រឿងមួយចំនួនដែលអ្នកត្រូវតែធ្វើនាវេលាក្រោកពីព្រលឹម
រឿងមួយចំនួនដែលអ្នកត្រូវតែធ្វើនាវេលាក្រោកពីព្រលឹម
១-ត្រូវរលឹកដល់អនាម័យជាដំបូងបំផុតដើម្បីបណ្តុះកំលាំងរាងកាយនិងគិតតែរឿងវិជ្ជមានដែលនឹងកើតមានចំពោះថ្ងៃនេះ។
២-ត្រូវព្យាយាមធ្វើចិត្តឲ្យស្ងប់
កុំឲ្យភ្ងាក់ផ្អើលឬអណ្តែតអណ្តូងនឹងឲ្យនឹកថា រហូតក្នុងមួយថ្ងៃនេះ អាត្មាអញមានចិត្តរៀបរយនឹងធឹងប្រៀបដូចទឹកស្ងប់ឥតមានរលកទោះបីមានហេតុការណ៍អ្វីកើតឡើងក៏ឥតមានព្រឺឡើយ។
៣-ព្យាយាមធ្វើចិត្តឲ្យស្រស់ស្រាយ
លះបង់មិនរើសយករឿងដែលនាំឲ្យចិត្តសៅហ្មងចិត្ត ធ្វើឲ្យ មួហ្មងចិត្តមកធ្វើជាអារម្មណ៍។
៤-មានគោលបំណងដ៏មុតស្រួចដូចជាម្ជុល
ដែលដោតចុះយ៉ាងចោះចំថាយើងនិងធ្វើអ្វីនៅថ្ងៃនេះ
ដើម្បីសម្រេចដូចម្តេចសម្រាប់ជីវិតរបស់យើង។
៥-ឲ្យមានសេចក្តីសង្ឃឹមដ៏ពេញលេញចំពោះកិច្ចការដែលធ្វើនោះសូម្បីមានឧបសគ្គប្រភេទណាក៏ដោយ ក៏រារាំងមិនឲ្យអស់សង្ឃឹម និងមិនលះបង់ចោលដែរ។
៦-តាំងចិត្តយ៉ាងមាំថាយើងមានគុណសម្បត្តិនិងមូលដ្ឋានជាគ្រឿងជួយខ្លួនយើងយើងពេញចិត្តហៅឲ្យគ្រោះអាក្រក់ ឬឧបសគ្គនានារៀបជាជួរចូលមករកយើងចុះយើងតទល់ឲ្យវាចុះចាញ់បាត់បង់ទៅវិញតាមលំដាប់លំដោយ។
ដកស្រង់និងកែសម្រួលពីសៀវភៅ សាងខ្លួនឯង
ដោយ ស៊ិង សុង
បញ្ចេញ វាចារណ៏
No comments