ad

ad

ព្រឹត្តិការណ៏ថ្មី


បុរសជនជាតិអង់គ្លេស ម្នាក់ក្លាយជាមនុស្សទីមួយដែលអាចជាសះស្បើយពីជំងឺអេដស៏

បុរសជនជាតិអង់គ្លេស ម្នាក់ក្លាយជាមនុស្សទីមួយដែលអាចជាសះស្បើយពីជំងឺអេដស៏



បុរសជនជាតិអង់គ្លេស ដែលមានវ័យ ៤៤ ឆ្នាំបានជាសះស្បើយពីជំងឺអេដស៏ ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ​ដែលបានផ្តល់ក្តីសង្ឃឹមដល់មនុស្ស រាប់រយលាននាក់ ដែលកំពុងទទួលរង់គ្រោះដោយសារជំងឺនេះ។

ក្រុមគ្រូពេទ្យ មានពីសកសវិទ្យាល័យចំនួន ៥ ក្នុងប្រទេស អង់គ្លេស​កំពុង​ធ្វើការពិសោធទៅលើ​មនុស្ស​៥០​នាក់។ “ពួកយើង​កំពុងស្វែងរកវិធីសាស្ត្រដែលអាចព្យាបាលជំងឺ អេដស៏​នេះ” នេះបើតាមលោក Mark Samuels អ្នកគ្រប់គ្រង National Institute for Health Research Office for Clinical Research Infrastructure


វីរុស ហ៊ីវ HIV ជាវីរុសដែលពិបាកក្នុងការព្យាបាល​ពីព្រោះ​ វានឹងទៅបំផ្លាញ​ប្រព័ន្ធសុំារបស់មនុស្ស។​ វីធីសាស្រ្តពីរដែលគេ​​កំពុងប្រើ៖
ដំបូង វ៉ាក់សាំង​នឹងជួយឲ្យសារពាង្គកាយរបស់យើង​អាចស្គាល់ HIV ដូច្នេះកោសិការបស់យើងនឹងធ្វើការសម្អាត​​កោសិកាដែលឆ្លងរោគ​ចេញ បន្ទាប់មក​គេនឹងបញ្ចូលថ្នាំ VORINOSTAT ដើម្បីឲ្យ កោសិកាឈាមក្រហម ដណើរការ​ ដូច្នេះ  វានឹងអាច​ចាប់មេរោគ​ដោយ​ប្រព័ន្ធសុំារបស់ខ្លួនមនុស្សបាន។

វិធីព្យាបាលនេះ​ធ្វើឡើងដើម្បី​សម្អាត​វីរុស HIV ចេញពីខ្លួនមនុស្ស នេះបើតាមប្រសាសន៏​ សាស្ត្រាចារ្យ SARAH FIDLER អ្នកពិគ្រោះយោបល់ឪសថសាស្ត្រ មកពី IMPERIAL COLLEGE LONDON

លោក​បានបន្ថែមថា “យើងនឹងធ្វើការពិសោធ រយៈពេល ៥ឆ្នាំបន្តទៀត”



ប្រភព៖ Indiatimes

No comments