ad

ad

ព្រឹត្តិការណ៏ថ្មី


យុទ្ធសាស្រ្ត ៣ យ៉ាងលើកទឹកចិត្តបុគ្គលិកដោយមិនប្រើលុយ


យុទ្ធសាស្រ្ត ៣ យ៉ាង លើកទឹកចិត្តបុគ្គលិកដោយមិនបាច់ចាយលុយ




          មានវិធីសាស្ត្រជាច្រើន ក្នុងការជំរុញទឹកចិត្តបុគ្គលិកឲ្យប្រឹងប្រែងធ្វើការងារ ។ គេហទំព័រ របស់យើងខ្ញុំសូមលើក យកតិចនិច ៣ ប្រភេទដែលជាកត្តលិករ ដឹកនាំបុគ្គលិកក្រុមហ៊ុន របស់អ្នកឲ្យមានសន្ទុះក្នុងការធ្វើការងារ ដោយមិនចាំបាច់ចំណាយ ថវិកា បន្ថែម។

១. បង្កើតវប្បធម៌ធ្វើការដែលល្អប្រសើរ

ជាទូទៅក្នុងក្រុមហ៊ុនមួយ តែងមានវប្បធម៌មួយជាក់ជាមិនខាន។ តែវប្បធម៌នោះនឹងប្រែប្រួល ទៅតាមសកម្មភាព និង ឥរិយាបទនីមួយៗរបស់បុគ្គលិកនៅកន្លែងធ្វើការងារនោះ។ ប្រសិនបើមាន បុគ្គលិកណាមួយមិនល្អ វានឹងធ្វើឲ្យបរិយាកាសក្នុងក្រុមហ៊ុននោះមានសភាពអាប់អ៊ួរ។ ដូច្នេះអ្នកត្រូវ បង្កើតវប្បធម៌ជាក់លាក់មួយសម្រាប់ក្រុមហ៊ុនរបស់អ្នក ។  ជំនាញអាចបង្រៀនបាន តែ អត្តចរិករបស់ បុគ្គល មិនអាចកែប្រែបានឡើយ។

២. ផ្តោតទៅលើគុណភាព ភាពជាអ្នកដឹកនាំ

មានរឿងពីរ ដែលអ្នកត្រូវប្រឈមមុខជាមួយ បុគ្គលិកគឺ ការបង្កើតជាសមិទ្ធផល និង តម្លាភាព។ អ្នកគួរ ផ្តោតសម្ខាន់ទៅលើភាពជាអ្នកដឹកនាំ ជាជាង ជំនាញទូទៅ នៅពេលអ្នកធ្វើការជ្រើសរើសបុគ្គលិក ផ្នែកគ្រប់គ្រង។

៣. ពង្រឹងសមត្ថភាពរបស់បុគ្គលិក

ចុងក្រោយ អ្នកត្រូវអភិវឌ្ឍសមត្ថភាពរបស់ បុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់អ្នក ដើម្បីឲ្យពូកគេ ប្រត្តិបត្តិការងារបានល្អប្រសើរ។ អ្នកត្រូួវស្វែងយល់ពី ចំណាប់អារម្មណ៏របស់គេក្នុងការធ្វើការ ហើយត្រូវផ្តល់ការងារណាដែលគេពេញចិត្តបន្លែមទៀត។


ត្រូវធ្វើឲ្យបុគ្គលិកមានអារម្មណ៏ថា ក្រុមហ៊ុនជារបស់គេដែរ ដូច្នេះ ពូកគេនឹងប្រឹងប្រែងធ្វើការថែមទៀត។

No comments