ad

ad

ព្រឹត្តិការណ៏ថ្មី


សៀវភៅយុទ្ធសាស្ដ្រដែលអ្នកចង់រកស៊ី មិនត្រូវ​មើលរំលង

សៀវភៅយុទ្ធសាស្ត្រ​ដែលអ្នកចង់រកស៊ី មិនត្រូវ​មើលរំលង


ថ្ងៃនេះ 4Sharingall សូមធ្វើការចែករំលែកនូវសៀវភៅយុទ្ធសាស្រ្តមួយក្បាល​ដែលអ្នក​ ចង់រកស៊ីត្រូវតែដឹង។  សៀវភៅ យុទ្ធសាស្រ្តសមុទ្រខៀវ BLUE OCEAN STRATEGY បានក្លាយជាសៀវភៅដែលលក់ដាច់បំផុតក្នុងពិភពលោកង​ហើយត្រូវបានបកប្រែ ជាង ៤៤ ភាសា។

ឆ្លងកាត់ការស្រាវជ្រាវ អស់ពេលជាច្រើន ឆ្នាំ ទៅលើក្រុមហ៊ុន ជាង ៣០ លោក  W. Chan Kim and Renée Mauborgne បានបង្ហាញថា ការរកស៊ីដោយប្រើយុទ្ធសាស្ត្រសមុទ្ធក្រហម​ (ប្រណាំងប្រជែង) នឹងមិនមានលទ្ធផលអ្វីប្រសើរ គឺបានត្រឹមតែ ការប្រកួតប្រជែងគ្នា នឹងទទួលបានប្រាក់ចំនេញតិចតួច។ លោកបានបន្តថា យុទ្ធសាស្ត្រសមុទ្រខៀវ ​ជាយុទ្ធសាស្ត្រដែលធ្វើឲ្យក្រុមហ៊ុនរបស់អ្នក​មានលំនឹង ក្នុងទីផ្សារនឹងរក្សាប្រាក់ចំណូលបានកាន់តែច្រើន។

តើអ្វីជាយុទ្ធសាស្ត្រសមុទ្រខៀវ?


យុទ្ធសាស្ត្រសមុទ្រខៀវ ជាយុទ្ធសាស្ត្រ វាយលុកក្នុងទីផ្សារដែលមិនមានដៃគូរប្រកួតប្រជែង. ជាការបង្កើតអាជីវកម្មថ្មីមួយ ដែលមិនទាន់មានដៃគូរណា ឈានជើងចូលក្នុងទីផ្សារនោះនៅឡើយ។

No comments