ad

ad

ព្រឹត្តិការណ៏ថ្មី


លិខិតចំហចំពោះជនរួមឈាមនៅកម្ពុជាក្រោម


លិខិតចំហចំពោះជនរួមឈាមនៅកម្ពុជាក្រោម

            ជនរួមឈាមជាទីស្នេហាទាំងឡាយ!
       មហានគរបានចុះខ្សោយអនុភាពតាំងពីចាប់ផ្តើមចំបាំងជាមួយសៀមមកម្ល៉េះ។ ប៉ុន្តែមហានគររបស់យើងទើបតែត្រូវវិនាសបែកខ្ញែកដែអស់ជាបន្តបន្ទាប់ ក្រោយពីមានអន្តរាគមន៏របស់ យួនមកក្នុងកិច្ចការខ្មែរជាលើកដំបូងនៅក្នុងសតវត្សរ៏ទី ១៧។ ជាការពិតណាស់ ការបាត់បង់អនុភាពរហូតដល់ការបាត់បង់ដីអស់មួួយភាគយា៉ងធំ បំផុតនេះបណ្តាលមកពីស្តេច និងសន្តិវង្សស្តេច ភាគច្រើន ហើយនិងនាមឺុនក្បាត់ខ្លះ ដែលឈ្លោះគ្នាដណ្តើមរាជសម្បត្តិ រូចទៅពឹងបរទេស។
        ក៏ប៉ុន្តែ ដីយើង ដ៏ធំបំផុត ដែលបងប្អូនកំពុងរស់នៅលើដោយរងកម្មបំផុតនោះគឺ កម្ពុជាក្រោមនេះ ទើបតែនិងបាត់បង់ទៅនៅឆ្នាំ ១៩៤៩ ដោយស្នាដៃបារាំងអ្នកអាណាព្យាបាលរបស់យើងតែម្តង។ តាំង ពីនោះមក ការតស៊ូរបស់បងប្អូនចេះតែ មានដំណើរមានសន្ទុៈខ្្លាំងខ្លា និងមានមូលដ្ឋានរឹងបឹុងឡើងៗជាលំដាប់ដែរ។
       រដ្ឋការយួន តាំងពីខ្មោច ប្រធានាធិបតី ង៉ោ ឌិន យៀម រហូតមក................បានអនុវត្ត គំរោងការបំបាត់ពូជខ្មែរពីដីរបស់យើង ដោយប្រើវិធានការព្រៃផ្សៃបំផុត អមនុស្សធម៌ ស្អប់ខ្ពើមបំផុត ដែលជាតិសាសន៏ មានអារ្យធម៌ ស្អប់ខ្ពើមនិង មិនដែលឃើញ។ វាធ្វើទារុណកម្មលើរូបកាយ វារំលោភលើស្រ្តី វាចាប់យកដាក់ក្នុងជង្រុកស្រូវដុតទាំងរស់ វាហៅយន្តហោះនិងទ័ព របស់វា ទៅទំលាក់ កំទេច ដុតបំផ្លាញភូមិ ស្រុក ផ្ទះសំបែង ទ្រព្យសម្បតិ្តរបស់បងប្អូនតាមរយៈនៃសង្រាមដែលវាហៅថា រំដោះជាតិយៀកណាម។ យួនយៀក កុងវ៉ា ក៏ដូចជាយួនយៀកកុង គឺសុទ្ធ ជាយួន សុទ្ធតែជាពេជ្រឃាជ ប្រវត្តិសាស្រ្តចំពោះបងប្អូន។
       រដ្ឋការយួនឥតព្រមទទួលសិទ្ធខ្មែរក្រោមឥតព្រមផ្តល់ លក្ខន្តិកៈជនជាតិភាគតិច ឲ្យបងប្អូនទេ។ ចុះជនជាតិភាគតិចឯទៀត ម្តេចក៏វាព្រមប្រគល់ឲ្យ? គ្មានអ្វីក្រៅពីចោរប្លន់នេះ ភ័យខ្លាចជនរួមឈាមរបស់យើងដ៏ច្រើន លើសលុប ទាមទារដីពីវាវិញនោះទេ។
ជនរួមឈាមជាទីស្នេហា!
         យើងមានការឈឺចាប់ បំផុតចំពោះអំពើរបាត់ពូជសាសន៏ ដែលយួនប្រព្រឹត្តមកលើ ជាតិរបស់យើងនៅទីនេះ។
       យើងសូមគាំទ្រការតស៊ូ ការទាមទាររបស់បងប្អូនទាំងស្រុង ហើយយើងសូមដាក់ទោសអស់ ជនទាំងឡាយណា ដែលប៉ុនប៉ងបង្អាក់ពង្វាងឬធ្វើឲ្យការតស៊ូ ការទាមទារទាំងនោះបរាជ័យ។
         យើងពិតជាមានសិទ្ធត្រឹមត្រូវតាមផ្លូច្បាប់ទាមទារឲ្យយួនស្គាល់សិទ្ធរបស់យើង និង ប្រគល់ដី កម្ពុជាក្រោម មកឲ្យយើងវិញ។
         ពួកចោរប្លន់ ពួកចក្រពិត្តិមានទីបញ្ចប់មួយគឺការវិនាស អន្តរធាន។ ការតស៊ូមិនស្លាប់ទេ    (Mort pour la partie, C’est s’immortaliser pour une belle mort) មិនខ្វះទេអ្នកដើរតាមក្រោយយើង!    យើងត្រូវតែឈ្នះ។

                                                ភ្នំពេញ កម្ពុជាកណ្តាល ថ្ងៃ ១៨ មករា ១៩៧៣
                                                                                    [ហត្ថលេខា]

                                                                                    សាំង ម៉ាក់សាង




[ដកស្រង់ចេញពី សៀវភៅ កូសាំងសីុនជាដែនដីរបស់ខ្មែរ ... ត្រូវប្រគល់ឲ្យខ្មែរវិញ]

No comments