ម្ចាស់ហាង បោកអ៊ុតទំនើប ចែករំលែកពីបទពិសោធន៏បរាជ័យក្នុងជីវិត
អាជីពដែលខ្ញុំធ្លាប់ឆ្លងកាត់៖
១. ឆ្នាំ 1992 គ្រូបង្រៀនការ៉ាតេ (បរាជ័យ ព្រោះនាំកូនគេហាត់កណ្តាលភ្លៀង ធ្វើអោយកូនគេឈឺ គេឈប់រៀន
២. ឆ្នាំ 1996 ធ្វើជាគ្រូអង់គ្លេស (បរាជ័យ ព្រោះក្រោមផ្ទះមូសខាំពេក ធ្វើអោយម៉ែឪគេឈប់អោយកូនមករៀន)
៣.ឆ្នាំ 1998 ខ្ញុំជាអ្នកលក់ទូរស័ព្ទ(បរាជ័យ ព្រោះដូរផ្ទះទៅលក់លែងដាច់)
៤. ឆ្នាំ 1999 ធ្វើជាគ្រូអង់គ្លេសនិងចិន បង្ហាត់បង្រៀនតាមផ្ទះ(បរាជ័យ ហត់ពេក ធាក់កង់ទៅបង្ហាត់គេឆ្ងាយៗ ហើយត្រូវទៅរៀនមហាវិទ្យាល៏យបន្ត )
៥. ឆ្នាំ 2000 ខ្ញុំគឺបើកអ៊ីនធឺណែតកាហ្វេ (បរាជ័យ សម័យយ៉ាហ៊ូ ១ម៉ោង ៥ដុល្លា ភ្ញៀវមិនសូវលេងទេ )
៦. ឆ្នាំ 2001-២០០២ ក្លាយខ្លួនជាគ្រូបង្រៀនភាសាជប៉ុន និង បើកសាលារៀនជប៉ុន (បរាជ័យព្រោះអ្នកដែលចូលភាគហ៊ុនជាមួយជាទាហាន គេយកផ្ទះវិញព្រោះគេឃើញយើងធ្វើបានសិស្សច្រើន )
៧. ឆ្នាំ 2002-2007 ក្លាយខ្លួនជាម្ចាស់រោងពុម្ព (បរាជ័យនៅពេលដែលរៀបការរួចនៅសៀមរាប អត់លុយបង់ថ្លៃផ្ទះពេលដែលលក់ទូរស័ព្ទ)
៨. ឆ្នាំ 2006-បច្ចុប្បន្ន ក្លាយខ្លួនជាអ្នកបោកអ៊ុត (បរាជ័យ ៤ឆ្នាំ ដែលយើងមិនបានមើលផ្ទាល់ រហូតដល់ធ្លាក់ខ្លួនដុនដាបទើបត្រលប់ទៅវិញនៅឆ្នាំ ២០១០)
៩. ឆ្នាំ 2007 ជាអ្នកលក់ទូរស័ព្ទ បញ្ចូលបទភ្លេង និង បង្ហាត់ជួសជុល(បរាជ័យ ព្រោះមានដើមទុនតិចតួចពេក ដែលមិនអាចប្រកួតប្រជែង )
១០.ឆ្នាំ ២០០៨ បើកផ្សារក្រោមថ្មី មានតូប៤០០តូប (បរាជ័យ ព្រោះការសំរេចចិត្ត មិនបានមើលទីផ្សារអោយបានច្បាស់លាស់)
១១. ឆ្នាំ 2009 ក្លាយខ្លួនជាអ្នកគួកជេដីធ្លី តែមិនដែលលក់បាន១ដុំ ( បរាជ័យ ព្រោះមិនមានការតស៊ូ)
១២. ឆ្នាំ ២០១០ ម្ចាស់ហាងម៉ាស្សា One Dollar(បរាជ័យព្រោះមិនមានបទពិសោធន៍គ្រប់គ្រាន់ និង ជឿតាមគេ )
១៣. ឆ្នាំ ២០១០ បើកប្រតិបតិ្តករ កំចីប្រាក់ (បរាជ័យ ព្រោះភាពលោភលន់ហួសប្រមាណ មិនប្រមាណកំលាំងខ្លួន ហ៊ានខ្ចីគេ យកមកចងការទាំងប្រថុយប្រថាន)
១៤. ឆ្នាំ ២០១១ បើកហាងកាហ្វេទំនើប Modern Lougn(បរាជ័យ រៀបចំបានជិតរួចរាល់ ម្ចាស់ដីជួល យកដីអ្នកផ្សេងជួលមិនមែនជាដីរបស់ខ្លួន)
១៥. អាជីពបច្ចុប្បន្ន គឺជាអ្នកលក់ខ្យល់-អ្នកពិសោធន៍គីមី សាប៊ូបោកអ៊ុតទំនើប
ប្រភព៖ Facebook
No comments