ad

ad

ព្រឹត្តិការណ៏ថ្មី


វិធីសាស្រ្តអន្ទងចិត្តមនុស្សស្រី




វិធីសាស្រ្តអន្ទងចិត្តមនុស្សស្រី

 តើអ្វីជាចិត្តសាស្រ្តរបស់មនុស្សស្រី?

ក្នុងការអន្ទងចិត្តស្រ្តីៗ អ្នកត្រូវតែយល់អំពីប្រព័ន្ធការគិតរបស់គាត់ និងអំពីផ្នែកអាម្មណ៍របស់គាត់។ ប្រសិនបើអ្នកចង់ឲ្យស្រីៗស្រឡាញ់ចូលចិត្តអ្នកអ្នកត្រូវតែនិយាយនិងធ្វើរឿងអ្វីមួយចំនួនដែលមានឥទ្ធិពលលើផ្លូវអារម្មណ៍របស់ពួកគេជាមុនដំបូង។ ស្រីៗស្រឡាញ់ប្រុសៗណាដែលពូកែអន្ទងចិត្តនាងខ្លាំងបំផុត។
 
តម្រូវការផ្នែកអាម្មណ៍ដែលធ្វើឲ្យរំភើបនិងសំខាន់បំផុតនៃស្រីៗគ្រប់រូបគឺ ការគាប់ចិត្ត ឬសុច្ឆនៈ ការប្រុងស្មារតីក្នុងការយកចិត្តទុកដាក់ និងការគោរពឲ្យតម្លៃនាង។ ពួកគាត់តែងតែវិនិច្ឆ័យមនុស្សទូទៅ ដោយការយកចិត្តទុកចិត្តដាក់ថែរក្សាចំពោះនាងពីអ្នកដទៃ ការព្រួយបារម្មណ៍ចំពោះនាងនិងដោយការជឿជាក់លើសមត្ថភាពរបស់នាងដំបូងនាងមើលរូបរាងខាងក្រៅប្រុសៗ បន្ទាប់មកនាងធ្វើការអង្កេតលើទឹកចិត្តបេះដូងរបស់ប្រុសៗដែលនាងបាននិយាយទៅកាន់។ មធ្យោបាយដែលល្អ១០០ភាគរយក្នុងការអន្ទង ឬក្នុងការធ្វើឲ្យនារីៗចាប់អារម្មណ៍នោះគឺ ស្តាប់នូវគ្រប់ពាក្យសម្តីដែលនាងបាននិយាយដោយកុំនិយាយកាត់ឬបញ្ឈប់លំហូរនៃការសន្ទនារបស់នាងឲ្យសោះ ហើយព្យាយាមស្តាប់ដោយយកចិត្តទុកដាក់បំផុត។

ម្យ៉ាងទៀត ចំណុចដែលសំខាន់នៅពេលដែលអ្នកនៅជាមួយនាងដែលអ្នកចង់អន្ទងនោះ អ្នកត្រូវជៀសវាងនិយាយពីខ្លួនអ្នកហើយអ្នកព្យាយាមធ្វើឲ្យនាងចាប់អារម្មណ៍លើអ្នកដោយអ្នកគ្រាន់តែអ្នកសួរសំណូរមួយចំនួនអំពីនាង ដូចជា ដោយឲ្យនាងនិយាយពីប្រវត្តរបស់នាង ក្តីសង្ឃឹមរបស់នាង ការព្រួយបារម្មណ៍របស់នាង អំពីគោលដៅជីវិតរបស់នាង ចំណង់ចំណូលចិត្ត និងចំណងប្រថ្នារបស់បនាង។

អ្នកកាន់តែធ្វើខ្លួនឲ្យកាន់តែចាប់អាម្មណ៍លើ គំនិតនាង យោបល់ផ្តោតនាង លក្ខណៈសម្បត្តិ ឬចរិតលក្ខណៈនាង និងចរិយាសម្បត្តិនាង នោះនាងកាន់តែចាប់រម្មណ៍លើអ្នក និងចង់នៅជាមួយអ្នក។នេះជាសញ្ញាសបញ្ជាក់ថាអ្នកបាននឹងកំពុងអន្ទងនាងបានសម្រេចហើយ។


ដកស្រង់និងកែសម្រួលចេញពីសៀវភៅ The Power of Charm របស់លោក Brain Tracy


ដោយ ស៊ិង សុង

បញ្ចេញ វាចារណ៏

No comments