ភ្នែកតូចពេក រហូតម៉ាស៊ីនធើ្វលិខិតឆ្លងដែនអត់ស្គាល់
ក្រុងស៊ីដនី៖ បុរសជនជាតិញូសេឡែនដើមកំនើតអាស៊ីម្នាក់ត្រូវបានម៉ាស៊ីនស្កេនមុខធ្វើលិខិតឆ្លងដែន មិនស្គាល់ដោយហេតុថារូបថតដែលគាត់បង្ហោះចូលក្នុងម៉ាស៊ីននោះ បានបិទភ្នែក។
Richard Lee
ព្យាយាមធ្វើលិខិតឆ្លងដែនថ្មី តែជាអកុសល
ម៉ាស៊ីននោះមិនអាចស្កេនឃើញភ្នែករបស់គាត់បានដោយយល់ច្រលំថាគាត់បិទ។
ម៉ាស៊ីនស្កេនរូបដោយស្វ័យប្រវត្តិនេះបានប្រាប់គាត់ថា “ រូបថតដែលអ្នកបញ្ចូលមកនេះមិនត្រឹមត្រូវទេ
ព្រោះភ្នែករបស់អ្នកបានបិទ”
បើទោះគាត់បានបើកភ្នែកទាំងសងខាងរបស់គាត់ហើយក៏ដោយ។
លោក Lee បានប្រាប់អ្នកកាសែតថា “វាកើតឡើងជាញឹកញាប់សម្រាប់ខ្ញុំទៅហើយ ព្រោះខ្ញុំមានភ្នែកតូច
ហើយម៉ាស៊ីនស្កេនមុខនេះមិនអាចឃើញភ្នែកខ្ញុំបាន”។ វាជារូប៉ូត អត់អីទេ
ហើយខ្ញុំអាចធ្វើលិខិតឆ្លងដែនថ្មីរបស់ខ្ញុំបានហើយ។
ជិត ២០ ភាគរយនៃលិខិតឆ្លងដែន ដែលមានបញ្ហាផ្សេងៗដោយការបញ្ចូនឯកសារតាមអនឡាញ
នេះបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
បញ្ចេញ វាចារណ៏
No comments