ad

ad

ព្រឹត្តិការណ៏ថ្មី


រឿងដ៏​អស្ចារ្យរបស់ បុរសម្នាក់ដែល លិង្គរបស់គាត់ត្រូវបានគេកាត់


ភាពជាបុរសពេញលក្ខណៈរបស់ បុរសគ្រប់រូប ត្រូវមានអាអូនតូច ចុះបើ ប្រដាប់ភេទរបស់គាត់ ត្រូវបានគេកាត់ចេញ តើគាត់នឹងទៅជាយ៉ាងណាទៅវិញ?

រឿងនេះកើតនៅឆ្នាំ ១៩៩៣ គឺលោក John Wayne Bobbitt ត្រូវបានប្រពន្ធរបស់ខ្លួន ឈ្មោះ ថា Lorena Bobbitt កាត់អាអូនតូចរបស់ប្តីខ្លួន ខណៈប្តីរបស់ខ្លួន កំពុងដេក។ វាពិតជារឿងដ៏ ឈឺចាប់មួយក្នុងជីវិតរបស់មនុស្សប្រុសទាំងឡាយ។

ប៉ុន្តែមានរឿងដ៏ភ្នាក់ផ្អើលមួយក្រោយហេតុការណ៏នោះ។
ក្រុមគ្រូពេទ្យចំណាយពេល ៩ ម៉ោងក្នុងការវះកាត់ដើម្បីតភា្ជប់​លិង្គនោះវិញ។ 

នាងជាប្រពន្ធបានប្រាប់តុលាការថា នាងត្រូវបាន ប្តីរបស់នាង​ធ្វើបាប ទាំងផ្លូវចិត្ត និងរាង្គកាយ។ ក្រោយមកនាងត្រូវបានគេ បញ្ចូនទៅកាន់មន្ទីរកែប្រែ​ រយៈពេល ៤៥ ថ្ងៃ។

ដើម្បីរកប្រាក់បង់ថ្លៃ វះកាត់ លោក បានចូលលេងក្នុងក្រុមចំរៀងមួយ The Severed Parts តែមិនទទួលបានជោគជ័យ លោកក្នុងហក់ចូលក្នុងវិស័យភាពយន្ត សិច នៅឆ្នាំ ១៩៩៤។ 

រឿងដំបូងរបស់លោក មានឈ្មោះថា John Wayne Bobbitt: Uncut ប៉ុន្តែក្នុងឆ្នាំដដែលលោកត្រូវបានគេចាប់ដាក់គុក ដោយសាររឿងរបស់លោក គំរាមកំហែងដល់អ្នក រាំ​ស្រើប ស្រាល។ ក្នុងឆ្នាំ ១៩៩៦ លោកបានថតរឿងសិចមួយទៀតគឺរឿង Frankenpenis


ក្នុងឆ្នាំ ១៩៩៨ លោកត្រូវបានលេចមុខ ក្នុង សង្វៀន WWE ក្រោយមកគាត់ធ្វើជាអ្នក បើកឡាន . អ្នកដឹកជញ្ជូន ភីស្សា ហើយក្រោយមកក្លាយជា អ្នកគ្រប់គ្រងក្នុងពិធីមង្គលការនៅ Las Vegas

នៅឆ្នាំ ២០០៣ គាត់ត្រូវបានចូលគុកម្តងទៀត។ ហើយឆ្នាំ ២០១៤ គាត់មានគ្រោះថា្នក់ចរាចរ ធ្វើឲ្យលោក បាក់ករ តែអាចរួចផុតពីសេចក្តីស្លាប់បាន។

No comments