ដំណើរទៅកាន់ កោះរុង សន្លឹម វគ្គ ១
ដំណើរទៅកាន់ កោះរុង សន្លឹម វគ្គ ១
ទំព័រដើម គេហទំព័រយើងខ្លំុ សូមណែរនាំលោកអ្នកទៅកាន់សា្ថនសួរគ៏ដែលអណ្តែតលើកទឹកមួយកន្លែង
។ ទីកន្លែងដែលមានសភាព ស្ងាត់ស្ងៀម ពោរពេញទៅដោយទេសភាពស្រស់ត្រកាល។ ទឹកសមុទ្រពណ៏ខៀវស្រងាត់អមដោយ
ខ្យល់បករហៀកៗ ប៉ះចំអ្នកធ្វើដំំណើរលើ កប៉ាល់ល្បឿនលឿន ឆ្ពោះទៅកាន់កោះមួយដែលគេស្គាល់ថា ៉កោះរុង សន្លឹម ៉ ។
ខ្ញំុបានចុះចតនៅកំពង់ផែ ២៣ ហើយដើរប្រហែល ៣០០ ម៉ែត្រឆ្ពោះទៅកាន់ភូមិអ្នកស្រុក។ ខ្យល់បរិសុទ្ជ ជះចំច្រមុះ របស់ខ្ញុំ ធ្វើឲ្យអារម្មណ៏តានតឹង ជាមួយនឹងការងារ នៅទីប្រជំុជន រសាយបន្តិច ម្តងៗ។ ខ្ញុំបានស្នាក់នៅផ្ទះមួយឈ្មោះថា The Drift ដែលមានជនបរទេសជាអ្នកគ្រប់គ្រង។ ពូកគាត់រូសរាយ បើទោះគាត់មានស្នាមសាក់ពេញខ្លួន ក៏ដោយ។
មិនមានគ្រួសារខ្មែរច្រើន រស់នៅទីនោះទេ តែពូកគាត់ប្រកបរបរ លក់ដូរឲ្យភ្ងៀវទេសចរណ៏ដែលទៅកម្សាន្តនៅទីនោះ។ អូរ! នៅទិនោះ ពំុមាន ទឹក ភ្លើង រដ្ឋឡើយ គឺមានតែទឹកនៅលើភ្នំ និង មា៉សីុីនភ្លើង ដើរដោយ ប្រេង ប៉ុណ្ណោះ ដូច្នេះ តម្លៃគឺថ្លៃបន្តិច។

លើកទីមួយដែលខ្្ញំុមានឪកាសបានស្នាក់នៅក្នុងកោះនោះ។
នៅពេលទៅដល់ផ្ទះសំណាក់ មេឃក៏ចាប់ផ្តើម ងងឹត ហើយខ្ញុំមិនទុកពេលវេលានេះរំលងទៅដោយងាយៗ ឡើយ។
យើងទុកសំពាយរបស់យើងហើយ បន្តដំណើរទៅតាមឆ្នេរ ប្រហែល ២០០ ម៉ែត្រ ដល់មាត់សមុទ្រដែលមាន
ថ្មដំុធំ ហើយ ខ្ញុំក៏ បណ្តើតអារម្មណ័ទៅរករូបគំនូរ គយគន់ព្រះអាទិត្យអស់ស្តង្គ ។ មេឃឡើងពណ៏ក្រហម
រលកបោកបក់ច្រាំង តិចៗ ខ្យល់បណ្តែងខ្លួនប៉ះអ្នកអង្គុយនៅទីនោះ។ អ្នកខ្លះទាញ មា៉សីុនថតមក
ផ្តិតយកទស្សនីយភាពនៃវេលានោះ ឯអ្នកខ្លះនាំដៃគូរ របស់គេអង្គយគៀកស្មា ភ្នែកសម្លង់ទៅរកព្រះអាទិត្យដែលកំពុងពន្លិចខ្លូនចូរកក្នុងសមុទ្របន្តិចម្តងៗ
។
(មានភាគ បន្ត)
No comments