ad

ad

ព្រឹត្តិការណ៏ថ្មី


យុវវ័យ៖ ដំណាក់កាលស្នេហា


ដំណាក់កាលទី១៖ ការស្រមើស្រមៃ និងបានជួបដៃគូរ

ដំណាក់កាលនេះ គឺយើងស្រមៃថា ថ្ងៃណាមួយយើងនឹងជួបមនុស្សម្នាក់ ដែលបានគួរឲ្យស្រលាញ់ និងជាទីពេញចិត្តហើយ ថ្ងៃណាមួយយើងក៏បានជួបមែន។

ដំណាក់កាលទី២៖ ការមើលឃើញតែចំណុចល្អឥតខ្ចោះ

ដំណាក់កាលនេះ គឺដៃគូរទាំងពីរចាប់ផ្តើមស្រឡាញ់គ្នា ហើយសប្បាយរីករាយខ្លាំងជាមួយគ្នានិងមើលឃើញតែចំណុចល្អរបស់គ្នាទៅវិញទៅមក។

ដំណាក់កាលទី៣៖ ការធ្លាក់ទឹកចិត្ត និងការសម្រេចចិត្ត

ដំណាក់កាលនេះ គឺដៃគូរទាំងពីរចាប់ផ្តើមមើលឃើញចំណុចខ្លះៗរបស់ដៃគូ ដែលខ្លួនមិនចូលចិត្តនិងមិនចុះសម្រុងគ្នា។ ជាទូទៅក្រោយពេលធា្លក់ទឹកចិត្ត គឺមានលទ្ធភាពបីដែលអាចកើតមានឡើង ក្នុងការសម្រេចចិត្តរបស់ដៃគូរ។
            លទ្ធភាពទី១៖ ដៃគូរទាំងពីរមិនដឹងថាត្រូវធ្វើយ៉ាងណាទេ ហើយមិនដែលសម្រេចអ្វីទាំងអស់នៅពេលដែលពួកគេធ្លាក់ទឹកចិត្តនោះ។ ពួកគេមិនដឹងថាត្រូវផ្តាច់ឬក៏បន្តទំនាក់ទំនងទៀតដែលករណីនេះធ្វើឲ្យរាំងស្ទះដល់ទំនាក់ទំនងពួកគេ។
            លទ្ធភាពទី២៖ បើដៃគូទាំងពីរគិត និងពិភាក្សាគ្នាថា ចំណុចខ្លះៗរបស់ដៃគូដែលខ្លួនមិនចូលចិត្តជាបញ្ហាធំរបស់ខ្លួននិងមិនអាចទទួលយកបានក្នុងករណីនេះ ការផ្តាច់ទំនាក់ទំនងគ្នាជាមធ្យោបាយដ៏ប្រសើរបំផុត។
            លទ្ធភាពទី៣៖ បើដៃគូរទាំងពីរគិតនិង ពិភាក្សាគ្នាថា ចំណុចខ្លះៗរបស់ដៃគូរដែលខ្លួនមិនចូលចិត្តខ្លួនអាចទទួលយកបាននិងព្រមជាមួយគ្នានូវចំណុចសំខាន់ៗ ពេលនោះពួកគេអាចសម្រេចចិត្តបន្តទំនាក់ទំនងទៅមុខទៀត និងរស់នៅជាមួយគ្នាហើយពេលនោះពួកគេឈានទៅដំណាក់កាលទី៤។
ប្រសិនបើយើងមានទំនាក់ទំនងជាមួយដៃគូរហូតដល់ឆ្លងកាត់ដំណាក់កាលធ្លាក់ទឹកចិត្ត វាមានប្រយោជន៏ខ្លាំងណាស់ក្នុងការជួយយើងស្គាល់ដៃគូបានច្រើនជាងមុន និងយើងធ្វើការសម្រេចចិត្តដោយការពិចារណាច្រើនជាងមុន។

ដំណាក់កាលទី៤៖ ការរស់នៅជាមួយគ្នាយូរអង្វែង

ដំណាក់កាលនេះគឺដៃគូរទាំងពីរយល់ព្រមគ្នានូវចំណុចសំខាន់ៗ និងទទួលស្គាល់ថាដៃគូរបស់ខ្លួនមិនដែលមានភាពល្អឥតខ្ចោះទេ ហើយគេអាចទទួលយក ឬគ្រប់គ្រងភាពខុសគ្នាបាន។ ពេលនោះពួកគេយល់ព្រមតស៊ូគ្រប់ឧបសគ្គជាមួយគ្នាដើម្បីពង្រឹងស្នេហាឲ្យបានរឹងមាំថែមទៀត។ នេះជាសញ្ញាមួយបញ្ជាក់ថា យើងជាមនុស្សចាស់ចិត្តចាស់គំនិតព្រមទាំងឈ្លាសវៃទៀតផង។

No comments