បដិវត្តផ្នត់គំនិត
បដិវត្តផ្នត់គំនិត
តើអ្វីទៅជា បដិវត្តផ្នត់គំនិត?
បដិវត្តផ្នត់គំនិត ជាការប្រែប្រួល ការកែប្រែ
ឬការផ្លាស់ប្តូរយ៉ាងឆាប់រហ័យ ចំពោះទស្សនៈខុសឆ្គង ទស្សនៈភាន់ច្រឡំ ជំនឿមិនរីកចម្រើន
និងជំនឿមិនសមហេតុផល។ល។ ឲ្យទៅជាទស្សនៈមួយសមស្របតាមសម័យកាលតាមស្ថានភាពជាក់ស្តែងនិងភាពមួយសមស្របតាមសម័យកាល តាមស្ថានភាពជាក់ស្តែង
និងភាពវិជ្ជមានសម្រាប់បុគ្គលខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។
ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវផ្នត់គំនិតនិងវប្បធម៌បុគ្គលមិនល្អឲ្យទៅជាបុគ្គលដែលមានភាពជាអ្នកដឹកនាំល្អ និង
បុគ្គលដែលមានការទទួលខុសត្រូវខ្ពស់ក្នុងសង្គម។
ន័យម្យ៉ាងទៀតការផ្លាស់ប្តូរយ៉ាងឆាប់រហ័យនូវទស្សនៈបែបផ្តាច់ការទស្សនៈបែបបុគ្គលនិយម
ទស្សនៈពឹងផ្អែកតែទៅលើបុគ្គលម្នាក់(បុរសដៃទោលកាំបិតទិព្វ)
ឲ្យទៅជាទស្សនៈនៃការចូលរួមទស្សនៈរួមគ្នាដឹកនាំ រួមគ្នាពិភាក្សា រួមគ្នាផ្លាស់ប្តូរ
និងរួមគ្នានាំកម្ពុជាឲ្យទៅជាសង្គមមានសន្តិភាព យុត្តិធម៌ សង្គមមួយមានការរីកចម្រើន
និងពលរដ្ឋរស់នៅដោយសេចក្តីថ្លៃថ្នូរ និងមានសិទ្ធិសេរីភាពពេញលេញ។
ទស្សនៈមួយដែលខុសឆ្គង
និងបញ្ហាដែល្រូវតែផ្លាស់ប្តូរឲ្យខាងតែបាននោះគឺ នរណាក៏ដូចនរណា ដែរ។
ទស្សនៈនេះចេញមកពីបុគ្គលដែលមិនចង់មានការផ្លាស់ប្តូរ ចេញពីបុគ្គលដឹកនាំក្រាញអំណាច ចេញពីបុគ្គលដែលចូលចិត្តបន្លំស្ថានការណ៍ក្នុងសង្គមខ្មែរ។
ទស្សនៈនេះ
បានដុះក្នុងផ្នត់គំនិតខ្មែរដែលរុញច្រានកុលបុត្រខ្មែរមិនឲ្យរវល់ពីបញ្ហាសង្គម
មិនខ្វល់ពីការជ្រើសរើសមនុស្សថ្មីក្នុងការដឹកនាំមិនឲ្យចេះដឹងពីបញ្ហានយោបាយ
មិនឲ្យគាំទ្រអ្នកដែលមានទស្សនៈថ្មីៗ និងងាយស្រួល បុគ្គលនោះបន្តការដឹកនាំ
ស្ថាប័នតែឯង ដឹកនាំគណបក្សតែឯង ដឹកនាំប្រទេសតែឯង។
ទស្សនៈខុសឆ្គងថា បានប៉ុណ្ណោះហើយចង់បានអ្វីទៀត។
ទស្សនៈខុសឆ្គង ដែលថាហូបបាយមួយពេលដឹងគុណមួយជីវិតទស្សនៈខុសឆ្គងនៅសម័យខ្មែរក្រហម
ស្រឡាញ់អង្គការឥតមានព្រំដែន អ្វីសម្រេចដោយអង្គការលើ ឬអ្វីសម្រេចដោយលោកប្រធាន។
