លទ្ធផលប្រឡងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល និងមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ ឆ្នាំ២០១៦
ភ្នំពេញ៖ បើយោងទៅតាមសេចក្ដីប្រកាសថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៦ របស់ នាយកដ្ឋានផ្សព្វផ្សាយនិងអប់រំ បានឲ្យដឹងថា លទ្ធផលនៃការប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការសីុវិល និងក្របខ័ណ្ឌពន្ធនាគារក្រសួងមហាផ្ទៃ ឆ្នាំ២០១៦ កាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៦ នៅតាមមណ្ឌលនីមួយៗ ទូទាំងប្រទេស នឹងបិទផ្សាយជាផ្លូវការ តាមកាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖
១- ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោង ៩ៈ០០នាទីព្រឹក បិទផ្សាយនៅទីស្ដីការក្រសួងមហាផ្ទៃ (អគ្គនាយកដ្ឋានរដ្ឋបាល និងនាយកដ្ឋានបុគ្គលិក) អគារ V ។
២- ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៦ បិទផ្សាយនៅតាមរាជធានីខេត្តនីមួយៗ។
ដោយ៖ Thy
ប្រភព៖ http://media.gdlf.gov.kh
បញ្ចេញ វាចារណ៏
No comments