ad

ad

ព្រឹត្តិការណ៏ថ្មី


​ព្រឹត្តិការណ៏សម្ខាន់ៗក្នុងជីវិតរបស់ បិតា​ឯករាជ្យឥណ្ឌា លោក មហាត្មៈ គន្ធី


និមិត្តរូប​ឯករាជ្យរបស់ឥណ្ឌាគឺលោក មហាត្មៈ គន្ធី ត្រូវបានគេ​ធ្វើឃាតកាលពី ៧០ ឆ្នាំមុន ពោលគឺ​ថ្ងៃទី ៣០​ មករា ឆ្នាំ ១៩៤៨។ ខាងក្រោមនេះជាព្រឹត្តិការណ៏សម្ខាន់ៗទាំង១០ ក្នុងជីវិតរបស់​លោក៖

១៨៦៩៖ លោកកើតនៅថ្ងៃទី ២ តុលា ក្នុងនាម មហានដាស ការាមឆាដ គន្ធី នៅតំបន់ ប៉របានដារ ភាគខាងលិច​រដ្ឋ​ 
Gujarat

១៨៨៣៖ លោកត្រូវបានឪពុកម្តាយ​រៀបការជាមួយនាង Kasturba Makanji ។ គូរស្វាមីភរិយានេះមានអាយុ ១៣ ឆ្នាំប៉ុណ្ណោះ ហើយក្រោយមក​លោក​មានកូន ៤ នាក់។

១៨៨៨ -១៨៩១៖ រៀបច្បាប់នៅទីក្រុងឡុងដ៏

១៨៩៣​ -១៩១៥៖ បម្រើការជាមេធាវី​នៅអាហ្វ្រិកខាងត្បូង។ នៅឆ្នាំ ១៩១៣ លោកបានដឹកនាំឲ្យមានចលនាអហឹង្សាមួយដែលប្រឆាំងទាមទារ​ការហាមឃាតជនអន្តោរប្រវេសន៏ឥណ្ឌា។

១៩២២៖ លោកបានត្រូវបានគេផ្តល់សេចក្តីទុកចិត្ត និងគាំទ្រក្នុងបក្ខ សមាជជាតិរបស់ឥណ្ឌា ហើយដែលលោកអំពាវនាវឲ្យមានការប្រឆាំង​ចំពោះអំណាចអាណានិគម ចក្រភពអង់គ្លេស។ លោក​ត្រូវបានចាប់ខ្លួន​ពីបទ ប៉ន់ប៉ងផ្តួលរំលំរដ្ឋអំណាច​ និង​ត្រូវបានដាក់គុក​ ២ ឆ្នាំ។

១៩៣០៖ លោកបានដឹកនាំ​កូដកម្ម​អហឹង្សាដ៏ល្បីឈ្មោះមួយ គឺ ធម្មយាត្រាអំបិល ដែលប្រឆាំង​នឹងការចេញច្បាប់អំបិលរបស់រដ្ឋអំណាច។(ច្បាប់អំបិលនេះបានហាមប្រាមមិនឲ្យប្រជាជនឥណ្ឌាធ្វើអាជីវកម្មអំបិលដោយខ្លួនឯងទេ ពោលគឺរដ្ឋមានសិទ្ធផ្តាច់មុខក្នុងការរកស៊ីអំបិល) ដែលធម្មហយាត្រានេះមានប្រវែង ៣៥០ គីឡូម៉ែត្រ។​ លោកត្រូវបានចាប់ខ្លួនជាមួយនឹងមនុស្សរាប់ពាន់អ្នកផ្សេងទៀត។

១៩៣២៖ លោកបានធ្វើការតវ៉ា​ចំពោះការបែងចែកវណ្ណះជាន់ទាប ដោយបង្អត់អាហារខ្លួនឯងនៅក្នុងគុក ​។

១៩៤២៖ លោកបានអំពាវនាវឲ្យមានកូដកម្មដើម្បីដេញអង់គ្លេសចេញពីឥណ្ឌា។ លោកត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារ​រហូតដល់ឆ្នាំ ១៩៤៤។

១៩៤៧៖ ប្រទេសឥណ្ឌាត្រូវបានប្រកាសឯករាជ្យ។ មហាត្មៈ គន្ធី ធ្វើការប្រឆាំងស្លាប់រស់​ចំពោះញ្ញាតិដែលបែងចែក អ្នកកាន់សាសនាហិនណ្ឌូ និងអ្នកកាន់សាសនាអ៊ីស្លាមឲ្យទៅជារដ្ឋពីរ គឺ ឥណ្ឌា និង ប៉ាគីស្ថាន។


១៩៤៨៖ លោកត្រូវបានគេធ្វើឃាតនៅទីក្រុង New Delhi ដោយ​អ្នកកាន់ហិនណ្ឌូជ្រុលនិយម។ ប្រជាជនឥណ្ឌា២​លាននាក់បានចូលរួមក្នុងពិធីបុណ្យសពរបស់លោក។

ដោយ៖ ប៊ួចា
ប្រភព៖ AFP

បញ្ចេញ វាចារណ៏

No comments