ad

ad

ព្រឹត្តិការណ៏ថ្មី


Wayne Huizenga ៖ ពីការធ្វើការងារប្លែកៗរហូតមានក្រុមហ៊ុនធំបីក្នុងដៃ



ជាសហគ្រិន​ជនជាតិ​អាមេរិក លោក Harry Wayne Huizenga ត្រូវបានគេ​ស្គាល់ថាជាស្ថាបនិក​ក្រុមហ៊ុន​ធំៗបីក្នុងចំណោមក្រុមហ៊ុនល្បីៗទាំង៥០០ លើពិភពលោក ដែលការចាប់ផ្តើម​ពីដំបូងរបស់លោកមានលក្ខណៈសមញ្ញមួយ។

លោកបានកើតនៅឆ្នាំ ១៩៣៧ នៅ Evergreen Park ជាយរដ្ឋ Chicago ដែលមានឪពុកឈ្មោះ Gerrit Harry និង​ម្តាយ Jean Huizenga។ នៅប៉ុន្មានឆ្នាំក្រោយមក​លោក​និងក្រុមគ្រួសារ​បានផ្លាស់ប្តូរទៅរស់នៅរដ្ឋ ហ្វរីដា។ ក្នុងវ័យកុមារភាពលោកបានទទួលឥទ្ធិពលមិនល្អជាច្រើនពីឪពុករបស់លោកដែលជាមនុស្សហឹង្សា និង​គ្មានទំនួលខុសត្រូវ​ចំពោះក្រុម​គ្រួសារខ្លួន។ លោកយល់ថា​ឪពុករបស់លោកមិនស័ក្តសមធ្វើជាគំរូដល់លោកឡើយ ហើយលោកធ្លាប់សន្សាថានឹងមិនធ្វើដូចឪពុកលោកឡើយ មិនតែប៉ុណ្ណោះលោកនឹងព្យាយាមធ្វើរឿងគ្រប់យ៉ាងដើម្បីឲ្យជីវិតរបស់លោកល្អប្រសើរ។

ក្រោយពីបញ្ចប់ការសិក្សានៅសាលា Pine Crest School លោក​ Huizenga បានចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យ Calvin​ ក្នុងឆ្នាំ ១៩៥៥ ប៉ុន្តែបានបោះបង់ទៅវិញមួយឆ្នាំក្រោយពីជាប់ឈ្មោះចូលរៀនក្នុងសាលាយោធា។ ក្រោយបញ្ចប់ការហ្វឹកហាត់យោធា លោកបានត្រលប់ទៅរដ្ឋហ្វរីដាវិញ ដើម្បីស្វែងរកការងារក្នុងវិស័យការគ្រប់គ្រងកាកសំនល់។ បន្ទាប់ពីបានទិញរថយន្តដឹកសំរាមមក​ គាត់ក៏ចាប់ផ្តើមប្រមូលសំរាម​ក្នុងតំបន់ Broward County ហើយបន្តិចម្តងៗជំនួញរបស់លោកក៏រីកធំធាត់ក្លាយជា Waste Management Inc. ហើយពង្រីកខ្លួនរហូតដល់ភាគខាងត្បូងរដ្ឋ ហ្វរីដា។ ប៉ុន្មានឆ្នាំក្រោយមក ក្រុមហ៊ុន​របស់គាត់បានក្លាយទៅជាក្រុមហ៊ុន​ធំជាងគេ​ក្នុងការគ្រប់គ្រងកាក់សំនលនៅសហរដ្ឋអាមេរិក។

មហិច្ចតារបស់លោកមិនបានបញ្ចប់ត្រឹមហ្នឹងឡើយ លោកបានលក់ក្រុមហ៊ុនដែលកំពុងគ្រប់គ្រងដើម្បីទៅទិញ ហាង Blockbuster ដែលបានទទួលបានជោគជ័យក្រៃលែង។ ក្នុងទសនាវដ្តី Forbes ក្នុងខែកញ្ញា​ ឆ្នាំ ២០១៣ Wayne Huizenga 2.5 ពាន់លានដុល្លា។

មេរៀនពីលោក Harry Wayne Huizenga

ជុំវិញខ្លួនដោយមនុស្សទុទិដ្ឋិនិយម រួមផ្សំនិងកាលទេសៈមិនអំណោយផល នឹងមិនអាចធ្វើឲ្យផ្លូវដែលអ្នកដើរពិបាកឡើយ ប្រសិនបើអ្នកតាំងចិត្តថានឹងជំនះដើរលើផ្លូវដែលអ្នកបានជ្រើសរើសខ្លួនឯងនោះ។ ពីកុមារភាពលោកទទួលឥទ្ធិពលហឹង្សាពីឪពុកលោកក្តី​តែលោកមិនបណ្តោយខ្លួនឲ្យដូចឪពុកខ្លួនឡើយ លោកបានជំនះពីបញ្ហាដើម្បីឲ្យជីវិតលោកប្រសើរជាង។

ដោយ៖ ប៊ួចា 
ប្រភព៖ Brainprick

បញ្ចេញ វាចារណ៏

No comments