ad

ad

ព្រឹត្តិការណ៏ថ្មី


កម្ពុជា យកឈ្នះ ឡាវ ២ ទល់ ១



ការប្រកួតពានរង្វាន់ AFF Suzuki ម្សិលមិញបានប្រព្រឹត្តនៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិចរវាងក្រុមគោព្រៃកម្ពុជានិងក្រុមឡាវដែលក្នុងនោះកម្ពុជាជាម្ចាស់ផ្ទះ។ 

ការប្រកួតបានបញ្ចប់នៅតង់ទី១ដោយលទ្ធផល ១ទល់និង០ ក្រោមការស៊ុតបាល់ ១១ម៉ែត្រ ដោយកំហុសរបស់ឡាវក្នុងការច្រានកីឡាករ ប្រាក់មុនីឧត្តម ដែលជាឪកាសរបស់កម្ពុជាក្នុងការនាំមុខក្រុមភ្ញៀវមួយទល់និងសូន្យ។ 

ចូលមកដលនាទីទី៥១ ក្រុមឡាវបានវាយបកមកលើក្រុមកម្ពុជាវិញតាមស្មើស៊ុតបញ្ចូលទីដោយកីឡាករលេខ១៦។ ការប្រកួតស្ទើរតែនិងបញ្ចប់ទៅហើយលុះរហូត តែដល់នាទីទី ៨០ ឈុនឈឿនបានស៊ុតចូលមួយគ្រាប់ទៀត ជួយអោយកម្ពុជាឈ្នះឡាវក្នុងលទ្ធផល ២ ទល់និង ១។

មានវីដីអូ៖


ដោយ៖ គុល ដឿន

No comments