ad

ad

ព្រឹត្តិការណ៏ថ្មី


ការអនុវត្តន៏​វិធីសាស្ត្រ​ ៤ យ៉ាងធ្វើឲ្យអ្នកមានទំនុកចិត្តក្នុងខ្លួន



ការអនុវត្តន៏​វិធីសាស្ត្រ​ ៤ យ៉ាងធ្វើឲ្យអ្នកមានទំនុកចិត្តក្នុងខ្លួន

 

ប្រសិនបើយើងសួរ​សំណួរ ថាអ្វីជាគន្លឺះដែលនាំឲ្យ​សហគ្រិនជោគជ័យ ចម្លើយ នោះគឺ ទំនុកចិត្តជាកត្តាចម្បងសម្រាប់ពូកគាត់។ ពីព្រោះសហគ្រិន​ត្រូវមាន ឯករាជ្បម្ចាស់ការ ក្នុងការទាក់ទងទៅកាន់មនុស្ស ដែលមានឋានៈខ្ពស់ មានមុខមាត់ ដូច្នេះពួកគេត្រូវមានទំនុកចិត្តដើម្បីឲ្យក្តីស្រមៃរបស់គេទទួលបានជោគជ័យ។​ ខាងក្រោមនេះជាគន្លឹះ ៤​ យ៉ាងដែលជួយបង្កើន​ទំនុកចិត្តដល់អ្នក ៖

១. ចាកចេញពីភាពអវជ្ជមាន

          ប្រសិនបើអ្នកចង់រស់នៅក្នុងជីវិត វជ្ជមាន ជិវិតដែលសប្បាយរីករាយ អ្នកត្រូវអាចរស់នៅជាមួយអ្នកដែល មានភាពអវជ្ជមាន​ហើយដែលតាមញំាញីដល់ជីវិតរបស់អ្នកឲ្យមានភាពអាប់អ៊ួរឡើយ។​ កុំឲ្យក្រុមមនុស្សនេះចូលមកបំផ្លាញ ចិត្តរបស់អ្នកដែលរឹងមាំឲ្យសោះ។​ ព្យាយាមនៅឲ្យឆ្ងាញពីក្រុមមនុស្សប្រភេទនេះ។ ហើយធ្វើនូវរឿងដែលនាំមកនូវសេចក្តីចម្រើន ទំនាក់ទំនងដែលមានភាពវជ្ជមាន ហើយដើរចេញពីភាពមិនល្អទាំងឡាយ។

២. រៀបចំថ្នាលជិវិតរបស់អ្នក

          បង្កើតវិថីដើររបស់អ្នក ថាតើអ្នកកំពុងនៅទីណា ហើយអ្នកចង់ទៅទីណា ហើយត្រូវធ្វើដូចម្តេចដើម្បីទៅកាន់ទីនោះ។​ រឿងទាំងនេះនឹងធ្វើឲ្យអ្នកមានទំនុកចិត្តជាងមុន ដោយផ្តោលើការពិត និង សកម្មភាពរបស់អ្នក។ សរសេរគោលដៅរបស់អ្នក ហើយបែងចែកទៅជារឿង​ដែលអ្នកធ្វើជាប្រចាំថ្ងៃ សប្តាហ៏ ប្រចាំខែ ហើយពិនិត្យមើលការអនុវត្តន៏នោះជាទៀងទាត់ ថាតើគ្រោងការណ៏នោះដើរដល់ណាហើយ។
ការស្កាល់ពីខ្លូនឯងនឹងធ្វើឲ្យអ្នកមានទំនុកចិត្តរឹងតែខ្លាំងឡើង ដោយអ្នកដឹងថា អ្នកមកពីណា ហើយអ្នកបានដើរ ឆ្ងាយប៉ុណ្ណាហើយ។វាជារឿងលើកទឹកចិត្តមួយដែលជួយប្រាប់អ្នកថា អ្នកបានអភិវឌ្ឍន៏ខ្លូនប៉ុណ្ណាហើយ។

៣. រក្សាសុខភាពអ្នកឲ្យបានល្អ

          ដើម្បីទទួលបានជោគជ័យក្នុង ការងាររបស់អ្នកទាមទារនូវ ការខិតខំធ្វើការខ្លាំង ដែលត្រូវការថាមពលច្រើន។​ ដូច្នេះអ្នកត្រូវមានរបបអាហារដែលល្អ ធ្វើលំហាត់ប្រាណ និងសម្រាកឲ្យបានគ្រប់គ្រាន់។ ទទួលទាននូវអាហារដែលមានជីវជាតិ ដែលជួយឲ្យអ្នកមានថាមពលដើម្បីបន្តបេសកម្មរបស់អ្នកបន្តទៅទៀត។ ធ្វើលំហាត់ប្រាណដែលជួយដល់សារពាង្គកាយរបស់អ្នក ការហ្វឹកហាត់ជាក្រុម ដែលជួយឲ្យអ្នកមានទំនុកចិត្តក្នុងការធ្វើការជាក្រុម។ ទទួលទានដំណេក ឲ្យបានគ្រប់គ្រាន់ដើម្បីមានថាមពលនៅពេលអ្នកក្រោកពីដំណេក នឹងមានកម្លាំងធ្វើការ។

៤. ហ្វឹកហាត់ជំហររបស់អ្នក

          នេះជារឿងដែលអ្នកអាចធ្វើបានគ្រប់ពេលទាំងអស់ ហើយនឹងធ្វើឲ្យអ្នកមានទំនុកចិត្តភ្លាមៗ។ ក្នុងការស្រាវជ្រាវមួយរបស់អ្នកចិត្តសាស្ត្រ Amy Cuddy​ បានបង្ហាញថា​យើងអាចធ្វើឲ្យខ្លូនយើងមានទំនុកចិត្តកាន់តែខ្លាំងនៅពេលអ្នកមានជំហរមួយដែលល្អ។ ជំហររបស់អ្នកមានសារៈសំខាន់ណាស់ព្រោះវាអាចបង្ហាញនូវ សក្កានុពលរបស់អ្នក​ដែលនឹងជួយដល់ការងារ និងជិវិតរបស់អ្នកផ្ទាល់។
ទំនុកចិត្តគឺជារឿងមួយដ៏សំខាន់ដើម្បីភាពជោគជ័យរបស់អ្នក ចូរកុំពន្យាពេលទៀតអី។​ចាប់ផ្តើមពេលនេះដើម្បីភាពជោគជ័យក្នុងពេលអនាគត។

No comments