គន្លិះ៤យ៉ាងដើម្បីឲ្យការស្តាប់មានប្រសិទ្ធិភាព
គន្លិះ៤យ៉ាងដើម្បីឲ្យការស្តាប់មានប្រសិទ្ធិភាព
បុគ្គលិកលក្ខណៈនៃការប្រមូលពត៌មានដ៏សំខាន់មួយរបស់អ្នកដឹកនាំនោះគឺជាអ្នកពូកែក្នុងការសួរសំណួរ
និងជាអ្នកស្តាប់ល្អ។
១-ស្តាប់ដោយយកចិត្តទុកដាក់
ចូរអ្នកស្តាប់ដោយគ្មានការរំខាននិងស្តាប់ដោយស្ងៀមស្ងាត់បំផុតដរាបណាគ្មានអ្វីដែលសំខានបំផុតក្នុងលោកនេះ ជាងអ្វីដែលមនុស្សដ៏ទៃនិយាយរឿងអ្វីមួយប្រាប់អ្នកខណៈពេលនេះបើមាននរណាម្នាក់ចង់និយាយជាមួយអ្នក ចូរបញ្ឈប់សកម្មភាពមួយចំនួនដូចជា
បិទទូរស័ព្ទឬទុកទូរស័ព្ទរបស់អ្នកឲ្យឆ្ងាយ បិទសៀវភៅ បិទទស្សនាវដ្ដីហើយព្យាយាមផ្តល់ការយកចិត្តទុកដាក់ចំពោះអ្វីគាត់បានកំពុងនិយាយឥរិយាបទនេះនឹងផ្តល់អ្នកនូវអំណាចនៃផ្លូវចិត្តដ៏អស្ចារ្យនៅក្នុងការសន្ទនានោះ។
នៅពេលមនុស្សណាម្នាក់ត្រូវបានគេយកចិត្តទុកដាក់ដោយផ្ទង់អារម្មណ៍នោះធ្វើឲ្យគាត់មានអារម្មណ៍ល្អចំពោះខ្លួនគាត់ហើយការទទួលស្គាល់តម្លៃខ្លួនគាត់ក៏កាន់តែខ្ពស់ឡើង
និងថែមទាំងធ្វើឲ្យគាត់ចូលចិត្តខ្លួនខ្លាំងថែមទៀតអ្វីដែលបានបង្ហាញខាងលើបានធ្វើឲ្យគាត់ចូលចិត្ត និងមានទំនុកចិត្តលើអ្នកកាន់ខ្លាំងដោយគុណសម្បត្តិនៃការយកចិត្តទុកដាក់ស្តាប់បំផុតរបស់អ្នកចំពោះគាត់។
២-ផ្អាកមុននឹងធ្វើការឆ្លើយតប
យើងត្រូវផ្អាកដើម្បីឲ្យមនុស្សដែលនិយាយឲ្យយើងស្តាប់បានធ្វើដំណកដង្ហើមឲ្យបានស្រួល។
នៅពេលដែលអ្នកផ្អាកមានរឿង៣យ៉ាងកើតឡើងទី១អ្នកអាចជៀសវាងនៃការរំខានអ្នកដ៏ទៃដើម្បីអនុញ្ញាតិឲ្យគាត់ផ្អាកក្នុងការរំលឹកឡើងវិញនូវគំនិតរបស់គាត់
សាច់រឿងរបស់គាត់មុនគាត់និយាយបន្តទៀតទី២ដោយការផ្អាកនេះអ្នកអាចប្រាប់មនុស្សដែលនិយាយប្រាប់យើង
ថាអ្វីដែលគាត់បាននិយាយនោះគឺវាជារឿងដ៏សំខាន់និងមានសារៈប្រយោជន៍ហើយអ្នកថែមទាំងបានគិតពីវាយ៉ាងច្បាស់លាស់ថែមទៀត។ ជាពិសេស វាធ្វើឲ្យគាត់យល់ថាអ្នកជាមនុស្សដែលគួឲ្យទាក់ទាញនិងជាមនុស្សឆ្លាត។ទី៣
វាធ្វើឲ្យគាត់មានអារម្មណ៍ថា អ្នកមានភាពស៊ីចង្វាក់ គ្នានិងគាត់។
៣-សួរសំណួរនៃការបង្ហាញឲ្យឃើញនូវភាពច្បាស់លាស់
មិនប្រាកដថារាល់អ្វីដែលគាត់បាននិយាយនោះអ្នកយល់គ្រប់ជ្រុងជ្រោយនោះទេចំណុចនេះគឺទាមទារឲ្យអ្នកសួរសំណួរដើម្បីបង្ហាញឃើញនូវភាពច្បាស់លាស់
និងបង្ហាញពីការមានចំណាប់អារម្មណ៍របស់អ្នកអ្នកអាចសួរសំណួរដូចជាតើអ្នកចង់មានន័យយ៉ាងដូចម្តេច? តើអ្នកចង់ថាម៉េចឲ្យពិតប្រាកដ?
មនុស្សដែលឆ្លើយនូវសំណួររបស់យើងធ្វើឲ្យគាត់ផ្ចង់អារម្មណ៍លើអ្នក១០០ភាគរយ។
ចំណុចនេះ វាអាចជួយឲ្យអ្នកអន្ទងចងចិត្តមនុស្សផងដែរហើយគ្រប់អ្នកពូកែសន្ទនាសុទ្ធតែដឹងនិងប្រើប្រាស់វិធីសាស្ត្រនេះ។
៤-និយាយរឿងឡើងវិញដោយប្រើពាក្យពេជ្ររបស់អ្នក
ចំណុចនេះ ចង់បង្ហាញពីសមត្ថភាពនៃការស្តាប់របស់អ្នក
ដើម្បីបង្ហាញថាអ្នកជាអ្នកស្តាប់ល្អ ស្តាប់ដោយយកចិត្តទុកដាក់បំផុតទៀតសោតវាបានបង្ហាញពីការចាប់អារម្មណ៍របស់អ្នកចំពោះសាច់រឿងអ្នកដ៏ទៃ
ហើយធ្វើឲ្យអ្នកដ៏ទៃកាន់គោរពស្រឡាញ់អ្នក ឲ្យតម្លៃអ្នកបំផុត។
ដកស្រង់និងកែរសម្រួលពីសៀវភៅ The Power
of Charm
ដោយ ស៊ិង សុង
បញ្ចេញ វាចារណ៏
No comments