ad

ad

ព្រឹត្តិការណ៏ថ្មី


ដឹងទេថា ពេលអ្នកកំពុងគេងក៏អាចរកលុយបានដែរ


ដឹងទេថា ពេលអ្នកកំពុងគេងក៏អាចរកលុយបានដែរ




ដើម្បីរកលុយ យើងមិនចំាបាច់ត្រូវតែយក លុយទៅទិញរបស់ហើយ លក់ទៅវិញ ដើម្បីទទួលបាន Commission នោះទេ។ ជាមួយនឹង វិធីសាស្ត្រ ១០ ប្រភេទខាងក្រោមនឹងជួយអ្នករកលុយខណៈអ្នកកំពុងគេង ដែរ។

១. ចាប់ផ្តើមបង្កើត  Blog

វាមិនចំណាយពេលច្រើនទេដើម្បីបង្កើត ប្លុកផ្ទាល់ខ្លួនមួយនោះ ហើយវាមានតម្លៃទាប។ ចាប់ផ្តើមសសេរ អត្ថបទដែលកំពុងមានការពេញនិយមដើម្បីទាកទាញអ្នកអាន ឲ្យចូលក្នុង ប្លុករបស់អ្នក ។ ឧទាហរណ៏៖ អ្នកជា គណនេយ្យ ចឹងអ្នកក៏អាចជួយដល់ ជំនួញខ្្នាតតូចទៅលើ ពន្ធ អាករផ្សេងៗ។ នៅពេលដែលមានអ្នក Follow អ្នកច្រើន អ្នកអាចចាប់ផ្តើមរកលុយបានដោយ៖
-       ការផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន ផ្សេងៗ
-       លក់ Space នៅលើ Banner Content ផ្សេងៗដើម្បីដាក់បង្ហាញផលិតផល
-       រកដៃគូរ ឧបត្ថម្ភ

២. លក់ពត៏មានដែលទាក់ទងនឹងផលិតផលរបស់អ្នក

ប្រសិនជាអ្នកមានចំណេះដឹងខាងផ្នែកអ្វីមួួយ អ្នកអាចចាប់ផ្តើមបង្កើតផលិតផល ដូចជា ធើ្វសៀវភៅ ឬវីដីអូទាក់ទងនឹងរបស់ទាំងនោះ ហើយចាប់ផ្តើមលក់នៅលើ ប្លុករបស់អ្នកផ្ទាល់។

៣. លក់ ឈ្មោះ

ប្រសិនជាអ្នកជា អ្នកចំរៀង តួរកុន ឬ អ្នកនិពន្ធ ចឹងអ្នកអាចរកប្រាក់តាមការលក់ជាឈ្មោះ មានន័យថា អាចជា រូបថតសម្រាប់ដាក់លើស្លាកយីហោរបស់គេជាដើម។

៤. បង្កើតប័ណ្ណសមាជិក

នៅពេលដែលអ្នកមាន ឈ្មោះបោះសំលេង និងក្លាយខ្លួនជាបុគ្គលជា សាធារណៈ អ្នកអាចបង្កើតប័ណ្ណសមាជិក ដែលផ្តល់ពត៏មាន ឬ អត្ថបទល្អៗដល់សមាជិករបស់ អ្នក។ អ្នកនឹងត្រូវបានគេបង់ប្រាក់ឲ្យចារៀងរាល់ខែ។

៥. លក់ផលិតផល

ជាមួយនឹង ប្្លុកអ្នកអាចធ្វើរឿងជាច្រើន ដូចជាលក់ផលិតផលចាស់ៗរបស់អ្នក នៅលើ ប្លុក។ ប្រសិនបើអ្នកមិនមានផលិតផលផ្ទាល់ខ្លូនលក់ទេ អ្នកអាចលក់ផលិតផលរបស់ក្រុមហ៊ុនរបស់អ្នក ហើយរង់ចំា Commssion ពីផលិតផលនោះ។

៦. ទិញភាគហ៊ុន ឬ ប័ណ្ណបំណុល

នៅពេលដែលអ្នកមានភាគហ៊ុនក្នុងក្រុមហ៊ុន អ្នកនឹងទទួលបានផលលាភនៅពេលដែលក្រុម ហ៊ុនទទួលបានប្រាក់ចំណេញ។ អ្នកអាចទទួលពត៏មានតាមរបស់ការស្រាវជ្រាវលើ Internet ។ ហើយវា ជាការវិនិយោគន័ ដែលមានរយៈពេលវែង ដែលអាចបន្តដល់កូនរបស់អ្នកបាន។

៧. ការផ្តល់ប្រាក់កំចីដល់ដៃគូរផ្ទាល់

វាមិនមែនជារឿងងាយស្រួលឡើយ ដោយឲ្យប្រាក់ទៅគេខ្ចី ព្រោះវាមានហនិភ័យខ្ពស់ តែវានឹងទទួលបានការប្រាក់ខ្ពស់ពីអ្នកខ្ចីយើងនោះដោយផ្ទាល់។

៨. ជួលសេវាកម្ម

ក្រៅតែពីទិញលក់ អ្នកក៏អាចជួលរបស់របរ មានដូចជា សម្ភារៈផ្សេងៗ ឬក៏ជួលផ្ទះរបស់អ្នកនៅពេល ដែលអ្នកមិននៅ។

៩. ធើ្វជាឈ្មួញកណ្តាល

អ្នកពិតជាអ្នករកអ្នកដទៃមកធ្វើការ ឲ្យអ្នកបាន។ ដូច្នេះអ្វីដែលអ្នកត្រូវការគឺរកអតិថិជន ។ ដូច្នេះអ្នកមិនចាំបាច់ចំណាយលុយពីហោប៉ៅរបស់អ្នកឡើយ។

១០. ធ្វើគេហទំព័រលក់

ប្រសិនជាអ្នកមានភាពស្ទាត់ជំនាញ ក្នុងការបង្កើត និងរចនាប្លុក របស់អ្នកឲ្យមានប្រជាប្រិយភាព អ្នកក៏អាចចាប់ផ្តើម លក់ប្លុកនោះទៅអោយដៃគូរ ម្ខាងទៀតរបស់អ្នក។

No comments