វិធីសាស្រ្តអន្ទងចងចិត្តមនុស្ស
មានវិធី៥យ៉ាងដើម្បីអន្ទងចងចិត្តមនុស្ស
១-ការទទួលយក ឬទទួលស្គាល់
កាដូដែលល្អបំផុតដែលអ្នកអាចឲ្យទៅមនុស្សជុំវិញគឺជាឥរិយាបទនៃការកោតសសើរឬសេចក្កីគោរពដោយស្មោះត្រង់បំផុតដោយឥតលក្ខខណ្ឌ។ អ្នកត្រូវទទួលស្គាល់អ្វីគ្រប់យ៉ាងអំពើពួកគាត់ហើយអ្នកមិនត្រូវរិះគន់ពួកគាត់ឡើយឬក៏ព្យាយាមស្វែងរកកំហុសពួកគេនោះទេ ធ្វើដូច្នេះមានន័យថាពួកគាត់ហាក់ដូចជាមានអភូតហេតុល្អនៃធម្មជាតិចំពោះពួកគាត់ចំណុចទាំងនេះ
សបញ្ជាក់ឲ្យឃើញថា វាជាចំណុចនៃចាប់ផ្តើមអន្ទង់ចិត្តមនុស្សដោយមិនដឹងខ្លួន។
តើអ្នកអាចបញ្ជាក់នៃការទទួលស្គាល់
ឬទទួលយកយ៉ាងដូចម្តេច? វាជារឿងសាមញ្ញទេ គឺអ្នកគ្រាន់តែញញឹមនៅពេលដែលអ្នកញញឹកប្រកបដោយសុភមង្គលជាមួយពួកគេការទទួលស្គាល់តម្លៃរបស់ខ្លួនពួកគាត់កោតដោយឯកឯង។
ពួកគាត់សប្បាយចិត្តចំពោះខ្លូនពួកគាត់ហើយទៀតសោតពួកគាត់មានអារម្មណ៍ថាពួកគាត់គឺសំខាន់ និងមានតម្លៃខ្លាំងបំផុត។ ចំណុចនេះអ្នកបាននឹងកំពុងតែអន្ទង់ចិត្តពួកគាត់បាត់ទៅហើយ។
២-ការយល់ចិត្ត ឬអំណរគុណ
នៅពេលដែលអ្នកបង្ហាញការយល់ចិត្តឬអំណរគុណទៅកាន់អ្នកដទៃសម្រាប់រឿងអ្វីមួយដែលពួកគេបានបំពេញ មិនថាកិច្ចការនោះតូចក្តី
ធំក្តី ការទទួលស្គាល់តម្លៃរបស់ខ្លួនពួកគេក៏កាន់តែកើនឡើងជាលំដាប់។
ពួកគេកាន់តែមានអារម្មណ៍ថា ពួកគេសំខាន់ ពួកគេមានតម្លៃ ពួកគេមានសមត្ថភាព។
៣-ការយល់ព្រម ឬយល់ស្រប
ទាក់ទងនិងជីវិត មនុស្សជាតិតែងតែមានតម្រូវការយ៉ាងជ្រាវជ្រៅចំពោះការយល់ព្រមឬយល់ស្រប ពីសំណាក់អ្នកដទៃនូវអ្វីសកម្មភាពពួកគេធ្វើនិងសម្ធិផលរបស់ពួកគេដែលបានបំពេញចំពោះពាក្យនៃការយល់ព្រម ឬយល់ស្របនេះ គឺប្រៀបដូចដែលមនុស្សត្រូវនូវម្ហូបអាហារ និងការសម្រាកដូចច្នោះដែរ
ពីព្រោះវាតម្រូវការដែលមិនអាចខ្វះបានយើងអាចនិយាយថាការយល់ព្រមឬការយល់ស្របនេះគឺជាការសរសើរ។ ចូរចងចាំថា នៅពេលដែលអ្នកសរសើរនរណាម្នាក់សម្រាប់រឿងអ្វីដែលពួកគេបានធ្វើ
បានបំពេញ និងសម្ធិផលរបស់ពួកគេ គឺបង្ហាញពីការទទួលស្គាល់តម្លៃខ្លួនពួកគាត់កាន់ខ្ពស់
ដូចនេះ ពួកគេកាន់មានអារម្មណ៍ថា ពួកគេកាន់តែអស្ចារ្យ ពួកគេកាន់តែសំខាន់ ពួកគេកាន់តែគួឲ្យចូលចិត្ត
និងធ្វើឲ្យពួកគេត្រូវបានយើងអន្ទងចិត្តទ្វេរដង។
៤-សេចក្តីកោតសរសើរ ឬការកើតសរសើរ
លោក អាប្រាហាមលីនខនបានមានប្រសាសន៍ថាគ្រប់គ្នាគឺស្រឡាញ់ចូលចិត្តការកោតសរសើរ។
នៅពេលដែលអ្នកផ្តល់ការសរសើរដោយស្មោះត្រង់អំពីលក្ខណៈនិស្ស័យកម្មសិទ្ធឬក៏សមិ្ធផលអ្វីមួយ ពួកគេមានអារម្មណ៍ល្អដោយស្វ័យប្រវត្តិចំពោះខ្លួនគេអ្វីដែលសំខាន់នោះគឺពួកកាន់តែទទួលស្គាល់ខ្លួនគេ ពួកគេកាន់តែសំខាន់ចំពោះខ្លួនគេហើយពួកគេកាន់តែស្រឡាញ់ខ្លួនគេកាន់តែចូលចិត្តខ្លួនគេលើសដើម។ យើងអាចសរសើរសំលៀកបំពាក់ពួកគេភាពស្មោះត្រង់ពួកគេភាពទៀតទាត់ពួកគេភាពអំណត់អត់ធ្មត់ពួកគេ និងផ្សេងៗទៀតនៅពេលដែលអ្នកសរសើរនូវអ្វីដែលពួកគេមានដោយស្មោះនោះពួកគេកាន់តែស្រឡាញ់ចូលចិត្តអ្នកកាន់តែខ្លាំង
ធ្វើឲ្យអ្នកកាន់អន្ទងចិត្តមនុស្សកាន់តែងាយ។
៥-ការយកចិត្តទុកដាក់
ការយកចិត្តទុកដាក់គឺជាគុណតម្លៃដ៏សំខាន់ក្នុងអន្ទងចងចិត្តមនុស្សវាគឺជាអំណាចឬអត្តចរឹតដ៏អស្ចារ្យសម្រាប់សាងការទទួលស្គាល់តម្លៃខ្លួនឯង
និងវាក៏ជាមធ្យោបាយក្នុងអន្ទងចងចិត្តមនុស្សផងដែរនៅពេលដែលអ្នកកាន់តែយកចិត្តទុកដាក់ចំពោះអ្នកដទៃ ធ្វើឲ្យពួកគេកាន់តែឲ្យតម្លៃយើងផ្តល់សារៈសំខាន់ចំពោះយើងនិងកាន់តែចូលចិត្តយើងខ្លាំងបំផុត។
ដកស្រង់និងកែសម្រួលពីសៀវភៅ The Power
of Charm
ដោយ ស៊ិង សុង
បញ្ចេញ វាចារណ៏
No comments