ការប្រកួតប្រជែង ៥ យ៉ាងដែលបង្កើនសមត្ថភាពរបស់អ្នក
ការប្រកួតប្រជែង ៥ យ៉ាងដែលបង្កើនសមត្ថភាពរបស់អ្នក
ចូរអ្នកកំុធ្វើឲ្យភាពភ័យខ្លាច ញាំញីដល់គំរោការណ័
ក្នុងមុខជំនួញរបស់អស់លោកអ្នក។ លោកអ្នកគួរតែ បង្វៀងការភ័យខ្លាចនោះ ទៅជាកម្លាំង ដើម្បីដឹកនាំក្រុមហ៊ុន
របស់លោកអ្នក។ មានការប្រគួតប្រជែង ៥ យ៉ាងដែលជួយបង្កើនភាព ឆ្លាតវៃរបស់លោកអ្នក ហើយនឹងនាំលោកអ្នកទៅរកភាពជោគជ័យនៅពេលខាងមុខ។
១. ការប្រគួតប្រជែងទៅតាមកាលៈទេសៈ
ក្រុមហ៊ុន Google បានផ្តោតការយកចិត្តទុកដាក់ទៅលើការបង្កើតផលិតផលដែលមាន
គុណភាពខ្ពស់។ វាបានក្រឡុកទីផ្សារ តែក្រោយមកមានការលេចចេញនូវផលិតផលមួយ ត្រូវបានគេស្គាល់ថា
Box ដែលបានដណ្តើមទីផ្សារយ៉ាងធំ ក្រោយមកក៏បានក្លាយទៅជា Dropbox
២. ការប្រគួតប្រដែងនឹងជំរុញរបកគំហើញថ្មី
អ្នកមិនអាច ឈរមើលដៃគូរប្រគួតប្រជែងរបស់អ្នក
មានប្រៀបលើអ្នកឡើយ។ វាគឺជាកម្លាំងម្យា៉ងដែលដុត អ្នកឲ្យដើរ រត់ដើម្បីដណ្តើមទីផ្សារយកមកវិញ។
ហើយអ្នកនឹងខិតខំអភិវឌ្ឍ ផលិតផលរបស់ខ្លួនឲ្យខុសពីគួរប្រគួតប្រជែងដើម្បីយកប្រៀបមកវិញ។
៣. វានឹងធ្វើឲ្យអ្នក មានភាពរហ័សរហួន និងឆ្លាតជាងមុន
អ្នកនឹងព្យាយាមដើរឲ្យបានមុខ សត្រុូវរបស់អ្នក
ដើម្បីឈរជើងឲ្យហ្នឹង។ ការធ្វើការជាមួយផលិតផលដោយផ្ទាល់នឹងជួយឲ្យអ្នក អាចប៉ាន់ស្មាន ការគិតរបស់ដៃគូរប្រគួតរបស់អ្នកបានយ៉ាងល្អ។
៤. ការប្រគួតប្រជែងត្រូវទុកអតិថិជនជាអាទិរ៏ភាព
ដើម្បីទទួលបានជោគជ័យ អ្នកត្រូវទាញយកអាតិថិជនឲ្យមករកខាងអ្នក។
ដូច្នេះអ្នកត្រូវប្រុងប្រយ័ត្នចំពោះ សេវាកម្មរបស់ លោកអ្នកទៅកាន់អតិថិជន។ អ្នកត្រូវធ្វើឲ្យ
គេយល់ថាអ្នកផ្តល់នូវតម្លៃ មួយដែលគ្រប់គ្នាចង់បាន ។
៥. ការប្រគួតប្រជែង អាចឲ្យអ្នករៀនពីកំហុសរបស់ដៃគូរម្ខាងទៀង
ស្គាល់ផលិតផល ទីផ្សារ នឹងហិរញ្ញវត្ថុរបស់ដៃគូររបស់អ្នក
ជាការចាំបាច់សម្រាប់ឲ្យអ្នករៀនសូត្រ និង ត្រូវរៀនសូត្រពីវិធិដែល ពួកគេបរាជ័យ ។
No comments