សម្រាម និងក្លិនស្អុយ ប៉ះពាល់ដល់ភ្ញៀវទេសចរ
សម្រាម និងក្លិនស្អុយ ប៉ះពាល់ដល់ភ្ញៀវទេសចរ
នៅទីសាធារណៈ គេសង្កេតឃើញ ការបោសចោលសម្រាម
ជាបញ្ហាដែលមួយដែលមិនអាចទប់ស្កត់បាន បើទោះជាមានបំរាម និងពិន័យដល់
ជនណាដែលបោះចោលសំរាមនៅទីសាធារណៈក៏ដោយ ក៏សម្រាមនៅតែកកណែន ពេលផ្លូវ។ ក្លិនមិនល្អ
ស្អុយ ឆ្អេះ ជះដល់អ្នកធ្វើដំណើរ
ដែលឆ្លងកាត់។
តើបញ្ហានេះបណ្តាលមកពីអ្វី?
តើបញ្ហានេះបណ្តាលមកពីអ្វី?
កត្តាចំបងបណ្តាល មកពីការ បោសចោលសំរាមពាសវាលពាសកាល
មិនបានដាក់ក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវ។ ញុំហើយទុកចោល ដោយសំអាងថា
មានអ្នកចាំបោសសំអាត។ វាបង្ហាញទិដ្ឋភាពមិនល្អដល់ភ្លៀវទេសចរដែលមក កម្សាន្តនៅទីនោះ
ដោយមានគោលដៅមកដកខ្យល់បរិសុទ្ធដូចជា នៅមាត់ទន្លេជាដើម។ តែបែរទទួលបានក្លិន ស្អុយ
ឆ្អេះ ទៅវិញ។
តើការអនុវឌ្ឍន៏ច្បាប់ស្តីពីសម្រាមមិនអាចមានប្រសិទ្ធភាពមែនទេ? បើគ្រាន់តែសរសេរ Banner ដាក់តាំងតើ នឹងអាចមានប្រសិទ្ធភាពយ៉ាងណាទៅ?
មួយវិញទៀត កត្តាការយល់ដឹងពីបញ្ហាសម្រាម នៅមិនទាន់មានភាពទូលំទូលាយនៅឡើយ។ ការសិក្សាត្រូវធ្វើឡើយ នៅថ្នាក់តូចៗដើម្បីឲ្យពួកគាត់យកចិត្តទុកដាក់លើបញ្ហាទាំងនេះ។ ការអប់រំពីថ្នាក់តូចទៅ នឹងធ្វើឲ្យគេស្រលាញ់បរិស្ថាន ហើយនឹងចូលរួមថែរក្សាទំាងអស់គ្នា។
រដ្ឋាភិបាលត្រូវចូលរួម
រឹតបណ្តឹងច្បាប់ដើម្បីឲ្យការអនុវឌ្ឍន៏ច្បាប់ប្រព្រឹត្តទៅបានល្អ។
ហើយត្រូវសាងសងបង្កន់អនាម័យតាមទីសាធារណៈដើម្បីកុំឲ្យពួកគាត់បន្ទោរប៉ង់ ពាសវាល
ពាសកាលបែបនេះទៀត។ មួយវិញទៀត ត្រូវដាក់ទោស ពិន័យដល់ជនដែល បោសចោលសំរាមតាមទីសាធារណៈ។
យើងរាល់គ្នា ត្រូវចូលរួមថែរក្សាបរិស្ថាន
ដើម្បីសោភ័ណ្ឌភាព និងមុខមាត់របស់ប្រទេសកម្ពុជាយើង។
No comments