ad

ad

ព្រឹត្តិការណ៏ថ្មី


ស្វែងយល់ពីឥណ្ឌា


ស្វែងយល់ពីឥណ្ឌា

 

១. ឥណ្ឌាជាប្រទេសប្រជាធិបតេយ្យធំជាងគេលើលោកដែលមានប្រជាជន ១.២ ពានលាននាក់។
២. ដកដង្ហើមនៅទីក្រុង Mumbai មួយថ្ងៃស្មើនឹងជក់បារី ១០០ ដើម។
៣. ប៉ូលីសនៅក្នុងរដ្ឋមួយនៅប្រទេសឥណ្ឌានឹងបានលុយបន្ថែមប្រសិនបើទុកពុកមាត់។
ប្រជាជនឥណ្ឌាទទួលទានសាច់តិចជាងគេបង្អស់លើពិភពលោក។
៤. ឥណ្ឌាជាប្រទេសដែលមានទាសករច្រើនជាងគេបង្អស់ក្នុងសម័យទំនើបគឺមាន ១៤ លាននាក់។
៥. អាកាសចរនៅឥណ្ឌា ជួលតែស្ត្រីប៉ុណ្ណោះ ព្រោះទម្ងន់ស្រី្តស្រាលជាងបុរសដែលអាចឲ្យគេ ចំណេញ ៥០០ ០០០ ដុល្លាក្នុងមួយឆ្នាំទៅលើប្រេងសាំង។
៦. វិហារ Golden Temple នៅឥណ្ឌាផ្តល់អាហារដល់អ្នកបួស (មិនបិរភោគសាច់) ជាង ១០០ ០០០ ក្នុងមួយថ្ងៃដោយមិនគិតសាសនា ពូជសាសន៏ និងវណ្ណៈឡើយ។
៧. ស្ត្រីមេផ្ទះនៅឥណ្ឌាមានមាសស្មើនឹង ១១% នៃមាសពិភពលោក។ គឺច្រើនជាង មាសដែលមាននៅ អាមេរិក IMF ស្វីហ្សីលែន និង អាល្លឺម៉ង់ បូកបញ្ចូលគ្នា។
៨. តាមស្ថិតិឆ្នាំ ២០១៣ បង្ហាញថា ៧៤% នៃយុវជនឥណ្ឌាចង់បានការរៀបការដែលឪពុកម្តាយជាអ្នករៀបចំជៀសជាងការសម្រេចចិត្តខ្លូនឯង។
៩. មួយក្នុងចំណោម ១០០ នៃអាពាហ៏ពិពាហ៏ប៉ុណ្ណោះដែលលែងលះក្នុងវាជាអាត្រាទាបបំផុតក្នុងពិភពលោក។
១០. រូបសំណាក់ព្រះយេស៊ូមួយនៅប្រទេសឥណ្ឌាមានទឹកចេញតាមមេជើង ដែលអ្នកគោរពតែងយកទឹកនោះទៅប្រើ ហើយអ្នកខ្លះផឹកវា។ ប្រភពទឹកក្រោមមកត្រូវបានគេរកឃើញជ្រាបចេញពីបង្គន់ក្បែរនោះ។
១១. ឥណ្ឌាដាំដើមឈើ ជិត ៥០ លានដើមក្នុងរយៈពេល ២៤ ម៉ោងនៅថ្ងៃច័ន្ទទី ១១ ខែ កក្កដា ឆ្នាំ ២០១៦ ដែលត្រូវបានជាប់ក្នុង កំណត់ត្រាពិភពលោក។

No comments