ស្វែងយល់ពីទស្សនៈរបស់ អារីស្តូត ក្នុងការគ្រប់គ្រងរដ្ឋ
អារីស្តូត (Aristotle) ជាទស្សនវិទូក្រិច (៣៨៤-៣២២) មុនគ្រឹះសករាជ។ លោកបានបន្សល់ទុកនូវគិតជាច្រើនសម្រាប់មនុុស្សជាតិ។ យើងខ្ញុំសូមលើកយកតែទស្សនៈមួយចំនួនមកបង្ហាញដូចខាងក្រោម៖
១. វិទ្យាសាស្រ្តនយោបាយ គឺជាកិច្ចការរបស់រដ្ឋឬសង្គម។
២. មនុស្សលោក គឺជាសត្វចេះធ្វើនយោបាយ ពីធម្មជាតិមក ដែលជាលក្ខណៈវិសេសរបស់មនុស្ស មានលក្ខណៈវិសេសមួយទៀត គឺមនុស្សព្យាយាម រស់នៅក្នុងសង្គមរួមទាំងអស់គ្នា ពោលគឺរស់នៅក្នុងរដ្ឋតែមួយ។
៣. រដ្ឋ កកើតឡើងដោយសារតែហេតុផលចាំបាច់មួយ គឺធ្វើយ៉ាងណាស់ ឲ្យជីវិតរស់នៅរបស់ពលរដ្ឋ មានភាពប្រសើរជាងមុន ។ហើយមានតែនៅមជ្ឈមណ្ឌលខាងក្នុងរដ្ឋទេ ដែលបង្កលក្ខខណ្ឌល្អៗ ឲ្យមនុស្សរស់នៅក្នុងភាពសុខដមរម្យនា និងសុភមង្គល ពីព្រោះភាពយុត្តិធម៌ និងសិទ្ធិដែលបានបម្រើផលប្រយោជន៍ ឲ្យប្រជាពលរដ្ឋគ្រប់រូប ដែលនៅក្នុងរដ្ឋប៉ុណ្ណោះ។
៤. រដ្ឋ ត្រូវតែឆ្លុះបញ្ចាំង នូវផលប្រយោជន៍ របស់ប្រជាពលរដ្ឋ។
៥. គោលការណ៍សំខាន់របស់រដ្ឋ គឺគុណធម៌។
៦. ទំរង់រដ្ឋសម្បទាន មានលទ្ធភាពដើម្បីបង្កើតនូវគុណធម៌មួយចំនួន រីឯទំរង់រដ្ឋមិនសម្បទានវិញមិនអាច។
៧. នៅក្នុរដ្ឋគំរូ ត្រូវតែបែងចែកដីធ្លី ជាសម្បត្តិរួម និងជាសម្បត្តិឯកជន។
៨. ត្រូវតែបែងចែកជាពីរផ្នែក ។ ប្រាក់ចំណូល ដែលបានមកពីចំណែកមួយ ក្នុងចំណោមនេះ ត្រូវគេប្រើ សម្រាប់សេចក្តីត្រូវការនៅក្នុងសាសនា រីឯចំណែកទីពីរ គឺសម្រាប់មូលនិធិសង្គម (Social foundation)។
៩. មនុស្ស គឺជាសត្វចេះធ្វើនយោបាយ
ពីធម្មជាតិ ហើយដឹកនាំខ្លួន ការប្រឹងប្រែងជាសភាវគតិ ដើម្បីរស់នៅជាមួយគ្នា រីឯការរីកចម្រើនសង្គម
គឺចេញពីគ្រួសារ ទៅជាសង្គម និងពីសង្គមទៅជារដ្ឋ ។
១០. រដ្ឋ ត្រូវបង្កលក្ខ័ណ្ឌល្អប្រសើរ សម្រាប់ជីវិតពលរដ្ឋ ។ មានតែនៅក្នុងរដ្ឋទេ
ទើបមនុស្សអាចមានការជឿនលឿន ពីព្រោះរដ្ឋនាំមក នូវយុត្តិធម៌ និងសីលធម៌ ដែលបម្រើ ផលប្រយោជន៍រួមរបស់ប្រជាជន។
No comments