វិធីសាស្រ្ត ៧ យ៉ាងដែលជួយអ្នកក្នុងការបង្កើតទំនាក់ទនង
វិធីសាស្រ្ត ៧ យ៉ាងដែលជួយអ្នកក្នុងការបង្កើតទំនាក់ទនង
ទំនាក់ទំនងមានសារៈសំខាន់ណាស់ក្នុងជីវភាពរស់នៅ
ប្រចាំថ្ងៃ ពិសេសក្នុងវិស័យជំនួញ។ ប៉ុន្តែគ្រប់គ្នាពិតមិនពូកែ ខាងទំនាក់ទំនងទាំងអស់គ្នាឡើយ។
មានវិធីសាស្រ្ត ៧ យ៉ាងដែលជួយដល់លោកអ្នកក្នុងការប្រាស្រ័យទាក់ទងគ្នា។
១ ផ្តោតសម្ខាន់ទៅលើមនយស្សដែលត្រឹមត្រូវ
ជំហ៊ាននៃការបង្កើតទំនាក់ទំនងមិនមែនជាការ ចូលរួមក្នុង
កម្មវិធីដែលគេរៀបចំឡើង ដើម្បីឲ្យមនុស្សស្គាល់គ្នាឡើយ ហើយចែកនាមប័ណ្ណ តែវាជាការផ្តោតលើក្រុមមនុស្សដែលអ្នកស្គាល់
ហើយធ្វើឲ្យអ្នកមានការអភិវឌ្ឍន៏នៅក្នុងអាជីបរបស់អ្នក។
២ បង្កើតយុទ្ធសាស្រ្តឈ្នះៗ
វាពិតជារឿងសម្ខាន់ណាស់ដែលដៃគូរទាំងសងខាងទទួលបានផលប្រយោជន៏ស្មើៗគ្នា
នៅក្នង ការប្រាស្រ័យទាក់ទងគ្នានោះ។ បើមិនធ្វើបែបនេះទេ ដៃគូរម្ខាងទៀតនឹងមានអារម្មណ៏ថា
ត្រូវបានគេ កេងប្រវ័ញ ដូច្នេះទំនាក់ទំនងនេះនឹងមិនរក្សាបានយូរអង្វែងឡើយ។
៣ ត្រូវផ្តល់ឲ្យគេ មុនអ្នកទទួល
នៅក្នុងការប្រាស្រ័យទាក់ទងគ្នា ដៃគូររបស់អ្នកនឹងគិតថាអ្នកនឹងសំុឲ្យគេជួយអ្នក។
ផ្ទុយទៅវិញ បើអ្នកជាមនុស្សដែលផ្តល់ការជួយដល់ដៃគូររបស់អ្នកមុននោះ ដៃគូរ របស់អ្នកនឹងមានអារម្មណ៏
ល្អចំពោះទង្វើររបស់អ្នកហើយនឹងជួយអ្នកនៅពេលខាងមុខ។
៤ ដើរតួជាអ្នកសម្របសម្រួល
ក្នុងន័យនេះ ការប្រាស្រ័យទាក់ទងគ្នា អ្នកមិនទទួលបានអ្វីដែលអ្នកចង់បានគ្រប់ពេលវេលានោះឡើយ។
តែអ្នកអាចណែនាំដៃគូរ អ្នកឲ្យស្គាល់មនុស្សម្នាក់ទៀតដែលអាចទាញយកផលប្រយោជន៏ទៅវិញទៅមក បាន។
អ្នកនឹងអាចរក្សាទំនាក់ទំនងរឹងមាំជាមួយមនុស្សជាច្រើន។
៥ ត្រូវទាក់ទងទៅដៃគូររបស់អ្នកជានិច្ច
ដើម្បីរក្សាទំនាក់ទំនងល្អ អ្នកត្រូវទាក់ទងទៅ
ដៃគូររបស់អ្នក ដោយផ្ញើរ សារសួរសុខទុក្ខ ដើម្បីឲ្យគេ ចាំ និងមានអារម្មណ៏ល្អជាមួយអ្នកជានិច្ច។
ចូរកំុរពឹង ចាំដៃគូរ របស់អ្នក ចងចំាអ្នកឲ្យសោះ។
៦ ប្រើប្រាស់បណ្តាយសង្គម
ការប្រើប្រាស់បណ្តាញសង្គម មានសារៈសម្ខាន់ណាស់ក្នុងការរក្សាទំនាក់ទំនងរបស់អ្នកឲ្យនៅគង់វង្ស។
មានជាអាទ៍ Linkedln អ្នកអាចរក្សាក្រុមមនុស្សដែលស្ថិតក្នុងអាជីពរបស់អ្នកបានយ៉ាងងាយ។
៧ បង្កើតបណ្តាញផ្ទាល់ខ្លួន
វិធីសាស្រ្តដែលល្អ ដើម្បីជួបជាមួយក្រុមមនុស្សដែល
អ្នកត្រូវការ គឺការរៀបចំកម្មវិធីរបស់អ្នកផ្ទាល់។ ដោយអ្នកដើរតួជា អ្នករៀបចំកម្មវិធី
គ្រប់គ្នានឹងចង់ស្គាល់អ្នក និងរាប់អានអ្នក។
No comments