ad

ad

ព្រឹត្តិការណ៏ថ្មី


ទស្សនៈវិជ្ជានៃសេចក្តីស្រឡាញ់ពិត





ទស្សនៈវិជ្ជានៃសេចក្តីស្រឡាញ់ពិត




តើអ្វីទៅជាសេចក្តីស្រឡាញ់ពិត?

ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែងទុកថា នត្ថិ អត្ត សមំ បេមំ មានន័យថា សេចក្តីស្រឡាញ់អ្វី ស្មើនឹងស្រឡាញ់ខ្លួនមិនមានសត្វលោកស្រឡាញ់ជីវិតខ្លួន
សត្វ បានដល់បុគ្គលអ្នកជាប់ជំពាក់ក្នុងអារម្មណ៍ ក្នុងបំណងក្នុងជីវិតខ្លួនប្រាណ។

លោកបានដល់សភាវធម៌ដែលកើតឡើងហើយ តែងវិនាសទៅវិញជារឿយៗ ឬបាត់ៗ ឃើញៗ គឺកើតមានហើយវិនាស់បាត់ទៅហើយក៏កើតឡើងតាមសម័យកាល។


ពាក្យថាស្រឡាញ់ខ្លួនជាប់ចិត្តពេញចិត្តខ្លួនសំដៅដល់ជីវិតនេះឯងសត្វលោកកើតមកហើយសមប្រាថ្នា
ក្តីមិនសមប្រាថ្នាក្តីគ្រប់តែជីវិតមានសេចក្តីស្រឡាញ់ប្រកាន់ខ្ជាប់ខ្ជួនមានទម្លាប់របស់ចិត្តមួយគឺយកខ្លួន
ឯងជាធំដូច្នោះហើយទើបធ្វើអ្វីៗដើម្បីខ្លួនដោយប្រារព្ធយកខ្លួនជាធំមានចិត្តគិតពីប្រយោជន៍ខ្លួនមុន
ជាងប្រយោជន៍អ្នកដទៃទាំងអស់។

