មានហេតុផល ៦ យ៉ាងដែលអ្នកគួរធ្វើ Intern ខណៈកំពុងសិក្សា
មានហេតុផល ៦ យ៉ាងដែលអ្នកគួរធ្វើ Intern ខណៈកំពុងសិក្សា
គ្រប់ពេលអ្នកសម្ភាសន៏រកការងារ សំណូរមួយដែលអ្នកតែងត្រូវបានគេសូរ
៖តើអ្នកមានបទពិសោធធ្វើការដែលឬទេ? បើយើងជានិស្សិតទើបបញ្ចប់ការសិក្សាតើនឹងអាចរកបទពិសោធពីណាមក?
ដើម្បីឲ្យអ្នកមានបទពិសោធធ្វើការ អ្នកគួរចាប់ផ្តើមស្តារក្នុងក្រុមហ៊ុនដើម្បីរៀនធ្វើការ។
ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញនូវ ៦ ចំណុចដែលអ្នកគួរតែធ្វើ Intern ខណៈកំពុងសិក្សា
១. អ្នកអាចនឹងជួបការងារដែលអ្នកពេញចិត្តនាពេលអនាគត
មានក្រុមហ៊ុន តូច ធំមួយចំនូនបានបើកឪកាសដល់សិស្សនិស្សិតឲ្យចុះ
Intern ក្នុងក្រុមហ៊ុនរបស់ពូកគេ។ ការចុះស្តារ មួយឆ្នាំ កន្លះឆ្នាំ ឬ បីខែ ក្នុងកម្មវិធីផ្សេងៗនឹងជួយអ្នក
ក្នុងការចាប់យកអាជីពមួយដែលអ្នកពេញចិត្តក្នុងពេលអនាគត។
២. យកចំណេះដឹងរបស់អ្នកទៅអនុវត្ត
រៀននៅសាលាយូរហើយ អ្នកគួរតែយកចំណេះដឹងទាំងនោះទៅប្រើការក្នុងការងារជាក់ស្តែងម្តងមើល៎។
មានសញ្ញាប័ត្រក្នុងដៃមិនសុទ្ធតែបញ្ជាក់ថាអ្នកពិតជាមានចំណេះធ្វើនោះឡើយ។ ម្យ៉ាងទៀត អ្នកអាចនឹងនឹងថា
ជំនាញដែលអ្នករៀននៅក្នុងសាលាធ្វើឲ្យអ្នកពេញចិត្តប៉ុណ្ណា។ ប្រហែលជាអ្នកមានសញ្ញាប័ត្រខាងទីផ្សារ
ហើយអ្នកនឹងរេចិត្តទៅធ្វើការខាង ការផ្សព្វផ្សាយពាណិជ្ជកម្មក៏ថាបាន។
៣. ជួបបុគ្គលគំរូ
នៅពេលអ្នកធ្វើ Internship អ្នកនឹងបានជួបជាមួយនយោជកជាច្រើន
នេះជាឪកាសដែលអ្នកនឹងអាចស្វែងយល់ពីរបៀបនៃការគ្រប់គ្រងរបស់គាត់។ មួយវិញទៀត អ្នកនឹងចេះសម្របខ្លួនរបស់អ្នកទៅនឹងលក្ខណះដឹកនាំរបស់អ្នកគ្រប់គ្រងរបស់អ្នកដែលនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សមានតម្លែសម្រាប់ពួកគេ។
៤. ធ្វើឲ្យ CV របស់អ្នកមានភាពទាក់ទាញ
វាជារឿងធម្មតាហើយដែលថា នៅពេលដែលអ្នកមានបទពិសោធន៏ការងារអ្នកនឹងត្រូវបានគេជ្រើសរើសជាជាងអ្នកដែលគ្មាន។
មាននិស្សិតជាច្រើនដែលប្រើពេលវេលាជាច្រើនរបស់ខ្លួនក្នុងសាលាដើម្បីឲ្យបានទទួលពិន្ទុខ្ពស់
ហើយធ្វេសប្រហែលមិនបានចំនាយពេលក្នុងការទទួលចំណេះធ្វើ។ អ្នកនឹងបានដឹងរវាងអ្នកដែល បាន Intern និងអ្នកដែលពុំបាន
នៅពេលដែលអ្នកអាចយល់ដឹងការងារនោះរហ័សជាងពូកគេ ហើយចេះធ្វើការ ទាំងក្នុងក្រុមនិងឯកជន ពោលអ្នកមានទំនួលខុសត្រូវខ្ពស់ជាងមុន។
៥. អ្នកមានទំនាក់ទំនងល្អ
ខណៈដែលអ្នកធ្វើ Intern អ្នកនឹងអាចស្គាល់មនុស្សជាច្រើនជាពិសេស
អ្នកធ្វើការធំដែលអាចជួយអ្នកក្នុងការដាក់ជាអ្នកយោង (Reference) នៅពេលដែលអ្នកដាក់ការងារដែលអ្នកពេញចិត្ត។
ពួកគាត់នឹងនិយាយល្អពីអ្នកដែលនឹងជួយលើកខ្លួនរបស់អ្នក។
៦. វាជាបទពិសោធន៏
នៅពេលដែលអ្នកធ្វើ Intern អ្នកនឹងមានឪកាសធ្វើការងារផ្សេងៗ
ឬជាការងារដែលមិនមែនជាអ្វីដែលអ្នកប្រាថ្នាចង់ធ្វើក្នុងជិវិតរបស់អ្នក។ ពេលនោះអ្នកនឹងបានសាកល្បងរៀននូវអ្វីៗដែលអ្នកមិនធ្លាប់ដឹង
ហើយអាចនឹងធ្វើឲ្យអ្នកមានការយល់ឃើញថ្មីចំពោះការគិតរបស់អ្នក។ ហើយអ្វីដែលអ្នកត្រូវធ្វើគឺ
បើកចិត្តទទួលយករឿងទាំងនោះ។
No comments