មានទស្សនៈខុសឆ្គងបំផុតមួយទៀតដែលបន្តមកកូនខ្មែររហូតដល់បច្ចុប្បន្ននេះ
គឺគ្មានអ្នកណាអាចដឹកនាំស្ថាប័ននេះ អង្គការនេះ គណបក្សនេះ និងប្រទេសនេះ
ក្រៅពីបុគ្គលម្នាក់នេះទេ។
ជាឧទាហរណ៍
គ្មានអ្នកណាអាចដឹកនាំប្រទេសបានក្រៅពីសម្តេចតាទេ
គ្មានអ្នកណាអាចដឹកនាំប្រទេសបានក្រៅពីលោកសេនាប្រមុខទេគ្មានអ្នកណាដឹកនាំប្រទេសបានក្រៅពីនាយករដ្ឋមន្រ្តីទេ
គ្មានអ្នកណាដឹកអាចដឹកនាំគណបក្សប្រឆាំងបានក្រៅពីប្រធានគណបក្សទេ។ល។ តាមពិត
ប្រទេសកម្ពុជាមានធនធានមនុស្សច្រើនដែលមានទស្សនវិស័យវែងឆ្ងាយទស្សនៈនយោបាយល្អៗ
និងមានបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាសង្គមច្រើនសមស្របនិងមានមនុស្សច្រើនមានគុណភាព
ដែលចង់ផ្លាស់ប្តូរប្រព័ន្ធដឹកនាំតាមលំនាំប្រជាធិបតេយ្យ
វប្បធម៌នយោបាយដោយមានការចូលរួម តម្លាភាព
និងមានកុលបុត្រខ្មែរច្រើនណាស់ដែលចង់កែប្រែសង្គមយ៉ាងឆាប់រហ័ស
ដើម្បីឲ្យវប្បធម៌បុគ្គលល្អវប្បធម៌ស្ថាប័នល្អនិងវប្បធម៌ដឹកនាំដែលមានការទទួលខុសត្រូវចំពោះពលរដ្ឋ
និងសង្គមពិតប្រាកដ។
ទស្សនៈខុសឆ្គងដែលប្រកបដោយការប្រកាន់វណ្ណៈ
ដូចជាពូជអ្នកធំត្រូវតែធ្វើធំ ពូជអ្នកក្បត់ជាតិមិនអាចដឹកនាំប្រទេសបាន?
នេះជាទស្សនៈខុសឆ្គងនិងមានការរើសអើងជាពិសេសបណ្តាលឲ្យក្មេងជំនាញក្រោយជាអ្នករងគ្រោះដែលមនុស្សចាស់គួរចៀសវាង។
ផ្អែកលើទស្សនៈ និងហេតុផលខាងលើ
សូមជនរួមឈាម មេត្តាពង្រឹងសិទ្ធិអំណាចខ្លួនឯង
តាមរយៈការចូលរួមពេញលេងក្នុងសកម្មភាពសង្គម តាមមធ្យោបាយសង្គមដែលមានស្រាប់
និងតាមលទ្ធភាពរបស់ខ្លួនក្នុងការផ្លាស់ប្តូរឬធ្វើបដិវត្តចិត្តគំនិតខុសឆ្គងពីនរណាក៏ដូចនរណាឲ្យទៅជាទស្សនៈថ្មី ទស្សនៈរីកចម្រើនទស្សនៈផ្អែកលើព័ត៌មានបែបវិទ្យាសាស្ត្រនិងទស្សនៈមនុស្សថ្មីដែលអាចគ្រប់គ្រងប្រទេសបានល្អមានភាពស្អាតស្អំទៅថ្ងៃអនាគត។
ធ្វើការផ្លាស់ប្តូរពីការដឹកនាំដែលអំណាចប្រមូលផ្តុំ ទៅជាការដឹកនាំមួយបែបចូលរួម
តម្លាភាព គណនេយ្យភាព និងប្រជាធិបតេយ្យពិតប្រាកដ។
ដកស្រង់ចេញពីសៀវភៅ គ្រូធំ វណ្ណ វិចារ របស់លោកបណ្ឌិត កែម ឡី
ដោយ៖ ស៊ិង សុង
រក្សាសិទ្ធិគ្រប់យ៉ាងដោយ 4share-ចែកចាយ
បញ្ចេញ វាចារណ៏
No comments