លោក Duterte ចង់សម្លាប់ អ្នកញៀនគ្រឿងញៀន ដូច ហ៊ីត្លែសម្លាប់ជនជាតិ ជ្វាស
លោក Duterte ចង់សម្លាប់ អ្នកញៀនគ្រឿងញៀន ដូច ហ៊ីត្លែសម្លាប់ជនជាតិ ជ្វាស
ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte
បានឡើងកាន់ដំណែងត្រឹមតែ ៣ខែប៉ុណ្ណោះ តែបានទាញការចាប់អារម្មណ៏ពិភពលោកយ៉ាងខ្លាំងដោយសារការធ្វើសង្រ្គាមប្រឆាំង
អ្នកជួញដូរគ្រឿងញៀន។
ហើយពេលនេះគាត់បានប្រៀបប្រដូចខ្លួនគាត់ទៅនឹង
ហ៊ីត្លែដោយបាននិយាយថា គាត់សប្បាយនឹងការសម្លាប់ អ្នកញៀនគ្រឿងញៀនដែលមានប្រមាណ
៣លាននាក់។
មានប្រសាសន៏ក្នុងសន្និសិទ្ធកាសែតមួយកន្លែងនៅភូមិកំណើតខ្លួន
Duterte បាននិយាយថា “នៅអាល្លឺម៉ង់មានហ៊ីត្លែ ហើយនៅហ្វីលីពីនវិញមាន....”
បន្ទាប់មកគាត់បង្អុលខ្លួនគាត់។ គាត់បន្តទៀតថា ហ៊ីត្លែបានសម្លាប់រង្គាល
មនុស្ស៣លាននាក់ ហើយឥឡូវនេះ មានអ្នកញៀនគ្រឿងញៀន ៣ លាននាក់កំពុងនៅហ្វីលីពីន ។
ចឹងខ្លុំសប្បាយចិត្តនឹងសម្លាប់ពួកគេ។”
ខណៈលោកប្រដូចខ្លួនលោកទៅនឹង ហ៊ីត្លែ លោក Duterte បានអះអាងថាគាត់ថា ផ្តាច់ឬស អ្នកញៀនថ្នាំ
ដែលនេះមិនធ្វើឲ្យអ្នកដែលគាំទ្រខ្លួន ភ្ញាក់ផ្អើលនោះទេ ។ ពីព្រោះនៅ ក្នុងយុទ្ធនាការ
បោះឆ្នោតគាតមានបាននិយាយថា “នឹងកម្ទេច អ្នកជួញដូរគ្រឿងញៀន”។
Duterte រង់ការរិះគន់យ៉ាងខ្លាំងពី
សហរដ្ឋអាមេរិក សហគមន៏អ៊ឺរ៉ុប និងអង្គការសហប្រជាជាតិ
តែលោកដូចមិនញញើតនឹងពាក្យរិះគន់ទាំងនោះឡើយ។ កាលពីសប្តាហ៏មុន លោកមានប្រសាសន៏ថា
លោកស្វាគមន៏ចំពោះ ការសើបអង្កេតរបស់ សហគមន៏អ៊ឺរ៉ុប និង អង្គការសហប្រជាជាតិ។
ប្រភព៖ Vice News
No comments