ព្រោះហេតុតែស្រឡាញ់ខ្លួន ទើបធ្វើឲ្យសត្វលោកធ្វើអ្វីៗទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន បំពេញតាមតែតម្រូវការបស់ខ្លួនបំរើសេចក្តីត្រូវការរបស់ខ្លួនជាធំរហូតដល់ខ្លះវង្វេងច្រឡំលែងដឹងថា អ្វីជាកំហុស អ្វីជាតម្រូវ​ ជាបាបជាបុណ្យជាគុណជាទោស ក៏លេងទទួលដឹងយល់អស់។
ដើម្បីបំពេញសេចក្តីត្រូវការនិងបម្រើតណ្ហារបស់ខ្លួនធ្វើឲ្យមនុស្សខ្លះវង្វេងងងឹតមិនអាចទទួលស្គាល់ថា សភាវពិតយ៉ាងណា។
ឧទារហរណ៍៖
មានបុរសម្នាក់មានចិត្តជាប់ជំពាក់ដោយសេចក្តីស្នេហាទៅលើនារីដែលមានសម្រស់ដ៏ស្រស់បំព្រង ដូចបុប្ផាដែលកំពុងតែរីកមួយទងបុរសនោះខំលួងលោមប្រឡោមនាងរហូត់ធ្វើឲ្យនារីនោះបាក់ចិត្តស្រឡាញ់បុរសនោះ។ បុរសនោះបាននិយាយថា ខ្ញុំស្រឡាញ់នារីនោះខ្លាំងណាស់ ស្រឡាញ់អស់ពីដួងចិត្ត សូម្បីតែបូជាកាយថ្វាយជីវិតក៏ព្រមដែរបើមិនបានរូបនាងទេខ្ញុំសុខចិត្តស្លាប់ឬក៏មិនយកនារីណាផ្សេងទេ។ ចំណេរក្រោយមកលុះនារីនោះឈប់ស្រឡាញ់ខ្លួនបុរសនោះនាងបានប្រគល់ស្នេហាឲ្យទៅអ្នកដទៃទៀត ឬក៏នាងបែកពីបុរសនោះដោយប្រការណាមួយ ស្រាប់តែបុរសនោះ ផ្ទុះកំហឹងយ៉ាងខ្លាំង រហូត់ដល់ចងតាមអាឃាតព្យាបាទនឹងនាង ឬស្អប់នាង ផ្តាច់ទំនាក់ទំនង មើលមុខគ្នាលែងចំដូចមុន។តើបុរសនេះស្រឡាញ់នារីនោះពិតឬទេ?តើនេះជាសេចក្តីស្រឡាញ់ពិតឬទេ?
ចម្លើយថាទេគឺបុរសនោះគ្រាន់តែស្រឡាញ់ខ្លួនគាត់តែប៉ុណ្ណោះគាត់មិនបានស្រឡាញ់នារីនោះដោយស្មោះនោះទេ។ បើសិនជាយើងស្រឡាញ់នារីនោះស្មោះ បើយើងមានសេចក្តីស្រឡាញ់ពិតប្រកដនោះ យើងនឹងដោះលែងឲ្យនាងទៅឲ្យនាងចាកចេញពីយើងសំណូរសួរថាតើយើងមិនស្រឡាញ់នាងទេឬ បានជាឲ្យនាងចាកចេញពីយើង បានជាយើងប្រគល់នាងឲ្យទៅបុរសដទៃ ឬអ្នកដទៃ? តាមធម្មតាយើងស្រឡាញ់នាងចង់បាននាងគឺក្នុងគោលបំណងចង់ផ្តល់សេចក្តីសុខសុភមង្គលឲ្យនាង កាលដែរនាងចាកចេញពីយើងទៅរកបុរសដទៃគឺនាងមានបុរសដទៃអាចផ្តល់សេចក្តីសុខឲ្យនាងបាន ដូច្នោះយើងគួតែសប្បាយចិត្តនៅពេលឃើញមនុស្សដែលយើងស្រឡាញ់មានសេចក្តីសុខសុភមង្គល។ ម្យ៉ាងវិញទៀត កាលដែលនាងចាកចេញពីយើងនោះមានហេតុផងពីយ៉ាង ហេតុផងទី១ គឺយើងជាមនុស្សមិនល្អសម្រាប់នាងពីព្រោះនាងជាមនុស្សល្អដូច្នោះហើយនាងនឹងមានបុរសល្អណាមួយ
ដែលសាកសមនិងនាងធ្វើជាគូអនាគត់ហេតុផលទី២គឺយើងជាមនុស្សល្អតែនាងជាមនុស្សមិនល្អហើយនាងនឹងទៅរកមនុស្សដែលស្រដៀងនិងនាង ចំពោះយើងនឹងមាននារីដែលល្អប្រហាក់ប្រហែលនិងយើងជាគូនិងគ្នា។
សេចក្តីស្រឡាញ់ពិតគឺមិនចង់បានអ្វីពីមនុស្សដែលជាទីស្រឡាញ់របស់យើងហើយសំខាន់នៅពេលដែលយើងឃើញមនុស្សដែលយើងស្រឡាញ់គាត់មានសេចក្តីសុខ មានសុភមង្គលគាត់បានសម្រេចគោលបំណងទៀតសោតមិនថាគាត់រួមរស់នៅជាមួយអ្នកដទៃក៏ដោយចុះ។
សាច់រឿងខាងលើយើងក៏អាចឆ្លុះបញ្ចាំងចំពោះនារីដូចគ្នា។
ម្យ៉ាងទៀត សេចក្តីស្រឡាញ់ពិត គឺជាការស្រឡាញ់នូវចំណុចអ្វីដែលដៃគូយើងមាន ហើយវាគឺជា
សេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ(unconditional love)។ ប្រសិនជាអ្នកស្រឡាញ់ដៃគូរបស់
យើងប្រព្រឹត្តទៅដោយមានលក្ខខណ្ឌរបស់យើងច្រើនពេកវាក្លាយជាស្នេហាមានលក្ខខណ្ឌ(conditional love)នោះវាមិនជាសេចក្តីស្រឡាញ់ពិតទេវាគ្រាន់តែស្រឡាញ់ខ្លួនឯងប៉ុណ្ណោះហើយ
សេចក្តីស្រឡាញ់របស់អ្នកក្លាយជាស្នេហាអាត្មានិយម(selfish love)។
វាមិនមែនជាការងាយស្រួលទេ ក្នុងការរើសរកមិត្ត១០០ឆ្នាំ។ ប្រសិនបើអ្នកបានសម្រេចជ្រើសរើស
នរណាម្នាក់ជាដៃគូជីវិតហើយ នោះអ្នកត្រូវខិតខំស្រោចទឹក ដាក់ជី ព្យាយាមថែទាំផ្កាស្នេហ៍របស់
អ្នករហូត់ដល់ថ្ងៃចុងក្រោយនៃជីវិតរបស់អ្នក។ យើងត្រូវតែចេះយកយល់គ្នាទៅវិញទៅមក ពេល
ខ្លះហេតុផងមិនមែនជាជម្រើសល្អសម្រាប់ដៃគូនោះទេ ដោយសារតែហេតុប្រកាន់ថាខ្លួនយើង
ត្រូវរៀងៗខ្លួន ទើបធ្វើឲ្យគូស្នេហ៍ជាច្រើនបានបែកបាក់គ្នា ទោះបីពេលខ្លះហេតុផងរបស់សមស្រប
ក៏ដោយចុះ។


ដោយ៖ ស៊ិង សុង

 

បញ្ចេញ វាចារណ៏

No comments