ad

ad

ព្រឹត្តិការណ៏ថ្មី


ទន្លេទាំង១០ដែលមានប្រវែងវែងនៅលើពិភពលោក

១​. ទន្លេអាម៉ាហ្សូន (Amazon River)

ទន្លេអាម៉ាហ្សូនមានទីតាំងស្ថិតនៅទ្វីបអាមេរិកខាងត្បូង មានប្រវែង ៦ ៩៩២ គម ដែលមានប្រពភមកពីទន្លេម៉ង់តេរូ(Rio Mantaro) នៃប្រទេសពេរ៉ូ ហើយហូរចាក់ទៅមហាសមុទ្រអាត្លង់ទិច និងមានដៃទន្លេចំនួន៩ ហើយហូរកាត់ទីក្រុងចំនួន១១គឺ (Iquitos(Peru), Leticia(Colombia), Tabatinga(Brazil), Tefé(Brazil), Itacoatiara(Brazil), Parintins(Brazil), Óbidos(Brazil), Santarém(Brazil), Almeirim (Brazil),  Macapá (Brazil),  Manaus (Brazil) និង៤ប្រទេស​មាន ពេរ៉ូ(Peru) កូឡុំប៊ី(Colambia) ប្រេសីុល(Brazil) និងអេក្វាឌ័រ(Ecuador)។


. ទន្លេនីល (Nile)

 

ទន្លេទន្លេនីលមានទីតាំងស្ថិតនៅទ្វីបអាហ្រិក មានប្រវែង ៦ ៨៥៣ គម និងមានដៃទន្លេចំនួន២ ដែលមានប្រពភមកពីWhite Nile និងBlue Nile  អេត្យូពៀ ហើយហូរចាក់ទៅមហាសមុទ្រមេឌីទែរ៉ាណេ(Mediterranean) ហើយហូរកាត់ទីក្រុងចំនួន៤ ​(Jinja, Juba, Khartoum, Cairo ) និង១០ប្រទេសមាន​ អ៊ុយហ្កង់ដា(Uganda) អេត្យូពៀ(Ethiopia) ស៊ូដង់(South Sudan) បូរាន់ឌី(Burundi) អេហ្សីុប(Egypt) កេនយ៉ា(Kenya) តង់ហ្សានី(Tanzania) រ្វាន់ដា(Rwanda) អេរីទ្រា(Eritrea) និង​កុងហ្គោ(Congo-Kinshasa)

​​​            
            ៣. ទន្លេយ៉ាងសេ (Yangtze River)

ទន្លេយ៉ាងសេមានទីតាំងស្ថិតនៅទ្វីបអាសីុ ជាទន្លេវែងជាងគេនៅទ្វីបអាសីុ និងលំដាប់ទី៣នៅលើពិភពលោក ដែលមានប្រវែង៦ ៣០០ គម មានប្រពភមកពីខេត្តឈីងហាយ(Qinghai) ភាគពាយ្យប្រទេសចិន ហើយហូរចាក់ទៅសមុទ្រចិនខាងកើត(East China Sea) និងមានដៃទន្លេចំនួន១១    ហើយហូរកាត់១៦ទីក្រុងមាន Yibin, Luzhou, Chongquing, Wanzhou,Yichang, Jingzhou, Yueyangm, Wuhan, Jiujiang, Anqing, Tongling, Wuhu, Nanjing, Zhenjiang, Nantong and Shanghai និងប្រទេសចិន (China)



            ៤. ទន្លេមីសីុសីុពី-មីសួរី-ចែហ្វឺសុន (Mississippi-Missouri-Jefferson River)

ទន្លេមីសីុសីុពីមានទីតាំងស្ថិតនៅទ្វីបអាមេរិកខាងជើង មានប្រវែង ៦ ២៧៥ គម ដែលមានប្រពភមកពីបឹងអីុតាសកា(Lake Itasca) ហើយហូរចាក់ទៅឈូងសមុទ្រមិចសិកូ(Gulf of Mexico) និងមានដៃទន្លេជាច្រើន ហើយហូរកាត់៨រដ្ឋ(Minnesota, Lowa, Wisconsin, Illinois, Missouri, Tennessee, Mississippi and Arkansas.) និងប្រទេសអាមេរិក ៩៨.៥% &​​ Canada.៥%។


