ្វើការតិចជាងមុន។
មួយឆ្នាំក្រោយមកគេសង្កេតឃើញមានទិវានារីជាតិកើតឡើងនៅសហរដ្ឋអាមេរិកនៅថ្ងៃទី ២៨ កុម្ភះ ស្របតាមសេចក្តីប្រកាសមួយរបស់បក្ខសង្គមនិយមអាមេរិក។
នៅឆ្នាំ ១៩១០ ស្ត្រីម្នាក់ឈ្មោះ Clara Zetkin ជាមេដឹកនាំបក្ខ សង្គមប្រជាធិបតេយ្យអាល្លឺម៉ង់ បានស្នើរឲ្យមានទិវានារីអន្តរជាតិឡើង។ គាត់បានស្នើឲ្យគ្រប់ប្រទេសប្រារព្ធទិវានារី ក្នុងថ្ងៃតែមួយដូចគ្នារាល់ឆ្នាំដើម្បីឲ្យការទាមទាររបស់ស្ត្រីមានឥទ្ធិពលឡើង។
សន្និសិទ្ធិមួយដែលមានស្ត្រី ១០០ នាក់មកពី ១៧ ប្រទេសយល់ព្រមនឹងសម្នើរបស់អ្នកស្រី Clara Zetkin និងសម្រេចផ្តូចផ្តើមឲ្យមានទិវានារីជាអន្តរជាតិឡើង។ ក្នុងឆ្នាំ ១៩១១ ជាឆ្នាំដំបូងដែលមានការប្រារព្ធទិវានារីក្នុងប្រទេស Austria , Denmark, Germany និង Switzerland នៅថ្ងៃទី១៩ មីនា។
ក្នុងឆ្នាំ ១៩១៣ ថ្ងៃប្រារព្ធទិវានារីអន្តរជាតិបានផ្លាស់ប្តូរមកថ្ងៃទី ៨ មីនា ហើយវាត្រូវបានធ្វើ។ រហូតមកដល់ឆ្នាំ ១៩៧៥ ទើបអង្គការសហប្រជាជាតិទទួលស្គាល់ជាផ្លូវការ។
នៅឆ្នាំ ២០១១ អតីតប្រធានាធិបតេយ្យ សហរដ្ឋអាមេរិក លោក អូបាម៉ា បានប្រកាសថា ខែមីនាជាខែរបស់ស្ត្រីជាប្រវត្តិសាស្ត្រ។
ដោយ៖ ប៊ួចា
ប្រភព៖ Telegraph
បញ្ចេញ វាចារណ៏
No comments