ad

ad

ព្រឹត្តិការណ៏ថ្មី


ធ្វើម្តេចឲ្យការប្រជំុដំណើរការទៅរលូន?


 

ធ្វើម្តេចឲ្យការប្រជំុដំណើរការទៅរលូន?




គ្រប់ដំណើរការ នៃការប្រជំុតែងមានសភាពល្អប្រសើរ និងមានសភាពតានតឹង។ ការប្រជំុដែលមាន សភាពតានតឹងរមែងធ្វើឲ្យ អ្នកចូលរួមធុញ និង មានអារម្មណ៏នឿយណាយ នឹងការប្រជំុលើកក្រោយៗទៀត។ តែការប្រជំុដែលល្អ នឹងនាំឲ្យមានការរីកចំរើន និងទទួលបានពត៏មាន គ្រប់ជ្រុងជ្រោយទាំងអស់គ្នា។ ខាងក្រោមជា វិធីសាស្ត្រមួយចំនួនដែលជួយ ដល់ការប្រជំុឲ្យមាន សភាព ល្អប្រសើរ។

 

១. រាល់ការប្រជំុត្រូវមានគោលដៅច្បាស់លាស់

ការប្រជំុដែលមានប្រសិទ្ធភាពរមែងមាន គោលបំណងច្បាស់លាស់ ថាតើ អ្នកស្តាប់នឹងទទួលបានអ្វី ត្រលប់ទៅវិញ។ មិនត្រូវនិយាយអ្វីវែងឆ្ងាយពេក ដែលធ្វើឲ្យអ្នកស្តាប់ជិនណាន និងមានអារម្មណ៏ ខ្លួនគេ កំពុងទទួលសម្ពាធ។

២. ប្រើពេលវេលាឲ្យបានសមល្មម

ពេលវេលាគឺជាមាសប្រាក់ ដូច្នេះ អ្នកត្រូវប្រើប្រាស់វា ឲ្យមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន។ ការមិនកំណត់ ពេលវេលាច្បាស់លាស់នឹងនាំឲ្យ ខាតបង់ប្រយោជន៏ ដល់ អ្នកចូលរួម និង ក្រុមហ៊ុន ទាំងមូលផងដែរ។

៣. ធ្វើឲ្យអ្នកចូលរូម ពេញចិត្ត

នៅពេលដែលអ្នក រៀបចំមាតិកា រូចហើយ អ្នកត្រូវប្រគល់ដល់គ្រប់អង្គប្រជំុទាំងមូលឲ្យ បានជ្រាប មុននឹងការប្រជំុមកដល់។ ធ្វើដូចនេះពូកគេនឹងដឹងថា អ្នកនឹងត្រូវលើកយករឿងអ្វីមក ពិភាក្សា។ វាក៏ជាឪកាសដល់ សមាជិកក្នុងការបញ្ចេញយោបល់ នៅពេលដែលអ្នក មានការខ្លះចន្លោះអ្វីមួយ។  ការប្រជំុមិនមែនជាលក្ខណៈផ្តាច់ការនោះទេ។

ការប្រជំុដែលមានប្រសិទ្ធភាពទាមទារ ការរៀបចំខ្ពស់ លំដាប់លំដោយ និង មានគោលបំណង ច្បាស់លាស់។

No comments