            ៥. ទន្លេយ៉េទីសេយ+អង់កូរ៉ា+សេលេនហ្កា (Yenisei-Angara-Selenge)

ទន្លេយ៉េទីសេយ+អង់កូរ៉ា+សេលេនហ្កាមានទីតាំងស្ថិតនៅទ្វីបអាសីុ ភាគខាងជើង មានប្រវែង ៥ ៥៣៩ គម ដែលមានប្រពភមកពីMungaragiyn-Gol ហើយហូរចាក់ទៅសមុទ្រខារ៉ា និងមានដៃទន្លេចំនួន៣​ហើយហូរកាត់១០ទីក្រុងមាន Kyzyl, Shagonar, Sayanogorsk, Abakan, Divnogorsk, Krasnoyarsk, Yeniseysk, Lesosibirsk, Igarka and Dudinka និងប្រទេស២ រុស្សីុRussia) និង​ម៉ុងហ្កោលី(Mongolia)



            ៦. ទន្លេលឿង (Yellow River)

ទន្លេលឿងមានទីតាំងស្ថិតនៅទ្វីបអាសីុ មានប្រវែង ៥​ ៤៦៤ គម ដែលមានប្រពភមកពីភ្នំបាយានហា(  Bayan Har Mountains) ហើយហូរចាក់ទៅសមុទ្របូហាយ(Bohai Sea) និងមានដៃទន្លេចំនួន៣ (ធំ) ហើយហូរកាត់៩ទីក្រុងមាន (QinghaiSichuanGansuNingxia,Inner MongoliaShaanxiShanxi, HenanShandong) និងប្រទេសចិន (China)



            ៧. ទន្លេអប់-អៀធីស​ (Ob-Irtylsh)

មានទីតាំងស្ថិតនៅទ្វីបអាសីុ មានប្រវែង ៥ ៤១០ គម ហូរចាក់ទៅឈូងសមុទ្រអប់(Gulf of Mexico) ហើយហូរកាត់ ៤ប្រទេសមាន រុស្សីុ(Russia) កាហ្សាក់ស្ថាន( Kazakhstan) ចិន(China) និង​ម៉ុងហ្កោលី(Mongolia)



            ៨. ទន្លេប៉ារ៉ាណា​ (Paraná)

ទន្លេប៉ារ៉ាណា​ (Parané) មានទីតាំងស្ថិតនៅទ្វីបអាមេរិកខាងត្បូង មានប្រវែង ៤ ៨៨០ គម ដែលមានប្រពភមកពីទន្លេប៉ារ៉ណាបាParanaíba River) និងរីអូហ្គ្រេន​(Rio Grande)​ ហើយហូរចាក់ទៅឈូងសមុទ្រអប់ និងហូរកាត់ទីក្រុង Salto del Guairá និង ប្រទេស អាហ្សង់ទីន(Argentina) ប្រេសីុល(Brazil) ប៉ារ៉ាហ្កោយ(Paraguay) 



            ៩. ទន្លេកុងហ្កោ ​(CongoChambeshi)

ទន្លេកុងហ្កោ មានទីតាំងស្ថិតនៅទ្វីបអាហ្រិក មានប្រវែង ៤ ៧០០ គម ហូរចាក់ទៅមហាសមុទ្រអាត្លង់ទិច(Atlantic Ocean) និងហូរកាត់ប្រទេស​ អង់កូឡា(Angola) ប៊ូរាន់ឌី(Burundi) កាមេរ៉ុន(Cameroon,Central ) សាធារណរដ្ឋអាហ្រិកកណ្ដាល(African Republic) កង់ហ្កោទាំងពីរ(Congo-Kinshasa & Congo-Brazzaville) ហ្កាបុង(Gabon) វ៉ន់ដា(Rwanda) កង់ហ្សាទៀ និងហ្សាំបៀ(Zambia) និង តាន់ហ្សានៀ(Tanzania)។



          ១០. ទន្លេអាមួ+អាកុង (AmurArgun)

មានទីតាំងស្ថិតនៅទ្វីបអាសីុ មានប្រវែង ៤ ៤៤៤ គម ហូរចាក់ទៅសមុទ្រអូកហត(Sea of Okhotsk) ហើយហូរកាត់ប្រទេស រុស្សីុ(Russia) ចិន(China) និងម៉ុងហ្កោលី(Mongolia)




ដោយ៖ Thy
ប្រភព៖ Wikipedia

No comments