ad

ad

ព្រឹត្តិការណ៏ថ្មី


ប្រវត្តិ នីកុលាយ លេនីន (១៨៧០-១៩២៤)





ប្រវត្តិ នីកុលាយ លេនីន(១៨៧០-១៩២៤)

លេនីនបានទទួលការស្រឡាញ់គោរពពីជនទាំងឡាយយ៉ាងជ្រាលជ្រៅព្រោះបានចំណាយសតិប្រាជ្ញាទាំងអស់ ដើម្បីបំរើចំពោះជនជាតិរបស់គាត់។គាត់មានសមត្ថភាពក្នុងការបង្ហាញការគិតដែលយល់លំបាកបំផុត ដោយពាក្យងាយយល់បំផុត និយាយទៅបានតាមគិតនិងនិយាយទៅបានតាមគិតនិងនិយាយគ្រប់យ៉ាងដោយសេចក្តីស្មោះត្រង់ប្រាសចាកការលាក់គំ នួច។ បើគាត់ធ្វើអ្វីខុសគាត់នឹងជាមនុស្សមុនបំផុតដែលសំដែងកំហុសរបស់គាត់ចេញមកខ្លួនឯង។ អស់មួយជីវិតរបស់គាត់ លេនីន មានគោលបំណងតែម្យ៉ាង គឺចាត់របៀបសង្គមថ្មី មិនឲ្យមានការជិះជាន់មិនឲ្យមានការធ្វើស្រែលើខ្នងមនុស្សមិនឲ្យមានការគ្មានការងារធ្វើមិនឲ្យមានការប្រើកលល្បិចឡប់ឡិនក្នុងការរដ្ឋរវាងប្រទេស និងមិនឲ្យមានសង្រ្គាមដោយគោលបំណងដូចពោលមកនេះលេនីនបានលះបង់សេចក្តីសុខសេចក្តីប្រាថ្នាផ្ទាល់ខ្លួន​និងមហិច្ឆិតា គ្រប់យ៉ាង។

