ចង់បានអាយុវែង គួរអនុវត្តនូវវិធី ទាំង៧ យ៉ាង ខាងក្រោម
ចង់បានអាយុវែង គួរអនុវត្តនូវវិធី ទាំង៧ យ៉ាង ខាងក្រោម
១. សប្បាយការី
ចេះធ្វើសេចក្តី សប្បាយឲ្យដល់ខ្លួនឯង
គឺអនុវត្តទៅតាមក្បួនអនាម័យ និងក្បួនសុខភាព។ ដូចជាឥរិយាបថទាំង៤ គឺ ដេក ដើរ ឈរ
អង្គុយ ត្រូវផ្លាស់ប្តូរឲ្យបានសមរម្យ មានការហាត់ប្រាណបញ្ជេញកម្លាំង
សំអាតខ្លួនប្រាណ។ល។
២. សប្បាយេ មតញ្ញូ
មានប្រមាណ
ស្គាល់ល្មម ស្គាល់ប្រមាណនៅក្នុងរបស់សប្បាយទាំងឡាយ ដូចជាមិនបរិភោគរហូតដល់ទៅហល់
មើសម្លឹងទូរទស្សន៍ រហូត់ដល់ព្រិលភ្នែក ហៀរទឹកភ្នែក ផឹករហូត់ដល់គ្រើចេញមកវិញ។
មិនគួរបរិភោគដូចជា ស្រា បារី កញ្ឆា ជាដើមនេះ សុទ្ធតែរបស់នាំទោសដល់ខ្លួន។
៣. បរិណតភោជី
បរិភោគណាដែលរលាយ
ងាយក្រពះស្រួលកិន មិននាំឲ្យខួចក្រពះ និងទំពារឲ្យបានម៉ដ្ឋល្អ។
៤. កាលចារី
ស្គាល់ពេលវេលាក្នុងការធ្វើការ
ធ្វើត្រូវសមពេលធ្វើមានពេល មានវេលា ស្គាល់ថាគួរធ្វើការប៉ុន្មានម៉ោង
សំរាកកាយប៉ុន្មានម៉ោង រៀនសូត្រប៉ុន្មានម៉ោងជាដើម។
៥. ព្រហ្មចារី
ប្រព្រឹត្តព្រហ្មចរិយធម៌ អ្នកដែលជាគ្រហស្ថ ត្រូវចេះកំណត់កាមារម្មណ៍របស់ខ្លួន
ត្រូវវៀរចាកនូវសេពសន្ថវៈខ្លះ ព្រោះអ្នកល្មោភក្នុងកាមគុណពេក នាំឲ្យបាក់កម្លាំង។
៦. សីលវា
មានសីល ប្រព្រឹត្តល្អ មិនធ្វើអ្វីៗដែលខុស។
៧. កល្យាណមិត្ត
មានកល្យាណមិត្ត មិត្តល្អ មិត្តដែលមិនបបួលទៅរកអបាយមុខទាំង ៤ គឺ ស្រី ស្រា ល្បែង
អំពើពាលា។
ដោយ៖ ស៊ិង សុង
No comments