ad

ad

ព្រឹត្តិការណ៏ថ្មី


រូបមន្ត៦យ៉ាងដើម្បីឲ្យសម្រេចគោលដៅ






១-កំណត់នូវអ្វីដែលអ្នកស្រឡាញ់ពិតប្រាកដ

អ្នកត្រូវតែសួរខ្លួនឯងថាតើអ្វីដែលអ្នកស្រឡាញ់បំផុតក្នុងជីវិតអ្នក

អ្នកគួរតែធ្វើតាមបេះដូងរបស់អ្នកព្រោះនៅពេលដែលអ្នកធ្វើអ្វីដែលអ្នកស្រឡាញ់ពេញចិត្តនោះអ្នកនឹងមិនធុញធ្រាន់ក្នុងការធ្វើកិច្ចការនោះទេហើយអ្នកថែមទាំងខិតខំប្រឹងប្រែងដើម្បីទទួលបានវាទៀតផងមិនតែប៉ុណ្ណោះទោះបីជាអ្នកជួបការលំបាកឬឧបសគ្គផ្សេងៗក៏អ្នកមិនរាថយមិនបោះបង់ចោលវាដែរ។


២-សរសេរគោលដៅរបស់អ្នកឲ្យបានច្បាស់លាស់ទុក

នៅពេលដែលអ្នកបានសរសេរនូវគោលដៅរបស់អ្នកយ៉ាងច្បាស់លាស់ទុកអ្នកនឹងឃើញវាកាន់ច្បាស់ ហើយវានឹងលេចជារូបរាងឡើងមានន័យថាអ្នកបាននឹងបង្កើតរបស់ឬវត្ថុអ្វីមួយឲ្យអាចប៉ះពាល់បាន និងឃើញកាន់តែច្បាស់។


៣-កំណត់កាលបរិច្ឆេទឲ្យបានជាក់លាក់នូវគោលដៅរបស់អ្នក

ចូរកំណត់កាលបរិច្ឆេទនូវគោលដៅរបស់អ្នកឲ្យបានជាក់លាក់ ថាតើនៅថ្ងៃណា ខែណា និង ឆ្នាំណា អ្នកនឹងក្លាយជាអ្វី? ចង់បានអ្វី?
គោលដៅ ឬការសម្រេចចិត្តដោយគ្មានកាលបរិច្ឆេទច្បាស់លាស់គឺប្រៀបដូចជាគ្មានកម្លាំងជម្រុញឬភាពបន្ទាន់ដើម្បីទទួលបានសម្រេចគោលដៅ​ ហើយវាថែមទាំងគ្មានភាពពិតប្រាកដ ទាំងពេលចាប់ផ្តើម និងបញ្ជប់ទល់តែសោះ។ ជាពិសេស អ្នកនឹងពន្យាពេលរហូត់ដល់ថ្ងៃចុងក្រោយអវសាន្តអ្នក។


៤-កំណត់តារាងសកម្មភាពចេញពីគំនិតរបស់អ្នកឬមធ្យោបាយល្អៗដែលអាចទទួលបានជោគជ័យ

ពេលខ្លះពេលអ្នកធ្វើដំណើរកម្សាន្តអានសៀវភៅឬធ្វើសកម្មភាពផ្សេងៗស្រាប់តែផុតគំនិតល្អៗចេញមកចូរអ្នកសរសេរវាទុកក្នុងតារាងសកម្មភាពរបស់អ្នកហើយព្យាយាមធ្វើសកម្មភាពនូវអ្វីដែលអ្នកបានសរសេរ។ ទៀតសោតតារាងសកម្មភាពនោះអាចធ្វើឲ្យអ្នកឃើញនូវរូបភាពដ៏ធំពីគោលដៅអ្នកហើយវាទាក់ទាញទៅរកនូវរបស់ឬវត្ថុអ្វីដែលអ្នកចង់បាន។


៥-រៀបចំតារាងសកម្មភាពនោះជាផែនការ

រៀបចំតារាងសកម្មភាពដោយកំណត់អទិភាពនិងតាមលំដាប់លំដោយចំណាយពេលពីរទៅបីនាទីដើម្បីធ្វើការសម្រេចចិត្តថាមួយណាធ្វើដំបូង និងមួយណាធ្វើបន្ទាប់ ហើយថាតើមួយណាធ្វើឲ្យរួចមុន និងមួយណាបន្តបន្ទាប់។
ជាមួយនឹងការសរសេរគោលដៅនិងរៀបចំផែនការសកម្មភាពបានច្បាស់លាស់អ្នកនឹងមានទឹកចិត្តពុះគញ្រោលក្នុងការធ្វើកិច្ចនោះ និងមានប្រសិទ្ធភាពជាងអ្នកដែលគ្មានផែនការច្បាស់លាស់។


៦-ចាប់ផ្តើមធ្វើសកម្មភាពភ្លាមៗ

អ្នកនឹងមិនទទួលបានអ្វីៗទាំងអស់បើអ្នកគ្មានសកម្មភាពធ្វើវាទេការធ្វើសកម្មភាពគឺជាវិថីឆ្ពោះទៅកាន់គោលដៅ ឬគោលបំណង់របស់អ្នកនៅពេលដែលអ្នកធ្វើសកម្មភាពអ្នកនឹងជួបបញ្ហាមួយចំនួននោះអ្នករកមធ្យោបាយ រកយុទ្ធសាស្រ្តផ្សេងៗក្នុងដោះស្រាយ ដោយមិនប្តូរទិសដៅនៃគោលបំណងអ្នកទេ។


កែសម្រួលពីសៀវភៅ Eat That Frog


ដោយ ស៊ិង សុង

បញ្ចេញ វាចារណ៏

No comments