ad

ad

ព្រឹត្តិការណ៏ថ្មី


ចង់បានអាយុវែង?​អានសៀវភៅ!


ចង់បានអាយុវែង?​អានសៀវភៅ!

ការស្រាវជ្រាវថ្មីមួយរបស់សាកលវិទ្យាល័យ Yale បានបង្ហាញថាការអានសៀវភៅមានភាពទាក់ទងគ្នានឹងអាយុរបស់មនុស្ស។ មនុស្សដែលមានទំលាប់អានសៀវភៅរស់បាន២ ឆ្នាំយូរជាងអ្នកដែលមិនដែលអានសៀវភៅ។

គេនៅមិនទាន់ពន្យល់ច្បាស់ទេថា ហេតុអ្វីបានជាងអ្នកដែលមានទំលាប់អានសៀវភៅអាចមានជិវិតរស់យូរជាងអ្នកដែលមិនអាននោះ បើទោះការសិក្សាបង្ហាញថាអ្នកដែលអានសៀវភៅទំនងជា មានសុខភាពល្អជាង មានទ្រព្យសម្បតិ្តជាង និងមានចំណេះដឹងទូលំទូលាយជាង ហើយប្រហែលជារឿងទាំងអស់នេះដែលអាចនឹងជួយឲ្យពួកគេមានអាយុវែងបែបនេះ។

ទោះបីជាយ៉ាងណាការអានកាសែត ឬទស្សនាវដ្តីមិនមានឥទ្ធិពលដូចការអានសៀវភៅឡើយ។
ការស្រាវជ្រាវមួយបង្ហាញថាមានចំនួន ២៨% ដែលមិនដែលអាន មានអារម្មណ៏ េស្រ្តស ជៀសជាងអ្នកដែលអានសេៀវភៅជាប្រចាំដើម្បីការកម្សាន្ត។ ម្នាក់ក្នុងចំណោម៥ នាក់និយាយថាគេមានអារម្មណ៏មិនឯកកោរនៅពេលដែលគេអានសៀវភៅ មិនតែប៉ុណ្ណោះវាធ្វើឲ្យគេមានអារម្មណ៏ពេញចិត្តនឹងជីវិតរបស់គេ។

ម្យ៉ាងទៀតការអានសៀវភៅនឹងធ្វើឲ្យអ្នកមានទំនុកចិត្តក្នុងខ្លូន អាចដោះស្រាយបញ្ហានានា និងក្លាយខ្លូនជាមនុស្សដែលដើរទាន់សម័យកាល។

No comments