លេនីន កើតក្រោយ ស៊ុន យ៉ាត់សេន បិតាជាតិនិយមចិនចំនួន៤ឆ្នាំគឺក្នុង គ. . ១៨៧០ គ្រួសារធុនកណ្តាលឪពុកជាអធិការប្រចាំខេត្តម្តាយជាបុត្រីពេទ្យលេនីនកើតឡើងក្នុងក្រុងប្រជុំអ្នកចេះដឹង គឺក្រុងសាំប៊ើកក្នុងសម័យកាប់សម្លាប់ជិះជាន់លួចប្លន់ដ៏ប្លែកៗនិងតែមួយសម័យប៉ុណ្ណោះក្នុងប្រវត្តិសាស្រ្តរុស្ស៊ី។
       គាត់មានគំនិតបដិវត្តផ្ទុយពីបុព្វការីជនរបស់គាត់ដែលមានប្រាថ្នាចង់ឲ្យគាត់មានមុខតំណែងក្នុងកិច្ចការរាជការ។ គាត់មានអាយុ ១៦ឆ្នាំសិក្សានៅថ្នាក់មធ្យមសិក្សាភាគទី២សល់តែមួយឆ្នាំទៀតប៉ុណ្ណោះនឹងចូលក្នុងមហាវិទ្យាល័យ ក៏កើតរឿងគួរឲ្យតក់ស្លុកពីពួកនិស្សិតមួយក្រុមត្រូវចាប់ដោយបទប្រាថ្នាធ្វើឃាតចំពោះព្រះមហាចក្រពត្តិ ហើយត្រូវកាត់ទោសប្រហារជីវិត។​ បងប្រុសគាត់ម្នាក់ ដ៏ចូលរៀនក្នុងមហាវិទ្យាល័យ ដោយឋានៈខ្លួនជាប្អូននៃជនទោសឧក្រិដ្ឋដូច្នោះបញ្ជារដ៏តឹងរឹងពីរាជការដល់មហាវិទ្យាល័យឲ្យពិនិត្យតាមដានមធ្យ័ត។ ហើយក្នុងមហាវិទ្យាល័យក៏ពុំពេញចិត្ត នឹងទទួលឲ្យចូលរៀនបណ្តោយទៅទៀត។ លេនីន រៀនពុំបានប៉ុន្មានផងក៏ត្រូវលប់ឈ្មោះចោលអោយរៀនដោយបទថាបានផ្សាយឥទ្ធិពលអាក្រក់ដល់មិត្តនិស្សិតដូចគ្នា។
លេនីន បានរៀននឹងគ្រូផ្ទាល់នៅផ្ទះអស់មួយរយៈ ក៏ប្រឡងចូលរៀនច្បាប់នៅសាលាច្បាប់ក្រុង ប៉េទ័រសប៊ូករ៍ សព្វថ្ងៃហៅ Leningrad រៀនបានប្រឡងជាប់ជានីតិបណ្ឌិត។ អាយុ ២៤ ឆ្នាំ ចេញធ្វើមេធាវី ធ្វើាបាន៣ឆ្នាំ ក៏ត្រូវចាប់និរទេសទៅ ស៊ីបេរី ដោយបទបង្កអសន្តិសុខផ្ទៃក្នុង។
       ក្នុងរយៈកាលត្រូវនិរទេសនេះឯងជាឳកាសឲ្យគាត់រៀបចំផែនការណ៍និងទ្រឹស្តីបដិវត្តដ៏សំខាន់ៗ ដោយបានជំនួយពីស្រ្តីម្នាក់ឈ្មោះ ស្រ្តុបស្កាយ៉ា ដែលជាមិត្តសមាចារ្យ ហើយត្រូវនិរទេសដូចគ្នា។ លុះអាយុ ៣០ឆ្នាំ(១៩០០) គាត់បានត្រូវរួចពីទោសហើយធ្វើដំណើរទៅកាន់ប្រទេសអាល្លីម៉ាញ ចាប់បង្កើតសារព័ត៌មានមួយឈ្មោះ អ៊ីសក្រា អត្ថបទពេញទៅដោយការដាស់ឲ្យធ្វើបដិវត្ត។ រដ្ឋាភិបាលអាល្លឺម៉ង់ដ៏ពុំពេញចិត្ត ដ៏ដេញចេញពីប្រទេស។ តមក គាត់ក៏ក្លាយទៅជាពនេចរ ទៅគ្រប់ច្រកល្លក តែក៏ជាផលនាំអោយគាត់បានមិត្តរួមឧត្តមគតិកើតឡើងដែរ។
   សង្រ្គាមជប៉ុន-រុស្ស៊ី (១៩០៤) កើតឡើង គាត់ក៏បានចុះដៃធ្វើការបដិវត្តន៍ជាលើកទី១ តែអង្គការបដិវត្តត្រូវបរាជ័យ គាត់ក៏នៅជាអ្នកពនេចរតទៅទៀត។
សង្រ្គាមលោក១៩១៤អង្គការបដិវត្តន៍ក៏បានទទួលជោគជ័យក្នុងឳកាសនោះបន្ទាប់ពីនោះមកឆាកជីវិតរបស់គាត់ក៏ចូលដល់ការសាងឲ្យសំរេចនូវគោលបំណងសន្តិភាពរបស់គាត់ ដូចមានពោលជាសង្ខេបពីខាងមុខស្រាប់គូប្រជែងទន្ទឹមស្មាគ្នាដែលមានការយល់ផ្ទុយរបស់គាត់ក៏បានទទួលការបរាជ័យទៅយ៉ាងសន្សឹមៗ។ ការសម្រេចនូវគោលបំណងសន្តិភាពរបស់គាត់ក៏មានរស្មីរុងរោចន៍សាងខ្លួនរបស់គាត់អោយក្លាយទៅជាអាទិទេព តាមទស្សនៈរបស់លោក វិលថឺរ ឌូរេន្ធី និងជា ម៉ូអី តាមទស្សនៈរបស់លោក ប៊ែរណារដ៍ ប៉ារេស។ លេនីនបានសាងខ្លួនទៅជាអ្នកជប់ សាធារណរដ្ឋសង្គមនិយមសូវៀត ថ្មីដល់មកបច្ចុប្បន្ននេះ។
ថ្ងៃទី ៧ វិច្ឆការ ១៩១៧ លេនីន បានសាងខ្លួនឡើងដល់ថ្នាក់ខ្ពស់បំផុតគឺជាប្រមុខរដ្ឋសូវៀត
   អាយុ៥៤ឆ្នាំថ្ងៃទី២១មករា១៩២៤លេនីនបានលាចាកលោកនេះទៅបន្សល់ទុកនូវសំណងដ៏មហិមាដល់ជនជាតិសូវៀត។


ដកស្រង់ចេញពីសៀវភៅ សាងខ្លួនឯង 


ដោយ ស៊ិង សុង

បញ្ចេញ វាចារណ៏

No comments