សាមគ្គីអង្រ្កង
សាមគ្គីអង្រ្កង
អង្ក្រងចងជាមិត្តជាពួកក្រុម រួមផ្តុំសាមគ្គីទីត្រង់ណា
ធ្វើជាសម្រុក ទុករក្សា
ពងពេញត្រៀបត្រាភ្ញាស់បំបែក។
កកើតជាកូនពូនជាចៅ
បានជាញាតិផៅ ច្រើនអនែក
រាយគ្នាយាមល្បាត ចាត់ចែងចែក គ្រប់បែបសារពើ ឈើលំនៅ។
ប្រុងប្រៀបយាមល្បាត ទាំងយប់ថ្ងៃ ក្រែងខ្មាំងចង្រៃ ចិត្តឃោរឃៅ
រំលោភរុករានពានចូលទៅ ជិះជាន់លំនៅរបស់វា។
កាលណាបែកឈើ រងើ្គភ្លាម
វាឥតទីទាម ឥតរុញរា
កេណ្ឌពលប្រញប់ឆាប់ស្ទុះស្ទា ពុះពារតតាំង ប្រឆាំងតប។
បញ្ចេញចង្កូម គួទ ងស្ទើត ភ្នែកស្លោស្លន់ស្លើត អើតរហប
សន្ទុះទឹចិត្ត ឥតញ៉បញ៉ប ប្រុងប្របប្រយុទ្ធហុតស៊ីសាច់។
អ្នកស្រែចំការណា ក៏ដឹង
កាលខ្លួនខំប្រឹងយ៉ាងប្តូរផ្តាច់
ឡើងបេះអ្វីៗជាចាំបាច់
វិះៗប្រកាច់ ពីចុងឈើ។
អង្រ្កងព្រួតគ្នាទាំង រយពាន់ ខាំបោសមិនទាន់ ភាន់ងីងើ
អាខ្លះខាំភ្នែក ជ្រែកល្វើងលើ អាខ្លះរុករើ ខាងល្វែងក្រោម។
ខាំហើយនោមដាក់ ចាក់ចូលភ្នែក កនយើងប្រឹងស្រែក ជិតលិចនោម
អៃយះ អៃយ៉ូយ អង្រ្កងចោម ព័ទ្ធឡោមជុំជិត រឹតខាំខ្លាំង។
បោសច្បូតសម្លាប់ អស់ពួកមុន
ពូកក្រោយទ្វេគុណ ថែមកម្លាំង
រាប់រយពាន់មុឺន ចូលតតាំង
ប្រឆាំងខំខាំ ចាំព្រួតគ្នា។
ណាដែលងាប់មុន ក៏ងាប់ចុះ
ណាដែលនៅរស់ឥតរុញរា
សង្រឹ្គតស្រុះស្រ បន្តគ្នា ប្តូរផ្តាច់ពុះពារ ច្បាំងយកជ័យ។
នេះគឺសាមគ្គី សត្វអង្ក្រង
សាមគ្គីហ្មត់ហ្មង ចងមានន័ួយ
ទុកជាតម្រាប់ ច្បាប់ប្រពៃ
មនុស្សលោកគួរលៃ គៃគិតចុះ។
ដោយ៖ ញូង សឿន
No comments